ស្រាវជ្រាវ​ដល់​កំរិត​កំពូល​មែន​…​សូម្បីតែ​ពូក​ចាស់ៗ​ក៏​ជា​សួន​បន្លែ​ដែរ​

សង្គមប្លែកៗ
0
1200
[wai id="5"]

[wai id="7"]
...​អ្នកស្រាវជ្រាវ​ខាង​ដំណាំ​បន្លែ​មួយក្រុម​នេះ ពិតជា​គួរ​ឲ្យ​សរសើរ​ណាស់​ដែល​បាន​សិក្សា​រកឃើញ​ពី​របៀប​ដាំ​បន្លែ​នៅលើ​ពូក​ចាស់ៗ​ដែល​គេ​បោះចោល​ដូច​សំរាម​ទៅហើយនោះ​។​ពូក​ចាស់ៗ​បោះចោល​អាច​ប្រើ​ដើម្បី​ជំនួស​ដី​ដើម្បី​ដាំ​បន្លែ​និង​ឱសថ​រុក្ខជាតិ​សម្រាប់​អ្នក​ចំណាកស្រុក​នៅ​តំបន់​វាល​ខ្សាច់​។ នេះ​យោងតាម​កាសែត Daily Mail សរសេរ​កាលពី​ខែកុម្ភៈ​។​
ពាណិជ្ជកម្ម

​ក្រុម​អ្នកជំនាញ មកពី​សាកលវិទ្យាល័យ University of Sheffield បាន​កំពុងធ្វើការ​ជាមួយ​ជនភៀសខ្លួន​នៅ​ហ្សកដានី​ដើម្បី "​បង្កើត​សួន​វាល​ខ្សាច់​" ដោយ​ប្រើ​ពូក​។ នៅ​ជំរំ​ជនភៀសខ្លួន Zaatari ក្រុម​ស្រាវជ្រាវ​ដឹកនាំ​ដោយ​សាស្ត្រាចារ្យ Tony Ryan បានធ្វើការ​ជាមួយ​អ្នកស្រុក​ដើម្បី​ដាំ​ម្រេច ប៉េងប៉ោះ ដើម​ត្រប់ និង​ជីរអង្កាម​។ ពូក​ទន់ៗ​គឺ​ប្រើ​ដើម្បី​ទប់​ឫស​ដំណាំ​នៅនឹងកន្លែង ខណៈ​វា​លូតលាស់​ក្នុង​សូលុយស្យុង​ទឹក​ដ៏​សម្បូរ​ជីជាតិ​។ គ្រាប់ពូជ​គឺ​ដាក់​នៅក្នុង​ពូក ហើយ​វា​នឹង​លូតលាស់​ជ្រែក​ក្នុង​ពូក​នោះ​។

​លោក​សាស្ត្រាចារ្យ Ryan និយាយថា បច្ចេកទេស​នេះ​អាច​ប្រើ​ដើម្បី​បង្កើត​សួន​ទ្រទ្រង់​ជីវិត​ដោយ​ខ្លួន​វា​នៅ​ជុំវិញ​ពិភពលោក និង​ជួយ​មនុស្ស​រាប់លាន​នាក់​ចិញ្ចឹមជីវិត​បាន​នៅតាម​តំបន់​ដែល​ដី​ខ្វះ​ជីជាតិ​៕




[wai id="6"]