អញ្ចឹង​សោះ​…​ទើប​ចាស់ៗ​ហាម​អត់​ឲ្យ​ថតរូប​៣​នាក់​ជាមួយគ្នា​

សង្គមប្លែកៗ
0
2312
[wai id="5"]

[wai id="7"]
…​ប្រិយមិត្ត​ទាំងឡាយ​ប្រាកដជា​នៅតែមាន​ចម្ងល់​នៅក្នុង​ចិត្ត​នៅឡើយ ថា​តើ​មកពី​មូលហេតុ​អ្វី​ទើប​ចាស់ៗ​ហាម​អត់​ឲ្យ​ឈរ​ថតរូប​៣​នាក់​យ៉ាង​ដូច្នេះ​…​។​ប៉ុន្តែ​ពេលនេះ​ក្តី​ចម្ងល់​បាន​រលាយ​ចេញ​អស់ពី​ក្នុង​អារម្មណ៍​ហើយ​ក្រោយពី​បាន​ស្តាប់​នូវ​ដំណើររឿង​។​នេះ​តាម​ការរៀបរាប់​តៗ​គ្នា​មក​បាន​បង្ហាញថា​ការដែល​ចាស់ៗ​ហាម​មិនឱ្យ​ថតរូប​ជុំគ្នា​៣​នាក់ ព្រោះ​អាច​នាំ​ហេតុការណ៍​មិនល្អ​ចំពោះ​នរណាម្នាក់​ក្នុងចំណោម​នោះ​។
ពាណិជ្ជកម្ម

អ្នកខ្លះ​យល់ថា​វា​អាច​បណ្តាល​ឲ្យ​បាត់​បង់ជីវិត​ទៀត​ក៏មាន​ពិសេស​អ្នក​ដែល​នៅ​កណ្តាល​គេ​នឹង​តែម្តង​។​​មូលហេតុ​សំខាន់​នោះ​គឺ​ចាស់ៗ​លោក​មាន​តំណ​មណាស់​ចំនួនសេស កាល​ធ្វើ​ពិធី​ណាមួយ​លោក​មិនដែល​ជ្រើស​រើសយក​ថ្ងៃ​សេស​ទេ ព្រោះ​ខា្ល​ច​មាន​បិសាច​ចង្រៃ​ផ្សេងៗ​តាម​ជ្រៀតជ្រែក​។​កាលបើ ជំនឿ​នេះ​បាន​ដក់​ជាប់​ស៊ុប​ក្នុង​ចិត្ត​របស់​មនុស្ស​គ្រប់គ្នា​ហើយ​នោះ បើ​មាន​អ្នកណាម្នាក់​ថតរូប​៣​នាក់ ចាស់ៗ​លោក​តែង​យ​កន្ត្រៃ​កាត់​រូប​មួយ​ចេញ​។​ប៉ុន្តែ​យ៉ាងណាក៏ដោយ​ក៏​ជំនឿ​នេះ​យើង​មិនដឹងថា​វា​បាន​កើតមាន​ក្នុងសង្គម​ខ្មែរ​តាំង​សម័យ​ណា​មក​នោះឡើយ ដោយ​គ្រាន់តែ​ជាការ​ហាមប្រាម​តៗ​គ្នា​ប៉ុណ្ណោះ​។​

​ម្យ៉ាងវិញទៀត​ក្នុងសម័យ​នេះ​ក្មេងៗ​មិនសូវមាន​ជំនឿ​លើ​រឿង​ទាំង​នេះឡើយ ព្រោះថា​វា​គ្រាន់តែ​ជា​រឿង​គ្មាន​ការ​អំណះអំណាង​ច្បាស់លាស់​នោះឡើយ​៕
[wai id="6"]