បណ្តាល​ប្រទេស​មួយចំនួន​ជុំវិញ​ពិភពលោក​ចាប់ផ្តើម​រើសអើង​គ្នា​បន្ទាប់ពី COVID-19 វាយលុក​

ព័ត៌មានអន្តរជាតិ
0
2883
[wai id="5"]

[wai id="7"]
​អគ្គលេខាធិការ​នៃ​អង្គការសហប្រជាជាតិ (UN) លោក អាន់​តូ​នី​ញ៉ូ ហ្គួ​ទែ​រែស (Antonio Guterres) បាន​អំពាវនាវ​ឲ្យ​គ្រប់គ្នា​បញ្ចេញ​សកម្មភាព ទប់ទល់ ទៅនឹង​វីរុស​កូ​រ៉ូ​ណា​ថ្មី ឬ COVID-19 ជាបន្ទាន់ បន្ទាប់ពី​អង្គការ​សុខភាព​ពិភពលោក​ហៅ​កាត់​ថា WHO បានប្រកាស​ចាត់ទុក​ជំងឺ​នេះ «​ជា​ជំងឺ​រាតត្បាត​សកល​»​។​

​ជាមួយគ្នា​នោះដែរ ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បានប្រកាស​កាលពី​យប់​មិញ​ថា អាមេរិក​នឹង​បិទ​ការធ្វើដំណើរ​ទាំងអស់​ដែល​មកពី​អឺរ៉ុប លើកលែងតែ​អង់គ្លេស​មួយ​ប៉ុណ្ណោះ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​វីរុស​កូ​រ៉ូ​ណា​ថ្មី COVID-19​។​លោក​ត្រាំ បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ដើម្បី​ទប់ស្កាត់​ករណី (COVID-19) ថ្មី ចូលក្នុង​ដែនដី​របស់​យើង យើង​នឹង​ផ្អាក​រាល់​ការធ្វើដំណើរ​ទាំងអស់​ម​ក​ពី​អឺរ៉ុប ចូលមក​កាន់​សហរដ្ឋ អាមេរិក រយៈពេល ៣០​ថ្ងៃ​។ វិធានការ​ថ្មី​នេះ នឹង​ចូល​ជាធរ​មាននៅ​យប់​កណ្តាល​អា​ធ្រា​ត្រ​ថ្ងៃ​សុក្រ​»​។​
ពាណិជ្ជកម្ម

​គួរ​បញ្ជាក់ដែរថា ការប្រកាស​របស់លោក​ត្រាំ បាន​ធ្វើឡើង​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ថា តារាភាពយន្ត​លំដាប់​កំពូល លោក​ថម ហ៊ែ​ង (Tom Hanks)​និង​ភរិយា រីតា វី​ល​សុន ត្រូវបាន​ពិនិត្យ​រកឃើញ វីរុស​កូ​រ៉ូ​ណា​ថ្មី កូ​វីដ​១៩​។​តារា វ័យ​៦៣​ឆ្នាំ​រូបនេះ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​១១​មីនា​ថា លោក​និង​ភរិយា បាន​ក្តៅខ្លួន​កាលពី​នៅក្នុង​ប្រទេស​អូស្ត្រាលី ពេល​ថត​ខ្សែភាពយន្ត​ថ្មី​មួយ​អំពី​ឆាកជីវិត​របស់​ស្តេច​ចម្រៀង អែល​វី​ស ព្រីស​លី​។​
​ប្រធានាធិបតី​អាម៉េរិក​កាលពី​ថ្ងៃ​ពុធ​ក៏បាន​ចាត់វិធានការ​គំហុក​មួយ ដោយ​លោក​បានប្រកាស​ផ្អាក​ការធ្វើដំណើរ​ពី​អឺរ៉ុប​មកកាន់​អាម៉េរិក​ដើម្បី​សម្រាល​បន្ទុក​សេដ្ឋកិច្ច​បង្កឡើង​ដោយ​ជំងឺ​កូ​វីដ​១៩ ដែល​កំពុង​អុកឡុក​បំផ្លាញ​ទីផ្សារ​ហ៊ុន ហិរញ្ញវត្ថុ​និង​ថាមពល ព្រមទាំង​ធ្វើ​ឲ្យ​ប៉ះពាល់​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​អាម៉េរិក​៕


[wai id="6"]