បុរស​នារី ដែល​តែងតែ​ហូបចុក ឫ​កម្មវិធី​ញឹកញាប់​នៅ​ខាងក្រៅ​ផ្ទះ​ងាយ​ប្រឈម​វីរុស​Covid-19 ដូច​នៅ​ថៃ !

ព្រឹត្តិការណ៍ថ្មីៗ
0
4057
[wai id="5"]

[wai id="7"]
​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ហូបចុក​នៅ​ខាងក្រៅ​ផ្ទះ​ងាយ​នឹង​ប្រឈម​នឹង​វីរុស Covid-19 បំផុត ថ្មីៗ​នេះ​ក្រសួងសុខាភិបាល​ថៃ បានប្រកាស​រកឃើញ​អ្នកជំងឺ​រលាក​សួត​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) ចំនួន ១១​ករណី​បន្ថែមទៀត​។ បើតាម​ក្រសួងសុខាភិបាល​ថៃ អ្នកជំងឺ​ទាំង ១១​ករណី បាន​ឆ្លង​COVID-19 ដោយសារតែ​ផឹកស្រា​កែវ​រួមគ្នា និង​ចែក​បារី​គ្នា​ជក់​។ ករណី​សរុប​នៅក្នុង​ប្រទេស​ថៃ បាន​កើន​ដល់​ចំនួន ៧០​ករណី ខណៈ​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់ បាន​រកឃើញ​ករណី​ឆ្លង​ជា​បន្តបន្ទាប់​។​

ពាណិជ្ជកម្ម

​យ៉ាងណាមិញ​ប្រទេស​ថៃ នៅតែមាន​ភាព​ប្រយ័ត្នប្រយែង​ខ្ពស់​ចំពោះ ការរីក​រាលដាល​នៃ​វីរុស Covid 19 ខណៈដែល​គិត​មកទល់នឹង​ថ្ងៃទី 12 នេះ ប្រទេស​ថៃ មានការ​ឆ្លង​នូវ​វីរុស​ផ្លូវដង្ហើម​នេះ​ច្រើន​ករណី​ហើយ​។ ហើយ​ថ្មីៗ​នេះដែរ​សូម្បីតែ ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​ថៃ​មួយចំនួន​ក៏​ទើបតែ​ប្រកាស នឹង​លុបចោល​ជើងហោះហើរ​ទៅកាន់​ប្រទេស​និង​តំបន់​ចំនួន ៨ នៅក្នុង​ខែ​នេះ និង​ខែក្រោយ ដោយសារតែ​បញ្ហា​វីរុស Covid 19​។​
​គួរបញ្ជាក់​យោងតាម​អង្គការ​សុខា​ភាព​ពិភពលោក WHO បានប្រកាស​ចាត់ទុក COVID-19 ជា «​ជំងឺ​រាតត្បាត​សកល​» ហើយ នៅ​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ ខណៈ​ចំនួន នៅ​ទូទាំង​ពិភពលោក បាន​កើនឡើង​ច្រើនជាង ១២០,០០០​ករណី និង​ស្លាប់​លើសពី ៤,៣០០​នាក់​៕


[wai id="6"]