បើ​គិត​ត្រឹម​ម៉ោង ៣​រសៀល​នេះ​កម្ពុជា​រកឃើញ​អ្នក​ឆ្លង​Covid-19 មាន ០៥​នាក់​ហើយ

ព្រឹត្តិការណ៍ថ្មីៗ
0
3880
[wai id="5"]
​នៅមុននេះ​បន្តិច ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​សេចក្ដីប្រកាសស្ដីពី​ការរកឃើញ ករណី​វិជ្ជមាន​កូ​វីដ ១៩ លើ​បុរស​ជនជាតិ​អង់គ្លេស​អាយុ ៧៣​ឆ្នាំ និង​ស្ដ្រី​ជនជាតិ​ត​អង់គ្លេស​អាយុ ៦៩​ឆ្នាំ ដែលជា​អ្នកដំណើរ​លើ​នាវា Viking Cruise Journey នៅ​ខេត្តកំពង់ចាម​។​
​លោក​វេជ្ជបណ្ឌិត គឹម សួរ​ភិ​រុណ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ចាម អះអាងថា មនុស្ស​ទាំងអស់​ជិត​៦០​នាក់ លើ​នាវា​ទេសចរណ៍ Viking Cruise Journey ត្រូវបាន​អាជ្ញាធរ បញ្ជូនទៅ​ឲ្យ​ស្នាក់​នៅក្នុង​សណ្ឋាគារ​មួយ ដាច់ដោយឡែក​រយ​:​ពេល​១៤​ថ្ងៃ​ក្នុង​ខេត្តកំពង់ចាម​។​
ពាណិជ្ជកម្ម

​បើ​គិត​ត្រឹម​ថ្ងៃទី​១២ ខែ​មិនា ឆ្នាំ​២០២០ ម៉ោង ៣: ៤០​នាទី​រសៀល​នេះ សរុប​ចំនួន​អ្នក​ឆ្លង Covid-19 នៅ​កម្ពុជា​បាន​កើន​ឡើងដល់ ៥​នាក់​ក្នុងនោះ​មាន​៖
*​ទី​១៖ បុរស​ជនជាតិ​ចិន មកពី​ទីក្រុង​វូ​ហាន (​ជាសះស្បើយ​)
*​ទី​២៖ បុរស​ជនជាតិខ្មែរ វ័យ​៣៨​ឆ្នាំ នៅ​ខេត្តសៀមរាប​
*​ទី​៣៖ ស្ត្រី​ជនជាតិ​អង់គ្លេស វ័យ​៦៥​ឆ្នាំ អ្នកដំណើរ​នាវា Viking Cruise Journey នៅ​ខេត្តកំពង់ចាម​
*​ទី​៤៖ បុរស​ជនជាតិ​អង់គ្លេស វ័យ​៧៣​ឆ្នាំ អ្នកដំណើរ​នាវា Viking Cruise Journey នៅ​ខេត្តកំពង់ចាម​
*​ទី​៥៖ ស្រី​ជនជាតិ​អង់គ្លេស វ័យ​៦៩​ឆ្នាំ អ្នកដំណើរ​នាវា Viking Cruise Journey នៅ​ខេត្តកំពង់ចាម​។​






[wai id="6"]