​ក្រុម​អ្នកវិទ្យាសាស្ត្រ​សហរដ្ឋអាមេរិក​កំពុង​បង្កើត​ខែល​ការពារ​ជំងឺ COVID-19

ព័ត៌មានអន្តរជាតិ
0
2487
[wai id="5"]

[wai id="7"]
​ក្រុម​អ្នក​វិ​ទ្យ​សាស្ត្រ​របស់​មន្ទីរ​ប​ច្ច​កោណ កំពុង​ប្រឹងប្រែង​បង្កើត “​ខែល​ការពារ​” ដែល​អាច​ផលិត​បាន​ទ្រង់ទ្រាយ​ធំ ដើម្បី​បង្ការ​មនុស្ស​បណ្តោះអាសន្ន​ពី​ការឆ្លង​ជំងឺ COVID-19 ណ​បង្កើន​ភាពស៊ាំ​របស់​ពួកគេ រហូតដល់​វ៉ាក់សាំង​ពិតប្រាកដ ត្រូវបាន​ផលិតឡើង​។​
​លទ្ធផល​នៃ​ការបង្កើត​ខែល​នេះដែរ នឹង​ជួយ​ពន្យឺត​ការឆ្លង​វីរុស ស៊ីពេល​សម្រាប់​មន្ទីរពេទ្យ​រងគ្រោះ​ខ្លាំង​បំផុត​និង មន្ទីរពេទ្យ​នៅ​ទូទាំង​សកលលោក​។​

​ទីភ្នាក់ងារ​គម្រោង​ស្រាវជ្រាវ​ជាន់ខ្ពស់​ការពារជាតិ​សហរដ្ឋអាមេរិក ឬ​ហៅ​កាត់​ថា DARPA ជា​អ្នកផ្តល់​ហិរញ្ញ​ប​ទាន​ដើម្បី​បង្កើត​ខែល​ព្យាបាល​នេះ ដោយ​សិក្សា​លើ​គំរូ​បានមកពី​អ្នកជំងឺ COVID-19 ដែល​បានជា​សះស្បើយ​ពី​វីរុស​មួយ​នេះ​។​
​ក្រុម​អ្នកវិទ្យាសាស្ត្រ​មកពី​វិទ្យាស្ថាន​បង្ការ​ជំងឺ​រាតត្បាត​(PPP) កំពុង​បង្កើត​កោសិកា B​របស់​អ្នកជំងឺ​ដែលជា​សះស្បើយ​ពី​ជំងឺ COVID-19​។ កោសិកា B​នឹង​បង្កើត​អង្គ​ប​ដិ​ប្រាណ ហើយ​ប្រូតេអ៊ីន បង្កើតឡើង​ពី​ប្រព័ន្ធ​ភាពស៊ាំ​របស់​មនុស្ស នឹង​ទៅ​ប្រយុទ្ធ​ប្រឆាំងនឹង​អតិសុខុមប្រាណ​លុកលុយ​។​
ពាណិជ្ជកម្ម

​បើសិនជា​ក្រុម​អ្នកវិទ្យាសាស្ត្រ​អាចបង្កើត​កោសិកា B​បាន​ដោយ​ជោគជ័យ​នោះ ក្តីសង្ឃឹម​នឹង​កើតមាន​ថា​ពួកគេ​នឹង​អាចបង្កើត​វិធី​ព្យាបាល​ដែល​ធ្វើ​ឲ្យ​មនុស្ស​បង្កើតបាន​ខែល​ដ៏​សំខាន់​មួយ​ក្នុង​ការកម្ទេច​ជំងឺ COVID-19​មុនពេល​ការឆ្លង​កើតឡើង​។​
​ដោយឡែក ក្រុម​អ្នកវិទ្យាសាស្ត្រ​ស៊ុយអែត បាន​បន្តការងារ​ស្វែងរក​វ៉ាក់សាំង​សម្រាប់​បង្ការ​ជំងឺ COVID-19 ប៉ុន្តែ​សាស្ត្រាចារ្យ​មួយរូប​នៅឯ​វិទ្យាស្ថាន​ការ៉ូ​លីន​ស្កា នៃ​ទីក្រុង​ស្តុក​ខូ​ម បានធ្វើការ​ព្រមាន​ថា វា​នៅ​មិនទាន់​រួចរាល់​នោះទេ រហូតដល់​ឆ្នាំ​២០២១ ។​
​កាលពី​ថ្ងៃ​ពុធ ទីភ្នាក់ងារ​ព័ត៌មាន AP​បានធ្វើ​ដំណើរ​ទៅកាន់​សាកលវិទ្យាល័យ​សុខាភិបាល​នៅ​ទីនោះ ជា​កន្លែង​ដែល​ពួកគេ កំពុង​ប្រើប្រាស់​វិធីសាស្ត្រ​ថ្មី​ដែល​បញ្ចៀស​ផុតពី​តម្រូវការ​បណ្តុះ​វីរុស​នៅក្នុង​មន្ទីរពិសោធន៍​។​
​ផ្ទុយទៅវិញ ក្រុម​អ្នកស្រាវជ្រាវ បាន​ចម្លង​វា រួចហើយ​ស៊ក​ចំណែក​នៃ​កូដ​ហ្សែ​ន​របស់​វីរុស ចូលទៅក្នុង​ប្លា​ស្មា ដើម្បី​ប្រែក្លាយ​វា​ទៅជា​វ៉ាក់សាំង​។​


​លោក​សាស្ត្រាចារ្យ ម៉ា​ទី សាល់​ប៊ើ​ក មកពី​វិទ្យាស្ថាន​ការ៉ូ​លីន​ស្កា បាន​និយាយថា ថ្វីត្បិតតែ​ក្រុម​អ្នកវិទ្យាសាស្ត្រ​ប្រតិកម្ម​ឆាប់រហ័ស​ជាមួយនឹង​ការរីក​រាលដាល​ឆ្លង​នៃ​ជំងឺ COVID-19 ក៏​វ៉ាក់សាំង​នេះ រួចរាល់​ក្នុងការ​ចែកចាយ​នៅ​ឆ្នាំ​២០២១​ដែរ ។​
​លោក​សាល់​ប៊ើ​ក បាន​បន្តថា លោក​គិតថា ការងារ​ប្រឈម​ធំ​បំផុត​របស់​ពួកយើង គឺ​ការរីក​រាលដាល​នេះ អាច​នឹង​លែងមាន នៅពេលដែល​យើង​រួចរាល់​។​
​លោក​បញ្ជាក់ថា រឿង​ដែល​សំខាន់​នៅទីនេះ គឺ​យើង​នឹង​បង្កើត​ផែនការ​យុទ្ធសាស្ត្រ​តម្រង់​ទិសដៅ ដែល​នេះ​មានន័យថា នៅពេល​មានការ​រីក​រាល​វីរុស Corona​លើក​ក្រោយ យើង​នឹង​អាច​ត្រៀមខ្លួន​បានល្អ​ប្រសើរ​ជាង​នេះ​៕​
[wai id="6"]