បន្ទាប់ពី​អាមេរិក ជំងឺ​ជ្រួលច្របល់​បាន​ផ្ទុះ​រាលដាល​មក​ក្បែរ​ប្រទេស​ខ្មែរ​យើង !

ព័ត៌មានអន្តរជាតិ
0
6110
[wai id="6"]

[wai id="7"]
​ពលរដ្ឋ​នៅតាម​បណ្តា​ប្រទេស​អាស៊ាន​មួយចំនួន​បាន​សម្រុក​ទៅ​ផ្សា​រទិញ​ទំនិញស្តុក​ដើម្បី​ជាការ​ត្រៀមខ្លួន​សម្រាប់​ការ Lockdown ស្របពេល​ការរីក​រាលដាល​សកល​នៃ​ជំងឺ COVID-19 ដោយ​ពួកគេ​បាន​តម្រង់​ជួរ​នៅ​ខាងក្រៅ​ផ្សារ​ទំនើប​ត​កន្ទុយ​គ្នា ដើម្បី​ជាការ​ត្រៀមខ្លួន​សម្រាប់​ការ Lockdown ស្របពេល​ការរីក​រាលដាល​សកល​នៃ​ជំងឺ COVID-19​។

​ប្រទេស​ថៃ បើទោះបីជា​រដ្ឋាភិបាល​ណែនាំ​ដល់​ពលរដ្ឋ​របស់ខ្លួន​សូមកុំ​ឲ្យ​មានការ​ព្រួយបារម្ភ​អំពី​វិបត្តិ​ខ្វះ​ចំណីអាហារ​យ៉ាង​ក៏ ដោយ​ប៉ុន្តែ ចំនួន​នៃ​មនុស្ស​ដណ្តើម​គ្នា​ទិញ​ទំនិញ​មានការ​កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ដោយ​ក្នុងនោះ​ក៏មាន​អ្នកខ្លះ នាំគ្នា​សម្រុក​ទៅ​ហាង​លក់ទំនិញ​មួយកន្លែង ដើម្បី​ទិញ​អាហារ​កំប៉ុង អាហារ​ស្ងួត និង​របស់របរ​ប្រើប្រាស់​ចាំបាច់​ផ្សេងៗ​ទៀត ស្ទើរតែ​អស់រលីង​ពីលើ​ធ្នើ​លក់​អីវ៉ាន់​ក្នុង​ហាង សម្រាប់​យកទៅ​ស្តុក​ទុក​ផ្គត់ផ្គង់​ក្នុងផ្ទះ ។​





​ប្រទេស​ហ្វីលីពីន នា​ថ្ងៃ​អង្គារ​នេះ ហើយ​ដងផ្លូវ​ដែល​ធ្លាប់តែ​មមាញឹក​នៅពេលនេះ បែរជា​ស្ងាត់ជ្រងំ​នៅក្នុង​ទីក្រុង​ម៉ានីល ក្រោយ​ពេលដែល​លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទែ​រ​តេ ប្រកាស​ដាក់​ឲ្យ​ប្រទេសមួយ​នេះ ស្ថិតនៅ​ដាច់ដោយឡែក តាម​សហគមន៍​។​
​លោក​ឌូ​ទែ​រ​តេ បានអនុម័ត​វិធានការ​មួយ​នេះ ដោយ​តម្រូវ​ឲ្យ​មនុស្ស​រាប់លាន​នាក់​នៅផ្ទះ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​សកល នៃ​ជំងឺ COVID-19 ដែល​បានសម្លាប់​មនុស្ស​រាប់សិប​នាក់​នៅក្នុង​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ​។​
​ការងារ​ការិយាល័យ​ភាគច្រើន និង​ការធ្វើដំណើរ​ទ្រង់ទ្រាយ​ធំ​ទៅកាន់​កោះ លូ​ហ្សុ​ន ដែល​រួមទាំង​ទីក្រុង​ម៉ានីល នឹងត្រូវ​ផ្អាក​រយៈពេល​១​ខែ​។ ការធ្វើដំណើរ​ទៅកាន់​ទីសាធារណៈ ត្រូវបាន​រឹតត្បិត​ផងដែរ ហើយ​ការជួប​ជុំគ្នា នឹង​ត្រូវបាន​ហាមឃាត់ លើកលែងតែ​សម្រាប់ សេវាកម្ម​សុខាភិបាល និង​ការសង្គ្រោះ​បន្ទាន់​ផ្សេងទៀត​។​
ពាណិជ្ជកម្ម

​ពលរដ្ឋ​មួយចំនួន​រស់នៅក្នុង​ទីក្រុង​ម៉ានីល បាន​និយាយថា ពួកគេ​នៅ​មិនទាន់​ត្រៀមខ្លួន​រួច​នោះទេ ហើយ​ពួកគេ​បង្ខំចិត្ត​តម្រង់ ជួរ​បែបនេះ នៅក្រៅ​ផ្សារ​ទំនើប​។ ផ្លូវ​នានា​នៃ​ទីក្រុង រណប​ម៉ានីល ដែលមាន​ប្រជាជន​ប្រមាណ ១២ លាន​នាក់​មាន​សភាព ស្ងប់ស្ងាត់​និង​គ្មាន​មនុស្ស​ធ្វើដំណើរ ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​រដ្ឋាភិបាល​បាន​បិទ​ទីក្រុង​នេះ ក្នុង​គោលបំណង​ទប់ស្កាត់ ការរីក​រាល ដាល​នៃ ជំងឺ​COVID-19 ។



​ប្រទេស​ម៉ាឡេស៊ី កាលពី​យប់​ថ្ងៃ​ចន្ទ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក មូ​ហ៍យី​ដ​ឌី​ន រ៉ា​ស់​ស៊ីន (Muhyiddin Yassin) បានប្រកាស​ពី​ការហាមឃាត់ មិន​ឲ្យ​ពលរដ្ឋ​ម៉ាឡេស៊ី ចាក​ចេញពី​ប្រទេស និង​មិន​ឲ្យ​ជនបរទេស​ចូលក្នុង​ម៉ាឡេស៊ី សម្រាប់​រយៈពេល ០២​សប្តាហ៍ ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ពុធ​សប្តាហ៍​នេះ ដើម្បី​កាត់បន្ថយ​ការរីក​រាលដាល​នៃ​ជំងឺ​សកល COVID-19 នៅក្នុង​ប្រទេស​លោក​។ មិនតែប៉ុណ្ណោះ​ការជួបជុំ​ដូចជា កម្មវិធី​សាសនា កីឡា សកម្មភាព​សង្គម និង​វប្បធម៌​ក៏​នឹងត្រូវ​ហាមឃាត់​ដូចគ្នា​។ រីឯ​កន្លែង​ថ្វាយបង្គំ និង​ក្រុមហ៊ុន​-​កន្លែង​អាជីវកម្ម​ស្ទើរតែ​ទាំងអស់ ក៏ត្រូវ​បិទទ្វារ​ផងដែរ លើកលែងតែ​សេវាកម្ម​ចាំបាច់​ដូចជា ផ្នែក​ទឹក ភ្លើង ថាមពល ទូរគមនាគមន៍ ដឹកជញ្ជូន ប្រេង សាំង សុវត្ថិភាព និង​ការពារជាតិ​ជាដើម​។ ប៉ុន្តែ​ចំពោះ​វត្តមាន​របស់ Covid​នេះ បានធ្វើ​ឲ្យ​ពលរដ្ឋ​មួយចំនួនធំ​នាំគ្នា​សម្រុក​ទិញ​អាហារ​ស្តុក​ស្ទើរ ខ្ទេច​គ្មាន​សល់ ។​




គួរ​បញ្ជាក់ដែរថា ឥឡូវនេះ ប្រទេស​ម៉ាឡេស៊ី​គឺជា​ប្រទេស​ដែល​កំពុង​ជួប​បញ្ហា​អាក្រក់​បំផុត​នៅ​អាស៊ីអាគ្នេយ៍ សម្រាប់​ការផ្ទុះ​ឡើង​នៃ Covid-19 ជាមួយនឹង​ការកើនឡើង​ប្រចាំថ្ងៃ​ចំនួន ១៩០ ករណី​ក្នុង​រយៈពេល ២៤ ម៉ោង​។ យោងតាម​ក្រសួងសុខាភិបាល ចំនួន​ករណី​សរុប​នៅក្នុង​ប្រទេស​នេះ​មាន​ចំនួន ៤២៨ នាក់ ដោយមាន ៤២ នាក់​បានជា​សះស្បើយ​។​
​ប៉ុន្តែ​យ៉ាងណាមិញ​សម្រាប់​កម្ពុជា​វិញ សាលា​រាជធានី​ភ្នំពេញ អំពាវនាវ​ដល់​ប្រជាពលរដ្ឋ កុំឱ្យ​ជ្រួលច្របល់​នាំគ្នា​សម្រុក​ទិញ​អ៊ី​វ៉ាន់​ស្តុក​ទុក​តាម​ពាក្យ​ចចាមអារ៉ាម ព្រោះ​នាំឱ្យ​ជន​ឆ្លៀតឱកាស​ដំឡើងថ្លៃ​ផលិតផល​ស្បៀង​។
​សេចក្តីប្រកាស​ព័ត៌មាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ឱ្យ​រក្សា​ភាព ស្ងប់ស្ងាត់ ប្រកប​រប​ចិញ្ចឹមជីវិត​ដូច​ប្រក្រតី និង​កុំ​ជ្រួលច្របល់​តាម​ពាក្យ​ចចាមអារ៉ាម ហើយ​អនុវត្តតាម​វិធី​បង្ការ ដែល​ណែនាំ​ដោយ​ក្រសួងសុខាភិបាល​។​
​ស្របពេលនោះ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​ក្រុមហ៊ុន​ហ្គ្រី​ន​ត្រេ​ដ​នៃ​ក្រសួងពាណិជ្ជកម្ម សូម​ប្រកាសជូន​ដល់​បងប្អូន ប្រជាពលរដ្ឋ​កម្ពុជា​ថា បរិមាណ​ស្តុក​អង្ករ និង​ស្រូវ​មិនទាន់​កិន របស់​សមាជិក​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា នៅ​ទូទាំងប្រទេស​លើ ទីតាំង​ឃ្លាំង​ចំនួន​ជាង​៤០០​រោង​ម៉ាស៊ីនកិនស្រូវ គឺមាន​បរិមាណ​គ្រប់គ្រាន់ សំរាប់​ផ្គត់ផ្គង់​ជូន​តាម​តម្រូវការ​ក្នុងស្រុក និង​សំរាប់​នាំចេញ រហូតដល់​រដូវ​ប្រមូល​ផល​ខាងមុខ​៕
[wai id="5"]