ទម្លាយ​ឯកសារ​សំងាត់ ចំនួនអ្នក​ឆ្លង​រាលដាល និង​ស្លាប់​ដោយសារ Covid-19 ទូរ​ទាំង​ពិភពលោក !

ព័ត៌មានអន្តរជាតិ
0
5332
[wai id="6"]

[wai id="7"]
​វីរុស​កូ​រ៉ូ​ណា​ឬ​កូ​វីដ​-១៩​បានសម្លាប់​មនុស្ស​ជាង​៦​ពាន់​នាក់​ហើយ​ទូទាំង​ពិភពលោក ខណ​:​ដែល​ការឆ្លង​រាលដាល ទៅ​ប្រជាជន​ជាង​៦៤០​លាន​នាក់​នេះ ក្នុង​រយពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ លើកលែង ឡាវ និង​មី​យ៉ាន់​ម៉ា ដែល​ពុំបាន​ទាន់​រាយការណ៍​ពី​ករណី​ឆ្លង​។ ចំណែក​អ្នកជំងឺ​បានជា​សះស្បើយ​ចំនួន​ជាង​៧៦,០០០​។ ​

​យ៉ាងណាមិញ​ថ្មីៗ​នេះ អង្គការ WHO បាន​រំលឹកថា ក្តី​ព្រួយបារម្ភ​នៅពេលនេះ គឺ​ទៅលើ​ប្រព័ន្ធ​សុខាភិបាល នៃ​ប្រទេស​ភាគ ច្រើន​តែម្តង នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​មិនអាច​ទប់ទល់​បាន​នោះឡើយ ក្នុងករណី​មានការ​ផ្ទុះ​ជំងឺឆ្លង​រាល ដាល នៅក្នុង​កម្រិតធ្ងន់​នោះ​។ លោកស្រី ភូ​ណា​ម ខេ​ត្រា​ផល ស៊ី​ង (Poonam Khetrapal Singh) ប្រធាន​អង្គការ WHO ថ្នាក់​តំបន់​បាន​លើកឡើងថា «​យើង​ត្រូវតែ​បង្កើន​វិធានការ​គ្រប់បែបយ៉ាង ដើម្បី​ទប់ស្កាត់​វីរុស​នេះ កុំ​ឲ្យ​ឆ្លង​ទៅកាន់​មនុស្ស កាន់តែច្រើន​ទៀត​...​។ ការឆ្លង​វីរុស (COVID-19) ជា​ចង្កោមៗ​ត្រូវបាន​រាយការណ៍​រួចទៅហើយ​...​។ ពិតណាស់​យើង​ត្រូវ ធ្វើ​អ្វី​បន្ថែមទៀត និង​ជាបន្ទាន់​ផងដែរ​»​។​
ពាណិជ្ជកម្ម

​គួរ​បញ្ជាក់ដែរថា​ថ្មីៗ​នេះ បើ​យោងតាម​សារព័ត៌មាន​បរទេស​បាន​ចុះផ្សាយ​ថា អាមេរិក និង​ចិន​បានប្រកាសថា​ខ្លួន​បាន​រកឃើញ វ៉ាក់សាំង​ការពារ​ជំងឺ Covid-19 ហើយ​ប៉ុន្តែ​ចំពោះ​ប្រសិទ្ធិភាព និង​ព័ត៌មាន​លម្អិត​នេះ​នៅ​ពុំទាន់​ទម្លាយ​ឲ្យ​ច្បាស់លាស់​យ៉ាងណា នោះទេ ៕
[wai id="5"]