អាមេរិក​ចាប់ផ្តើម​ធ្វើតេស្ត​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ក៏ប៉ុន្តែ​….

ព័ត៌មានអន្តរជាតិ
0
4036
[wai id="6"]

[wai id="7"]
​ក្រុមមន្ត្រី​សុខាភិបាល​សហរដ្ឋអាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​ពេល​ថ្មីៗ​នេះ ការសាកល្បង​លើ​មនុស្ស​លើកដំបូង ដើម្បី​វាយតម្លៃ​លើ​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ COVID-19 នេះ​បានចាប់ផ្តើម​នៅក្នុង​ទីក្រុង​ស៊ី​អាថ​ល ដោយមាន​ក្តីសង្ឃឹម​ខ្ពស់ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​នេះ ស្របពេល​ការរីក​រាលដាល​ឆ្លង​ដល់​ជិត​១៥០​ប្រទេស​នៅលើ​ពិភពលោក​។
​ទោះបីជា​យ៉ាងណាក៏ដោយ វា​អាច​នឹងមាន​រយៈពេល​១​ឆ្នាំ ទៅដល់ ១៨ ខែ ទៀត​មុនពេល​វ៉ាក់សាំង​នេះ​អាច​ប្រើ​បាន​នៅ ពេលដែល​វា​បាន​ឆ្លងកាត់​ដំណាក់កាល​សាកល្បង​ជាច្រើន​ដើម្បី​បញ្ជាក់ថា​វា​មាន​ប្រសិទ្ធិ​ភព​និង​សុវត្ថិភាព​។​
​វ៉ាក់សាំង​នេះ​ត្រូវបាន​គេ​ហៅ​ឈ្មោះថា mRNA-1273 ហើយ​ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុម​អ្នកវិទ្យាសាស្ត្រ​និង​សហការី នៃ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​និង​សុខភាព​ជាតិ​របស់​អាមេរិក (NIH) នៅ​ក្រុមហ៊ុន​ជីវ​បច្ចេកវិទ្យា​ម័​រ​ឌើ​រណា​ដែលមាន​មូល ដ្ឋា​ន​នៅ​ទីក្រុង ខេ​ម​ប្រ៊ី​ជ រដ្ឋ​ម៉ាសាឈូសេត​។​
ពាណិជ្ជកម្ម

​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​និង​សុខភាព​ជាតិ​របស់​អាមេរិក បាន​និយាយថា ការសាកល្បង​បើក​ស្លាក​នឹង​ចុះឈ្មោះ​អ្នក​ស្ម័គ្រ ចិត្ត​ដែលមាន​សុខ​ភាពល្អ​ចំនួន ៤៥ នាក់ មាន​អាយុ​ពី ១៨ ទៅ ៥៥ ឆ្នាំ​ក្នុង​រយៈពេល​ប្រមាណ​ជាង ៦ សប្តាហ៍​” ។ អ្នកចូលរួម​ដំបូង​បានទទួល​វ៉ាក់សាំង​ស៊ើបអង្កេត​នៅថ្ងៃនេះ​។​

​គួរ​បញ្ជាក់ដែរថា ការធ្វើ​តេស្ដ​វ៉ាក់សាំង មិនទាន់​ត្រូវបាន​ប្រកាស​ជា​សាធារណៈ​នៅឡើយ​ទេ ដោយ​វា​ត្រូវបាន​ធ្វើឡើង​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​សុខាភិបាល​រដ្ឋ​វ៉ាស៊ីនតោន ខាយ​សឺ (Kaiser Permanente Washington Health Research Institute) ក្នុង​ទីក្រុង​សៀ​តថល (Seattle) ដោយមាន​អ្នកស្ម័គ្រចិត្ត​ចូលរួម ជា​មនុស្សពេញវ័យ​ដែលមាន​សុខ​ភាពល្អ​ចំនួន ៤៥​នាក់​៕

[wai id="5"]