ម៉ាឡេស៊ី​ជា​ចំណុច​ស្នូល​នៃ​ការរីក​រាលដាល​ជំងឺ COVID-19​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ខណៈដែល​ថៃ​បិទ​ការចេញ​-​ចូល​ប្រទេស​របស់ខ្លួន​

ព័ត៌មានអន្តរជាតិ
0
1452
[wai id="6"]

[wai id="7"]
ប្រទេស​ម៉ាឡេស៊ី បាន​ការណ៍​ករណី​ឆ្លង​ថ្មី​២៣៥​នាក់ នៃ​ជំងឺ COVID-19 ធ្វើ​ឲ្យ​ចំនួន​ករណី​ឆ្លង​សរុប​នៅ​ទូទាំងប្រទេស​កើនឡើង​ដល់​២.០៣១​នាក់ ដែលជា​អត្រា​ករណី​ឆ្លង​ខ្ពស់​ជាងគេ​បំផុត​នៅ​តំបន់​អាស៊ី​-​អាគ្នេយ៍ និង​ជា​ប្រទេស​គួរ​ឲ្យ​ព្រួយបារម្ភ​បំផុត​នៃ​ការរីក​រាលដាល​ឆ្លង​នៃ​វីរុស​ដ៏​កាច​សាហាវ​មួយ​នេះ​។​
​ក្រសួងសុខាភិបាល​ម៉ាឡេស៊ី បាន​និយាយ​ផងដែរ​ថា ករណី​ស្លាប់​នៅក្នុង​ប្រទេសមួយ​នេះ កើនឡើង​ដល់​២៣​នាក់ គិត​ត្រឹមនឹង​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ព្រហស្បតិ៍​។​

​ករណី​ថ្មី​៦០​នាក់ ជាប់​ពាក់ព័ន្ធ​នឹង​អ៊ីស្លាម​សាសនិក​ដែល​ចូលរួម​ពិធី​ជួបជុំ​សាសនា នៅឯ​ព្រះវិហារ​ប៉េ​តា​លីង ។​
​ក្រសួងសុខាភិបាល បាន​បន្តទៀតថា ការស៊ើបអង្កេត​លើ​ករណី​ថ្មី​១៧៥​នាក់​កំពុង​ធ្វើឡើង ដែល​អាចមាន​ការជាប់​ពាក់ព័ន្ធ​នឹង​អ្នក​ដែល​បាន​ចូលរួម​ពិធី​សាសនា​។​
​ពួកគេ​បាន​បញ្ជាក់ថា អ្នកជំងឺ​៤៥​នាក់ កំពុងស្ថិត​ក្រោម​ការយ​ក​ចិត្ត​ទុកដាក់​ខ្លាំង​ពី​គ្រួ​ពេទ្យ ក្នុងនោះ​អ្នកជំងឺ​៣២​នាក់ ត្រូវការ​ជំនួយ​ពី​ម៉ាស៊ីន​អុកស៊ីហ្សែន​។​
​ករណី​ឆ្លង​សរុប​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី បច្ចុប្បន្ន បាន​ហក់​ឡើង​ទ្វេដង​ក្នុង​រយៈពេល​១​សប្តាហ៍​។ កាលពី​ថ្ងៃ​ពុធ រដ្ឋាភិបាល​បាន​បន្ត​ការទប់ស្កាត់​លើ​ការធ្វើដំណើរ​រហូតដល់​ថ្ងៃទី​១៤ ខែមេសា ដើម្បី​ជា​វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​ខ្លាំង​នៃ​ជំងឺ COVID-19
ពាណិជ្ជកម្ម

​ខណៈពេល​នោះដែរ ប្រទេស​ថៃ​បានដាក់​បម្រាម​មិន​ឲ្យ​មានការ​ធ្វើដំណើរ​ចូលទៅក្នុង​ព្រះរាជាណាចក្រ​មួយ​នេះ កាលពី​ល្ងាច​ថ្ងៃ​ពុធ (២៥​មីនា​) ដោយបាន​អនុម័ត​ឲ្យ​ប្រើ​អំណាច​ក្នុង​គ្រាអាសន្ន ក្នុង​គោលបំណង​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ក្នុងស្រុក​ដោយសារ​ជំងឺ​COVID -19 ។​
​វិធានការ​នានា ដែល​បាន​ការបិទ​ប្រទេស​ទាំងស្រុង​ភ្លាមៗ រយៈពេល​ប៉ុន្មាន​ថ្ងៃ នៃ​ភាពប្រែប្រួល​របស់​រដ្ឋាភិបាល​គឺជា​ការរាំងស្ទះ​ដល់​វិស័យ​ទេសចរណ៍​ដ៏​សំខាន់​របស់​ប្រទេស​នេះ​។​
​សូមបញ្ជាក់ថា អ្នកធ្វើដំណើរ​រាប់ពាន់នាក់​នៅតែ​ស្ថិតនៅក្នុង​ព្រះរាជាណាចក្រ​ដែល​ប្រឈម​នឹង​ភាពមិនច្បាស់លាស់​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​នានា​ដែលមាន​ភាពវឹកវរ​និង​ការ​រឹតត្បិត​មិន​ឲ្យ​វិលត្រឡប់​ទៅកាន់​ប្រទេស​របស់​ពួកគេ​វិញ​។​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ អ្នក​ឆ្លង​នៅ​ប្រទេស​ថៃ​មាន​1,045​នាក់ និង​ស្លាប់​៤​នាក់​។​

​ទីក្រុង​បាងកក​ដែលមាន​ប្រជាជន​១០​លាន​នាក់​ត្រូវបាន​បិទ​កាលពី​ថ្ងៃ​ពុធ ខណៈ​ហាង​និង​ភោជនីយដ្ឋាន​ជាច្រើន​ត្រូវបាន​បិទទ្វារ ហើយ​ព្រះសង្ឃ​ពុទ្ធសាសនិក ដែល​បាន​គង់នៅ​ចម្ងាយ​មួយ​ម៉ែត្រ​ពីគ្នា បាន​ដឹកនាំ​វិធី​បួងសួង​ប្រឆាំងនឹង​ជំងឺ​នេះ​នៅតាម​កញ្ចក់​ទូរទស្សន៍​ទូទាំងប្រទេស​។​
​ដោយឡែក នៅក្នុង​ប្រទេស​វៀតណាម​វិញ​ក្រសួងសុខាភិបាល​របស់​ប្រទេសមួយ​នេះ បាន​រាយការណ៍​ពី​ករណី​ឆ្លង​ជំងឺ COVID-19​ចំនួន​៧​បន្ថែមទៀត​កាលពី​ថ្ងៃ​ពុធ​ដែល​នាំ​ឲ្យ​ចំ​នួ​សរុប​នៅ​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ​ដល់​ចំនួន​១៤៨​នាក់ ទោះបីជា​ពុំមាន​ការរាយការណ៍​អំពី​ការស្លាប់​ក៏ដោយ​៕​
[wai id="5"]