លោក​ប្រធានាធិបតី Trump ៖ អរគុណ​ព្រះ ដែល​ប្រទាន​ឪ​សថ​ទិ​ព្ធ​២​ប្រភេទ​នេះ ដើម្បី​ប្រឆាំង Covid-19

ព្រឹត្តិការណ៍ថ្មីៗ
0
21439
[wai id="6"]

[wai id="7"]
​រដ្ឋបាល​ចំណីអាហារ និង​ឪ​សថ​អាមេរិក (FDA) បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន បាន​ឲ្យ​ដឹងថា ចាប់ពី​ពេល​ប្រកាស​នេះ ទៅ​ថ្នាំ Chloroquine និង hydroxychloroquine ត្រូវបាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​សម្រាប់​ព្យាបាល​អ្នកជំងឺ Covid-19​។ នេះ​បើ​យោងតាម​សារព័ត៌មាន CNN បាន​ចុះផ្សាយ​ថ្ងៃ​ច័ន្ទ ទី​៣០ ខែមីនា ឆ្នាំ​២០២០​។​

​ទីភ្នាក់ងារ FDA បានអនុញ្ញាត​ឲ្យ​វេជ្ជបណ្ឌិត​ចែកចាយ ក៏ដូចជា​ប្រើប្រាស់​ថ្នាំ ក្លរ​រ៉ូ​ឃ្វី​ន​Chloroquine និង​ហាយ​ដ្រូ​ស៊ី​ក្លរ​រ៉ូ​ឃ្វី​ន (Hydroxychloroquine) ដើម្បី​ព្យាបាល​អ្នកជំងឺ COVID-19 ដែលមាន​វ័យ​ជំទង់ និង​វ័យ​កណ្តាល​ក្នុងពេល​បន្ទាន់​។ យ៉ាងណាមិញ កន្លងមក​អ្នកវិទ្យាសាស្ត្រ​ជាច្រើន រួមមាន​ទាំង​មន្ត្រី​ជំនាន​ជាន់ខ្ពស់​លោក អាន់​ថូ​នី ហ្វ​រ​ស៊ី (Anthony Fauci) ដែលជា​អ្នកជំនាញ​កំពូល​ខាង​ផ្នែក​ជំងឺឆ្លង របស់​សហរដ្ឋអាមេរិក បានបង្ហាញ​ការមិនទុកចិត្ត​ទាំងស្រុង​ទៅលើ​ថ្នាំ​ទាំងនេះ ដោយសារតែ​ភាពខ្វះខាត​នៃ​ទិន្នន័យ​ស្តីពី​ប្រសិទ្ធភាព​របស់​ពួកវា ក្នុងការ​ព្យាបាល COVID-19​។​
ពាណិជ្ជកម្ម

​គួរ​បញ្ជាក់ដែរថា មន្ត្រី​អង្គការ​សុខភាព​ពិភពលោក បាន​និយាយថា​ថ្នាំ Chloroquine ដែលជា​ថ្នាំ​ប្រើ​សម្រាប់​ព្យាបាល​ជំងឺ គ្រុនចាញ់ ជា​ជំរើស​តែមួយ ដែល​ត្រូវបាន​គេ​ដាក់បញ្ចូល​ក្នុងការ​សាកល្បង នៅឯ​គ្លីនិក​ពិភពលោក​ដ៏​ធំ​មួយ ដើម្បី​វាយតម្លៃ​ពី​ការព្យាបាល​ជំងឺ​Covid-19​។ នេះ​បើ​យោងតាម​ការដកស្រង់​ពី​សារព័ត៌មាន Chanel News Asia នាពេល​ថ្មីៗ​នេះ​។​
​ការប្រកាស​នេះ បានធ្វើ​ឡើង បន្ទាប់ពី​ការប្រកាស​ដោយ​លោក​ប្រធានាធិបតី Trump កាលពី​សប្តាហ៍​មុន​ថា រដ្ឋបាល​ស្បៀងអាហារ និង​ឪ​សថ​អាមេរិក​បាន​អះ​អាំង​ពី​អនុភាព​ថ្នាំ Chloroquine ដ៍​មាន​ឥទ្ធិពល​ខ្លាំង ក្នុងការ​ព្យាបាល​ជំងឺ​មេរោគ​នេះ ហើយ​លទ្ធផល​ព្យាបាល​ដំបូង​មាន​ប្រសិទ្ធភាព​គួរអោយកត់សំគាល់​៕
[wai id="5"]