សហរដ្ឋអាមេរិក កំពុង​ស្ថិតនៅ​ចំនុច​ភ្លើង​ក្រហម​ហើយ !

ព័ត៌មានអន្តរជាតិ
0
4376
[wai id="6"]

[wai id="7"]
​ចំនួន​អ្នក​ឆ្លង និង​អ្នកស្លាប់ ដោយ​កូ​វីដ​១៩ នៅ​សហរដ្ឋអាមេរិក បាន​កើនឡើង​យ៉ាង​លឿន​រហ័ស​បំផុត​។ អ្វីដែល​ជាការ​ព្រួយបារម្ភ​ថែមទៀត​នោះ គឺ​អ្នកជំនាញ​អះអាងថា សហរដ្ឋអាមេរិក នៅ​មិនទាន់​ចូលដល់​ដំណាក់កាល​កំពូល នៃ​ទំហំ​ចំនួន​អ្នក​ឆ្លង​នៅឡើយ​ទេ​។ មានន័យថា ចំនួន​អ្នក​ឆ្លង​នឹង​បន្ត​កើនឡើង​ថែមទៀត កាន់តែ​ខ្ពស់​។​

​សាកលវិទ្យាល័យ​អាមេរិក ច​ន ហប​ឃី​នស៍ (John Hopkins) នៅ​ថ្ងៃ​ចន្ទ​នេះ​បានឱ្យដឹងថា អ្នកជំងឺ COVID-19 ប្រមាណ ១,២០០​នាក់ បាន​ស្លាប់​ក្នុង​រយៈពេល ២៤​ម៉ោង​ចុង​ក្រោយនេះ ដែលជា​អត្រា​ស្លាប់​ខ្ពស់​ជាងគេ​បំផុត នៅលើ​សកលលោក​។
​កាលពី​សប្តាហ៍​ទី​បួន​នៃ​ខែមីនា អ្នកធ្វើការ​នៅ​អាមេរិក​ជិត​៣​លាន​៣​សែន​នាក់​បានដាក់​ពាក្យសុំ​ប្រាក់​អត្ថប្រយោជន៍​នៅពេល​គ្មាន​ការងារ​ធ្វើ​។ គេ​រំពឹងថា តួលេខ​នេះ​នឹង​កើនឡើង​ច្រើនជាង​មុន​ក្នុងពេល​ប៉ុន្មាន​សប្តាហ៍​ខាងមុខនេះ ដោយ​គេ​បាន​ទស្សន៍ទាយ​ថា នឹងមាន​មនុស្ស​ឥត​ការងារ​ធ្វើ​៤០​លាន​នាក់​នៅ​ពាក់កណ្តាល​ខែមេសា​។​
​នៅ​មុនពេល​មានការ​រាតត្បាត​ជំងឺ​នេះ​នៅក្នុង​ស​.​រ​.​អា​. កម្លាំង​ពលកម្ម​នៅ​អាមេរិក​៥​លាន​៨​សែន​នាក់​គ្មាន​ការងារ​ធ្វើ​គឺមាន​ចំនួន​៣,៥%​នៃ​អ្នកធ្វើការ​១៦៤​លាន​៦​សែន​នាក់​។ តួលេខ​នេះ​បាន​ផ្លាស់ប្តូរ​បន្តិចបន្តួច​កា​លពី​៦​ខែ​កន្លងទៅនេះ ហើយ​វា​ធ្វើឱ្យ​រាំងស្ទះ​សេដ្ឋកិច្ច​។​
ពាណិជ្ជកម្ម

​នៅពេលនេះ ប្រទេស​អាមេរិក​ដែលមាន​សេដ្ឋកិច្ច​ធំជាងគេ​បង្អស់​នៅក្នុង​ពិភពលោក​ទទួលផល​ប៉ះពាល់​ដោយសារ​អ្វីដែល​លោក​ប្រធានាធិបតី Donald Trump ហៅថា​ជា​«​ការធ្វើឱ្យមាន​ទុក្ខទោស​អាក្រក់​បំផុត​»​ដោយសារ​មេរោគ​កូ​រ៉ូ​ណា​»​។​
​គួ​ត​ត់​សំគាល់ថា នៅ​សហរដ្ឋអាមេរិក រដ្ឋ​ញូយ៉ក គឺជា​រដ្ឋ​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ ដោយ​ការឆ្លង​រាលដាល​មេរោគ​កូ​វីដ​១៩​។ ក្នុងចំណោម​អ្នក​ឆ្លង​សរុប​នៅ​សហរដ្ឋអាមេរិក គឺ​ជាង​១​ភាគ​៣ ស្ថិតនៅក្នុង​រដ្ឋ​ញូយ៉ក​។ ចំណែក​ចំនួន​អ្នកស្លាប់​សរុប​វិញ គឺ​សឹងតែ​ពាក់កណ្តាល ស្ថិតនៅក្នុង​រដ្ឋ​ញូយ៉ក​។ ចំនួន​អ្នក​ឆ្លង​និង​មាន​អាកា​រៈ​ធ្ងន់ធ្ងរ ឈានដល់​ស្លាប់​ច្រើន យ៉ាង​លឿន​រហ័ស​បែបនេះ ត្រូវបាន​អ្នកវិភាគ លើកឡើងថា មួយផ្នែក​មកពី​កត្តា​សុខភាព​របស់​ប្រជាជន​អាមេ​រិ​ក ដែលមាន​ជំងឺ​ប្រចាំកាយ​ស្រាប់ ដូច​សំបូរ​អ្នកមាន​ជំងឺ​ធាត់​ចុក​ខ្លាញ់ និង​ជំងឺ​ទឹកនោមផ្អែម​។ មួយវិញទៀត ប្រជាជន​អាមេរិក​ដែល​ក្រីក្រ ពុំមាន​លទ្ធភាព​ទិញ​បណ្ណ​ធានារ៉ាប់រង​សុខភាព បានសម្រេច​ចិត្ត​មិន​ទៅរក​សេ​វ៉ា​សុខភាព ព្រោះ​គ្មាន​ប្រា​ក់បង់​៕
[wai id="5"]