មាន​តំរុយ​ខ្លះៗ ជុំវិញ​ករណី​លោក គឹម ជុន​អ៊ុន ដែល​ត្រូវគេ​សង្ស័យថា​កំពុង​ឈឺធ្ងន់ធ្ងរ

ព័ត៌មានអន្តរជាតិ
0
3684
[wai id="6"]


​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ បន្ទាប់ពី​រឿងរ៉ាវ​នៃ​ការរីក​រាលដាល​នៃ​ជំងឺ កូ​វីដ​១៩ ក៏មាន​ករណី​រឿង​មួយ​ផ្សេង ទៀត​ជុំវិញ​លោក គឹម ជុន​អ៊ុន ប្រធានាធិបតី កូរ៉េខាងជើង​ដែល​ត្រូវបាន​សារព័ត៌មាន​ជាច្រើន​បាន ចុះផ្សាយ​យ៉ាង​ព្រ​ង​ព្រៀត​ដោយ​ប្រភព​ខ្លះ​ថា​លោក​បាន​ស្លាប់ ខ្លះទៀត​បាន​ចុះផ្សាយ​ថា លោក​កំពុងធ្វើការ​វះកាត់​បេះដូង ប៉ុន្តែ​ព័ត៌មាន​ទាំងនោះ​ខាង​កូរ៉េខាងជើង​ពុំទាន់​ទម្លាយ​ឲ្យ​ដឹង​នៅឡើយ​នោះទេ ។​

​កាលពី​ថ្ងៃ​អង្គារ​ទី ២២​មេសា សារព័ត៌មាន​អាមេរិក​និង​កូរ៉េខាងត្បូង ជាច្រើន បានលើកឡើង អំពី​ស្ថានភាព​សុខភាព​មិនល្អ​របស់ គីម​ជុង​អ៊ុន ក្រោយ​ការវះកាត់​បេះដូង​។ ពីរ​ថ្ងៃក្រោយ លោក ដូ​ណា​ល់់​ត្រាំ ប្រកាសថា មិន​ជឿ​លើ​ព័ត៌មាន​នោះទេ​។ មិនដឹងថា​តើ​លោក​ត្រាំ​បាន​ទាក់ទង​នឹង​តំណាង​កូរ៉េខាងជើង​ឬ​យ៉ាងណា​ឡើយ​។ បើតាម​តំណាង​ម្នាក់​ស្និទ្ធ​នឹង​ភ្នាក់ងារ​ចារកិច្ច​អាមេរិក លោក គីម ជុង​អ៊ុន ជាប់​ឈ្មោះថា​មាន​បញ្ហា​សុខភាព​មែន ប៉ុន្តែ​គ្មានអ្វី​ដែល​អាច​បញ្ជាក់បាន​នៅពេលនេះ ថា​ប្រមុខ​ដឹកនាំ​វ័យ​៣៦​ឆ្នាំ​របស់​កូរ៉េខាងជើង ឈឺ​ធ្ងន់ និង​គ្មាន​សមត្ថភាព​បង្ហាញ​មុខជា​សាធារណៈ​នៅពេល​ខាងមុខ​ឡើយ​។ ប្រភព​មកពី​ខាង​កូរ៉េខាងត្បូង​មួយទៀត ដែល​បដិសេធ​មិន​និយាយ​អំពី​ស្ថានភាព​សុខភាព​គីម​ជុង​អ៊ុន​ពេលនេះ និង​អំពី​ការបញ្ជូន​អ្នកជំនាញ​សុខភាព​ចិន​ទៅ​ព្យុងយ៉ាង ក៏បាន​អះអាង​ដូចគ្នា​នៅ​ថ្ងៃ​សុក្រ​ទី ២៥​មេសា​នេះ​ថា គីម​ជុង​អ៊ុន​នៅមាន​ជីវិត និង​គង់​បង្ហាញ​វត្តមាន​វិញ​ក្នុងពេល​ឆាប់ៗ​។​
ពាណិជ្ជកម្ម

​ប្រទេស​ចិន​ក៏បាន​ច្រានចោល​ពាក្យ​ចចាមអារ៉ាម ដែលថា​លោក​គីម ជុង​អ៊ុន​ឈឺ​ធ្ងន់​ដែរ​។ ចំពោះ​ក្រុម​ចារកម្ម​អាមេរិក​ត្រូវបាន​គេ​រាយការណ៍​ថា បាន​តាមដាន​យ៉ាង​យក​ចិ​ត្ដ​ទុកដាក់​បំផុត​លើ​ស្ថានភាព​នៅ​កូរ៉េខាងជើង ប៉ុន្ដែ​លោក​ត្រាំ​និយាយ​កាលពីដើម​សប្ដាហ៍​នេះ​ថា អាមេរិក​គ្មាន​ព័ត៌មាន​ដែល​អាច​ទុក​ចិ​ត្ដ​បានទេ ទាក់ទង​នឹង​សុខភាព​លោក​គីម ជុង​អ៊ុន​។​
​ភាពមិនប្រាកដប្រជា​ទាំងអស់នេះ ក៏​ជំរុញ​ឲ្យ​មាន​សំណួរ​ចោទ​សួរថា​អ្នកណា​អាច​នឹង​ក្លាយជា​មេដឹកនាំ​កូរ៉េខាងជើង ប្រសិនបើ​លោក​គីម ជុង​អ៊ុន​ស្លាប់​មែន​។ ព័ត៌មាន​ពាក់ព័ន្ធ​គ្រួសារ​របស់លោក​គីម ជុង​អ៊ុន​គឺ​ស្មុគស្មាញ​ណាស់ ពោលគឺ​គេ​បានដឹង​តិចតួច​បំផុត​ពី​ស្ថានភាព​គ្រួសារ​របស់លោក​។ កូនៗ​របស់លោក​ដែល​កន្លងមក​គេ​ដឹង​មិន​ច្បាស់​ថា​ប្រហែល​បីនាក់​នោះ គឺ​នៅ​ក្មេង​ពេក​ក្នុង​ការធ្វើជា​អ្នកដឹកនាំ ប៉ុន្ដែ​ប្អូនស្រី​របស់លោក​អ្នកស្រី​គីម យ៉ូ​ចុង ត្រូវបាន​ចាត់ទុកជា​ឥស្សរជន​ដ៏​មាន​ឥទ្ធិពល​ម្នាក់ អាច​គ្រប់គ្រង​ប្រទេស​បាន​ក្នុងពេល​បច្ចុប្បន្ននេះ​។​

​សូមបញ្ជាក់ថា ពាក្យ​ចចាមអារ៉ាម​ពី​សុខភាព​លោក​គីម ជុង​អ៊ុន ចាប់​ផ្ទុះឡើង​ដំបូង​កាលពី​ថ្ងៃទី​១៥​មេសា ព្រោះតែ​មិនឃើញ​លោក​ចូលរួម​ក្នុង​ពិធី​រម្លឹក​ខួប​ជីតា គឺ​លោក​គីម អ៊ី​ល​សុង ជា​បិតា​ស្ថាបនិក​នៃ​ប្រទេស​កូរ៉េខាងជើង​។ ថ្ងៃកំណើត​របស់លោក​គីម អ៊ី​ល​សុង គឺជា​ថ្ងៃ​ឈប់សម្រាក​សំខាន់បំផុត​របស់​កូរ៉េខាងជើង​។ បន្ទាប់មក​ក៏មាន​ពាក្យ​ចចាមអារ៉ាម​កាន់តែខ្លាំង នៅពេល​សារព័ត៌មាន​កូរ៉េខាងត្បូង​ចុះផ្សាយ​ថា មេដឹកនាំ​កូរ៉េខាងជើង​រូបនេះ​បានទទួល​ការវះកាត់​បេះដូង ហើយ​កំពុង​សម្រាក​ព្យាបាល​នៅ​វីឡា​មួយ​ក្រៅ​ទីក្រុង​ព្យុងយ៉ាង​។ របាយការណ៍​ព័ត៌មាន​នេះ​ពឹង​ផ្អែកលើ​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​មួយ​នៅ​កូរ៉េខាងជើង​។​
​ចំណែក​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​(Reuters)​បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​សុក្រ​ថា ចិន​បាន​បញ្ជូន​ក្រុម​អ្នកជំនាញ​វេជ្ជសាស្ដ្រ​មួយក្រុម​ទៅកាន់​ប្រទេស​កូរ៉េខាងជើង និង​ណែនាំ​អំពី​សុខភាព​របស់លោក​គីម ជុង​អ៊ុន​។ ព័ត៌មាន​នេះ​ដកស្រង់​ចេញពី​ប្រភពបី ប៉ុន្ដែ​នៅ​មិនអាច​កំណត់​បានទេ​ពី​សុខភាព​របស់លោក​គីម ជុង​អ៊ុន ថា​លោក​ឈឺ​ធ្ងន់​ឬ​យ៉ាងណា ព្រោះ​មិនអាច​សុំ​ការបំភ្លឺ​បាន​។ រដ្ឋាភិបាល​ចិន​ក៏​មិន​ឆ្លើយតប​នឹង​ការស្នើសុំ​ឲ្យ​បកស្រាយ​ពី​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រដែរ​៕
[wai id="5"]