នេះ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​សារព័ត៌មាន​ល្បីៗ​មួយចំនួន សន្និដ្ឋានថា​មេដឹកនាំ​កូរ៉េខាងជើង​ធ្លាក់ខ្លួន​ឈឺ​

ព័ត៌មានអន្តរជាតិ
0
1220
[wai id="6"]

[wai id="7"]
​ពាក្យ​ចចាមអារ៉ាម​បាន​ផ្ទុះឡើង​ថា​លោក គីម ជុង​អ៊ុន ប្រធានាធិបតី​កូរ៉េខាងជើង​មាន​បញ្ហា​សរសៃឈាម​បេះដូង​បាន​លេចឮ បន្ទាប់ពី​លោក មិន​បង្ហាញ​វត្តមាន​នៅក្នុង​ពិធី​រម្លឹក​ខួប​លើក​ទី​១០៨​ឆ្នាំ​របស់លោក​គីម អ៊ី​ល​ស៊ុ​ង​បិតា​ស្ថាបនិក​នៃ​ប្រទេស​កូរ៉េខាងជើង ថ្ងៃទី​១៥​ខែមេសា​ឆ្នាំ​២០២០​។ នេះ​ជា​ព្រឹត្តិការណ៍​ធំ​ប្រចាំឆ្នាំ ដែល​លោក​គីម​មិនដែល​ខកខាន​ចូលរួម​ម្តងណា​ឡើយ​។ ម្យ៉ាងទៀត​ខាង​ចិន ដឹកនាំ​ប្រតិភូ​មួយក្រុម​ដោយ​តំណាង​ជាន់ខ្ពស់​នៃ​ការិយាល័យ​ទំនាក់ទំនង​អន្តរជាតិ​នៃ​បក្សកុម្មុយនិស្ត​ចិន អមដោយ​អ្នកជំនាញ​វេជ្ជសាស្ត្រ​ផង បាន​ចាក​ចេញពី​ក្រុង​ប៉េកាំង នៅ​ថ្ងៃទី ២៤​មេសា ធ្វើដំណើរ​ទៅ​កូរ៉េខាងជើង​ទៀតផង​។ ដែលជា​មូលហេតុ​មួយ​ធ្វើ​ឲ្យ​សារព័ត៌មាន​មួយចំនួនធំ​បាន​ចុះផ្សាយ​យ៉ាង​ព្រៀង​ព្រាត​អំពី​សុខភាព​លោក គឹម ជុន​អ៊ុន ។
ពាណិជ្ជកម្ម

​ដោយឡែក​ថ្មីៗ​នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន AFP បាន​ផ្សាយ​ថា ៖ មេដឹកនាំ​គីម ជុង​អ៊ុន នៅរស់​និង មាន​សុខភាព​ល្អប្រសើរ​ជាធម្មតា​។ ការបញ្ជាក់​ពី​សុខភាព​របស់​សារព័ត៌មាន​ខាងលើ គឺជា​ការបញ្ចប់​ពាក្យ​ចរ​ចាម​អា​រ៉ា​ម ស្តីពី​សុខភាព របស់​គីម ជុង​អ៊ុន​។​

​គួរ​បញ្ជាក់ដែរថា អវត្តមាន​ជា​សាធារណៈ​របស់ គីម ជុង​អ៊ុន មិនមែនជា​លើកទីមួយ​នោះឡើយ​។ ពេលនេះ លោក​បាត់​មុខ ប្រមាណ​តែ​ពីរ​សប្តាហ៍​ទេ កាល​មុន បាត់​មុខ​យូរ​ជាង​នេះ​ផង​។ កាលពី​ឆ្នាំ​២០១៤ លោក​បាន​អវត្តមាន​ជា​សាធារណៈ​អស់​រយៈ ពេល ៦​សប្តាហ៍​ឯណោះ​។ ពេលចេញ​មកវិញ គឺ​ដៃ​កាន់​ឈើច្រត់​។ កាលនោះ កាសែត​កូរ៉េខាងត្បូង​ឈ្មោះ Yonhap បានបញ្ជាក់ ថា លោក​ទទួល​ការវះកាត់​កជើង​៕
[wai id="5"]