អបអរសាទរ ! កម្ពុជា​អាច​យកឈ្នះ​បាន​ហើយ …..

ព័ត៌មានអន្តរជាតិ
0
1937
[wai id="6"]

​យោងតាម​ក្រសួងសុខាភិបាល​ចេញ​សេចក្តីប្រកាស​នៅ​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២០​នេះ​ថា អ្នកជំងឺ​កូ​វីដ​១៩ ម្នាក់​ចុង ក្រោយ​គេ ពោលគឺ​អ្នកជំងឺ ទី​១២២ បានជា​សះស្បើយ ដែល​បានធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ក្លាយជា ប្រទេស​គ្មាន​អ្នកជំងឺ​កូ​វីដ​១៩ (​ជាសះស្បើយ​១០០​ភាគរយ​)​។ នេះ​បើតាម​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល ។​

​ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា អ្នកជំងឺ​កូ​វីដ​១៩ ទី​១២២ ដែលជា​សះស្បើយ​ជា​ស្ត្រីជន​ជាតិខ្មែរ អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ប៉ា​លេ​ឡៃ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​
ពាណិជ្ជកម្ម

​ក្រសួង​បាន​បញ្ជាក់ថា នៅពេលនេះ​កម្ពុជា មិនមាន​អ្នកជំងឺ​កូ​វីដ​១៩​ព្យាបាល​ទៀតឡើយ នៅ​ទូទាំងប្រទេស​។​
​ទន្ទឹមនឹង​ជ័យជំនះ​នេះ ក្រសួងសុខាភិបាល និង អ្នកពាក់ព័ន្ធ​អះអាងថា កម្ពុជា នៅតែ​មិន​បន្ធូរបន្ថយ​ដៃ នៅតែ​ពិនិត្យ​តាមដាន​អ្នកដំណើរ និង ធ្វើតេស្ត​ជា​បន្តបន្ទាប់​ផងដែរ ។ សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និង អង្គការ​សុខភាព​ពិភពលោក នៅតែ​អំពាវនាវ​ដល់​សាធារណជន​នៅ​កម្ពុជា ប្រុងប្រយ័ត្ន និង អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ការណែនាំ​របស់​រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល ជាដើម ជា​អ្វីដែល​ក្រសួងសុខាភិបាល ហៅថា សភាព​ធម្មតា តាមបែប​គន្លង​ថ្មី ក្នុង​បរិបទ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ នៅ កម្ពុជា ដូចជា អនាម័យ​ដៃ​ស្អាត ពាក់​ម៉ាស់ ( ករណី​ចាំបាច់ ) គម្លាត​សុវត្ថិភាព​សង្គម និង គ​ម្ល​តា​សុវត្ថិភាព​បុគ្គល ចៀសវាង​ការរៀបចំ​កម្មវិធី​ផឹកស៊ី​ដែលមាន​គ្នាច្រើន ។ ល ។​

​គួរ​រម្លឹក​ដែរ​ថា លោកស្រី​ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ធ្លាប់បាន​ថ្លែង​នៅក្នុង​សេចក្តីប្រកាស នៅ​កាលពី​ថ្ងៃទី ១៤ ឧសភា​នេះ​ថា បើទោះបីជា​ប្រទេស​កម្ពុជា មិនមាន​រកឃើញ​ករ​ណី​ជំងឺ​កូ​វីដ​-១៩ ថ្មី​ក្នុង​រយៈពេល​ជាង​មួយខែ​កន្លងមកនេះ​ក្តី​ក៏ប៉ុន្តែ​ពុំមែន​មានន័យថា​កូ​វីដ​បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា​នោះទេ ៕
[wai id="5"]