ការដាក់​ទុក​ទូរស័ព្ទ​ក្បែរ​ខ្លួន​ពេល​គេង អាច​ប៉ះពាល់​ដល់​អាយុជីវិត​របស់​អ្នក​បាន

សុខភាព
0
1523


​បច្ចុប្បន្ន​មនុស្ស​មួយចំនួន នៅតែ​ប្រើ​ទូរស័ព្ទ​យប់​ជ្រៅ កៀក​ពេល​ចូល​គេង ដោយ​អ្នកខ្លះ​លេង​ទូរស័ព្ទ​រហូត​គេង​លក់​ក៏មាន​។ យ៉ាងណា មានការ​ចុះផ្សាយ​លើ​គេហទំព័រ​អន្តរជាតិ​ជាច្រើន ថា​មិនគួរ​គេង​ជាមួយ​ទូរស័ព្ទ ឬ​ដាក់​ទូរស័ព្ទ​នៅ​ជិត​ខ្លួន​នោះទេ ព្រោះ ទូរស័ព្ទ​នឹង​បញ្ចេញ​សារធាតុ​វិទ្យុសកម្ម​អេ​ឡិច​ត្រូ​ម៉ាញេទិក ហើយ​រលក​វិទ្យុសកម្ម​នេះ មាន​ផលប៉ះពាល់ ដល់​សុខភាព យ៉ាងខ្លាំង ។​

យោងតាម​ការសិក្សា​ចុះផ្សាយ​របស់ isg-healthworld បាន​ឲ្យ​ដឹងថា​ការដាក់​ទូរស័ព្ទ​ជិត​ខ្លួន ពិតជា​នាំមក​នូវ វិទ្យុសកម្ម​ច្រើន អាចធ្វើ​ឲ្យ​យើង​ឈឺក្បាល​, ដុះ​ដុំ​សាច់​ខួរក្បាល​, Sperm ថយចុះ​, ការចងចាំ​ថយចុះ​, ការ​ស្តាប់​ក៏ ថយចុះ និង​ប៉ះពាល់​ដល់​ការ​សំរាក​ពេលយប់​ទៀតផង តែ​ស្មា​ត​ហ្វូ​ន​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ មាន​បច្ចេកវិទ្យា កាត់បន្ថយ​វិទ្យុសកម្ម​នេះ​ច្រើន ។​

​បើតាម​អ្នកជំនាញ​បាន​លើកឡើងថា មុនពេល​គេង​អ្នក​គួរតែ​យក​ទូរស័ព្ទ​ទុក​ចម្ងាយ ៣​ម៉ែត្រ​ពី​កន្លែង​គេង ហើយ​បើ យក​ល្អ​អ្នក​អាច​បិទ​វា​ចោល​កាន់តែ​ប្រសើរ​ថែមទៀត ៕​
[wai id="5"]