អ្នក​ដែល​មិនសូវ​គេង​លក់ អ្នក​ចូលចិត្ត​ដ្រា​ម៉ា ចូលចិត្ត​នៅ​ម្នាក់ឯង សោកសៅគ្មានមូលហេតុ នេះ​ជា​រោគសញ្ញា​ដែល​ត្រូវ​ព្យាបាល​បន្ទាន់

សុខភាព
0
871
[wai id="6"]


​ជំងឺ​បាក់​ទឹកចិត្ត​បាន​កំពុងធ្វើការ​វាយប្រហារ​យ៉ាងខ្លាំង មិន​ថា​អ្នកជា​អ្នកណា ជា​អ្នកមាន អ្នកក្រ ក្មេង ចាស់ ប្រុស ឬ​ស្រី​នោះ ឡើយ​។ ជួនកាល ជំងឺ​នេះ​អាច​កំពុង​ស្ថិតនៅ​ជាមួយ​មិត្តភក្តិ ឬ​មនុស្ស​ជាទី​ស្រលាញ់​របស់​អ្នក​ទៀតផង​។ ដើម្បី​អាច​កត់សម្គាល់​ពី​ជំងឺ​បាក់​ទឹកចិត្ត អ្នក​ក៏ត្រូវ​ដឹង​ពី​រោគសញ្ញា​របស់​វា​ចំពោះ​រាងកាយ​ផងដែរ ។ ដោយសារ​វា​អាចជួយ​ក្នុង​ការធ្វើ​រោគវិនិច្ឆ័យ និង​ព្យាបាល​បាន​ទាន់ពេល ។​

១-​ស្រក ឬ​ឡើង​ទម្ងន់
​ជំងឺ​បាក់​ទឹកចិត្ត​ប៉ះពាល់​ដល់​អ៊័​រ​ម៉ូ​ន​ដែល​គ្រប់គ្រង​ចំណង់​អាហារ និង​អាចធ្វើឱ្យ​អ្នក​ចង់​ញ៉ាំ​ច្រើន ឬ​តិចជាង​ធម្មតា ។ ស្របពេល​គ្នា​នេះដែរ បញ្ហា​ដំណេក​ដែល​ទាក់ទង​ទៅនឹង​ជំងឺ​បាក់​ទឹកចិត្ត​ក៏​អាចធ្វើ​ឱ្យមាន​បញ្ហា​នេះ​ផងដែរ ដោយសារតែ​ការ​គេង​មិន​គ្រប់គ្រាន់​អាចធ្វើឱ្យ​អ៊័​រ​ម៉ូ​ន​នៃ​ការ​ឃ្លាន និង​ឆ្អែត​ដំណើការ​ខុស​ប្រក្រតី ។​
​ប្រសិនបើ​អ្នក ឬ​នរណាម្នាក់​មានការ​ប្រែប្រួល​ទ​ម្ង​ន ់ភ្លាមៗ ចូរ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ស្វែងរក​មូលហេតុ រួមទាំង​លទ្ធភាព​នៃ​ការកើត​ជំងឺ​បាក់​ទឹកចិត្ត ។​

២-​ការឈឺចាប់
​ជួនកាល​ការឈឺ​សាច់ដុំ ឬ​សន្លាក់​អាច​បណ្តាលមកពី​ជំងឺ​បាក់​ទឹកចិត្ត ។ នៅពេលដែល​អ្នក​លាក់​អារម្មណ៍​របស់​អ្នក ពួកវា​នឹង​សម្តែង​ចេញមក​ខាងក្រៅ​តាមរយៈ​ការឈឺចាប់​លើ​រាងកាយ ។ មិន​ថា​វា​ជាការ​ឈឺក្បាល ឬ​ឈឺចង្កេះ​ការ​រំញោច​អារម្មណ៍​អាច​បង្ហាញឱ្យឃើញ​ពី​ការឈឺចាប់​ផ្នែក​រាងកាយ ។​
​ក្នុង​ករណីខ្លះ​ការឈឺចាប់​ក៏​នាំឱ្យមាន​ជំងឺ​បាក់​ទឹកចិត្ត​ផងដែរ ។ ឧទាហរណ៍​ប្រសិនបើ​អ្នកមាន​ការឈឺចាប់​ខ្លាំង​នៅពេល​ដើរ ឬ​ពេលធ្វើ​ការងារ​ផ្ទះ​វា​អាចធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ពិបាកចិត្ត​ខ្លាំង ។​
ពាណិជ្ជកម្ម

៣-​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​
​ជំងឺ​បាក់​ទឹកចិត្ត​ក៏មាន​ការទាក់ទង​យ៉ាងខ្លាំង​ជាមួយ​បញ្ហា​នៃ​ការរំលាយ​អាហារ ដូច​ជាការ​ហើមពោះ ទល់លាមក រលាក​ពោះវៀន និង​ជំងឺ​ដទៃទៀត ។ លើសពីនេះ​អ្នក​ដែលមាន​ជំងឺ​បាក់​ទឹកចិត្ត​មាន​ទំនោរ​ទទួលទាន​អាហារ​ដែលមាន​ជាតិ​ស្ករ​ច្រើន បណ្តាលឱ្យ​មានការ​រលា​ក​ក្នុង​ខួរក្បាល និង​ធ្វើឱ្យមាន​អតុល្យភាព​នៃ​បាក់តេរី​ល្អ និង​អាក្រក់​ក្នុង​ពោះវៀន ។​

៤-​មាន​បញ្ហា​ក្នុងការ​គេង
​ជំងឺ​បាក់​ទឹកចិត្ត​អាច​បណ្តាលឱ្យមាន​រោគសញ្ញា​នៃ​ការ​គេង​មិន​លក់​ជាច្រើន​រួមទាំង​ការពិបាក​ក្នុងការ​គេង​លក់ គេង​ភ្ញាក់​ច្រើនដង និង​ងងុយគេង​នៅពេល​ថ្ងៃ ។​
​ការ​គេង​មិនបាន​លក់​ល្អ​ក៏​អាច​នាំឱ្យមាន​ជំងឺ​ថប់​អារម្មណ៍ និង​ធ្វើឱ្យ​ស្ថានភាព​នៃ​ជំងឺ​បាក់​ទឹកចិត្ត​របស់​អ្នក​កាន់តែ​យ៉ាប់យ៉ឺន ។​

៥-​បញ្ហា​ស្បែក
​អ៊័​រ​ម៉ូ​ន​ស្ត្រេ​ស​អាច​បំផ្លាញ​ស្បែក​របស់​អ្នក ។​
​ជំងឺ​បាក់​ទឹកចិត្ត​មានការ​ទាក់ទង​ទៅនឹង​ការកើនឡើង​កម្រិត​អ៊័​រ​ម៉ូ​ន​ស្ត្រេ​ស ដូច្នេះ​វា​ជា​រឿង​ធម្មតា​ដែល​យើង​តែងតែ​ឃើញថា​បញ្ហា​ស្បែក​ច្រើន​កើត​លើ​អ្នក​ដែលមាន​ជំងឺ​បាក់​ទឹកចិត្ត ។ ជំងឺ​នេះ​ក៏​អាចធ្វើឱ្យ​ស្ថានភាព​នៃ​ជំងឺ​ស្បែក​មួយចំនួន​កាន់តែ​ធ្ងន់​ដូចជា​ជំងឺ​ស្បែក​ឡើង​សរសៃ​ក្រហម ជំងឺ​របកស្បែក និង​មុន ។​

៦.​ពិបាក​ផ្ចង់អារម្មណ៍ : ជំងឺ​បាក់​ទឹកចិត្ត​តែងមាន​អារម្មណ៍​រវើរវាយ គិត​អ្វី​មិន​ចេញ​ខួរក្បាល​វិលវល់ ។​

៧. ចង់​ក្អួតចង្អោរ : ជា​ភាគច្រើន​នៃ​អ្នកជំងឺ​បាក់​ទឹកចិត្ត​តែងមាន​អាការ​:​បែបនេះ ។​

៨. ខួរក្បាល​ទាញ​គិត​តែងរឿង​អវិជ្ជមាន : ជំងឺ​បាក់​ទឹកចិត្ត​មានការ​ទាក់ទង​ទៅនឹង​ការកើនឡើង​កម្រិត​អ៊័​រ​ម៉ូ​ន​ស្ត្រេ​ស ហើយ​វា​បាន​ទាញ​អ្នកជំងឺ​ឲ្យ​គិតតែ​រឿង​អាក្រក់ ៗ​គ្រប់បែបយ៉ាង ពេលខ្លះ​ធ្វើ​ឲ្យ​អ្នក​ចង់​សម្លាប់ខ្លួន មើលងាយ​ខ្លួនឯង ។​

៩. ចង់តែ​នៅ​ម្នាក់ឯង : អ្នកជំងឺ​បាក់​ទឹកចិត្ត​ធ្ងន់ធ្ងរ​ភាគច្រើន មិនសូវ​ចូលចិត្ត​និយាយស្តី​ច្រើន មិន​ចូលចិត្ត​មនុស្ស​អ៊ូរ​អរ ចង់តែ​នៅក្នុង​បន្ទប់​ម្នាក់ឯង ។​

១០. បែកញើស​ចុងដៃចុងជើង : អ្នកជំងឺ​បាក់​ទឹកចិត្ត​តែងមាន​អារម្មណ៍​ច្របូកច្របល់ ហើយ​នៅ​សុខៗ​តែងតែ​បែកញើស​ចុងដៃ ចុងជើង​។​

១១. បេះដូង​លោត​ញាប់ៗ : ជាទូទៅ​ប្រតិកម្ម​នៃ​អ្នកជំងឺ​ខាងលើនេះ តែងមាន​ការភ័យខ្លាច​ច្រើន ទើប​ធ្វើ​ឲ្យ​ជីវ​ចរ​ដើរ​មិនត្រូវ ចង្វាក់​ទើប​ធ្វើ​ឲ្យ​សរសៃឈាម និង​ខ្យល់​អុកស៊ីសែន ធ្វើការ​លើស​មនុស្ស​ធម្ម​តា ។

​ជុំវិញ​បញ្ហា​នេះ​បើ​យោងតាម​អ្នកជំនាញ​ផ្លូវ​ចិត្តបាន​លើកឡើងថា កត្តា​ដែល​បណ្តាល​ឲ្យ​កើតមាន​ជំងឺផ្លូវចិត្ត​នៅ​កម្ពុជា​គឺ​ភាគច្រើន​បង្ក​មកពី​បញ្ហា​ជម្លោះ​ស្មុគស្មាញ​ប្រចាំថ្ងៃ​ដែល​មនុស្ស​ភាគច្រើន​បាន​ជួប​។ នេះ​រួមមាន​ទាំង​បញ្ហា​ក្រីក្រ អំពើហិង្សា​ក្នុង​គ្រួសារ គ្រឿងញៀន ការផ្លាស់ប្តូរ​បរិបទ​សង្គម ​ការប្រឡងប្រជែងទ្រព្យសម្បត្តិ ។ កង្វះខាត​អ្នក​ដែលមាន​ជំនាញ​វិជ្ជាជីវៈ​ដោះស្រាយ​បញ្ហា​ជំងឺ​នេះ និង​បញ្ហា​គ្មាន​សេវា​ព្យាបាល​ជំងឺផ្លូវចិត្ត​សម្រាប់​ប្រជាជន​តាម​ទី​ដាច់ស្រយាល​គឺ​សុទ្ធតែជា​ឧបសគ្គ​រារាំង​អ្នកជំងឺ​ពី​ការទទួលបាន​សេវា​ព្យាបាល​បាន​ទាន់ពេលវេលា និង​ការព្យាបាល​ឲ្យ​បានជា​សះស្បើយ​ក្នុង​រយៈពេល​ខ្លី​ជាដើម​៕
[wai id="5"]