តើ​លោកអ្នក​ជឿ​ដែល​ទេ​ថា មាន​វិញ្ញាណ​ស្ថិតនៅក្នុង​គ្រាប់ពេជ្រ​?

អាថ៌កំបាំង
0
2744



​ហ៊ឺ​...! សេដ្ឋី​អាមេរិកាំង​សញ្ជាតិ​ចិន​បញ្ចេញ​ខ្យល់​ដង្ហើមធំ​ខណៈពេល រូបលោក​ឈរ​នៅ​ចំពាក់​កណ្តាល​បេះដូង​ទីក្រុង​ញូវយ៉ក និង នៅ​ចំ​ពីមុខ​ហាង​លក់​វត្ថុ​បុរាណ​ដ៏​ល្បី​មួយ​។ កាលណោះ គឺជា​ថ្ងៃទី​២៤ ខែកញ្ញា ហើយក៏​ជា​វេលា​ក្បាល​ព្រលប់​ដែរ​។ ភ្នែក​ទាំង​គូរ​របស់​សេដ្ឋី​រូបនេះ​កំពុង​ផ្តោត​មើល​វត្ថុ​បុរាណ​ដែល​គេ​កំពុង​ដាក់តាំង​នៅក្នុង​ទូ និង មាន​ធូលី​កាន់​មិនតិច​នោះទេ​។ នៅ​ជ្រុង​ម្ខាង​ទៀត​មាន​ទាំង​គ្រឿងអលង្ការ​ទុក​នៅក្នុង​ប្រអប់​ក្រណាត់ កាំ​ម៉ី្ញ មាន​ទាំង​នាឡិកា​ប្រាក់​បុរាណ តែ​អ្វីដែល​គួរ​ឲ្យ​ទាក់ភ្នែក​ជាងគេ​នោះ គឺ​ពេជ្រ​ពណ៌​ខៀវ ដែលមាន​ទំហំ​ប៉ុន​គ្រាប់​សណ្តែកដី​ស្រស់ស្អាត​បំផុត​។​

​បើតាម​ភិនភាគ​នៅលើ​ប្រអប់​ក៏​អាច​ថា​ត្រូវ​បានដែរ គឺ​គេ​ដាក់តាំង ដោយ​មិនសូវមាន​អតិថិជន​មក​មើល​ប្រៀបដូចជា​ពេជ្រ​មួយ​គ្រាប់​នេះ​មិន​ខុសពី​អំបែង​កញ្ចក់​ពណ៌​ខៀវ​មួយ​ឡើយ តែបើ​មើល​កាន់តែ​យូរ​វា​ជះ​ពន្លឺ ព្រិចៗ​គួរ​ឲ្យ​ទាក់ចិត្ត​បំផុត​។ នៅ​ទីបំផុត​សេដ្ឋី យ៉ាង ឆឹ​សាន់ អ្នកមាន​បទពិសោធន៍​រឿង​ពេជ្រ​កន្លងមក​លាន់មាត់​ទាំង​មិនដឹង​ខ្លួន​ថា “ អើ​! នេះ​គ្រាប់ ពេជ្រ​ពិត​តើ ”! ។ ជាការ​ពិតណាស់ថា​ហាង​ធំ​បែប​ស្ថិតនៅ​ចំ​ណ្តា​ល​បេះដូង ទីក្រុង​ញូវយ៉ក​បែបនេះ​អាចដាក់​តាំង​លក់​របស់​គ្មាន​តំលៃ​ទៅរួច​? ក៏ប៉ុន្តែ​ហេតុអ្វី​ក៏​គ្រាប់ពេជ្រ​ដ៏​ធំ​បែបនេះ​គេ​យកមក​តាំង​ក្នុង​ហាង​លក់​វត្ថុ​បុរាណ ប្រៀបដូចជា​របស់​គ្មាន​តំលៃ​បែបនេះ​ទៅវិញ​?សូម​ចុច​ទី​នេះ​ដើម្បី​អាន​បន្ដ​...