សម្ដេចព្រះសង្ឃរាជ​ថ្នាក់​ទី​១ នៃ​គណៈមហានិកាយ ជា​សម្ដេចព្រះសង្ឃរាជ​អង្គ​ទី​៤ នៃ​គណៈមហានិកាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​អ្នកណា​? ដែល​បាន​ចងក្រង​ពាក្យ​ជាច្រើន ជួយ​ដល់​អ្នកសិក្សា​ទាំងឡាយ​!!​

អាថ៌កំបាំង
0
1769
សម្តេច​សង្ឃរាជ ជួន​ណាត អ្នកប្រាជ្ញ​បង្កើត​វចនានុក្រម​ភាសា​ខ្មែរ​ ​


​មានរឿង​ដំណាល​ថាៈ ក្រោយ​ពេលដែល​សម្តេច​ម​ហា​ព្រះសង្ឃរាជ ទៀង ទ្រង់​សោយ​ព្រះ​ទីវ​ង្គ​តទៅ​ស្រាប់តែ​ពិបាក​ជ្រើសរើស​រក​ព្រះសង្ឃ​មាន​សមត្ថភាព​អង្គណា​មក​ជំនួស​ដំណែង​ព្រះអង្គ​បាន​។ រំលង​មួយឆ្នាំ​ទើប​ព្រះបាទ​សម្តេចព្រះ​ស៊ីសុវត្ថិ​ទ្រង់ សព្វ​ព្រះរាជ​ហ​ឬ​ទ័យ​តែងតាំង​ព្រះមហា​ថេរ​មួយ​ព្រះនាម កែ អ៊ុក​ជា​សម្តេច ព្រះ​ធម្មលិខិត ព្រះ​សង្ឃនាយក​គណៈមហានិកាយ​(១៩១៣)​។ ដោយ​ខ្វះ​សមត្ថភាព​ក្នុងការ​ដឹកនាំ​ទើប​ព្រះសង្ឃ​នានា​ក្នុង​ក្រុងភ្នំពេញ​សាយភាយ​ដល់​ទូទាំង​ព្រះរាជណាចក្រ​កម្ពុជា មិនសូវ​យល់ដឹង​ច្បាស់លាស់​ពី​តួនាទី​និង​ភារកិច្ច​របស់ខ្លួន​ជា​អ្នកទ្រទ្រង់​ព្រះពុទ្ធសាសនា​ផង និង​ជា​អ្នកទ្រទ្រង់​វប្បធម៌​ប្រទេសជាតិ​ផង​នោះទេ​។ មាន​ព្រះសង្ឃ​ជាច្រើន​អង្គ​បាន​ប្រព្រឹត្តិ​អំពើ​ផ្សេងៗ ភ្លាំងភ្លាត់​មិន​ចាំ​ធម្ម​វិន័យ បង្កើត​អ​បិ​យ​ជំនឿ​ផ្តេសផ្តាស រក្សា​និង​ពង្រីក​ថែម​ទម្លាប់​ខុស​ទំនង ប្រាសចាក​ភាព​សុ​ក្រិ​ត្យ​នៃ​ព្រះពុទ្ធសាសនា ក្លាយជា​សង្ឃ​ខ្ចិ​ល​ច្រ​អូ​ល មិន​សង្វាត រៀន​ធម៌​អា​ថ៍ បែរជា​ខិតខំ​តែ​អូមអាម​ក្តាម​ដុត​ដើម្បី​ប្រមូល​លាភសក្ការៈ​រៀងខ្លួន​កើតចេញ​ជា​រឿង​បរាជិក​និង​រកាំរកូស​វិវាទ បង្ក​បក្សពួក​ក្នុង​ព្រះពុទ្ធសាសនា ញុំ​ា​ង​ឲ្យ​ព្រះពុទ្ធសាសនា​ឈានទៅដល់​ការ​សាបរលាប​បណ្តើរៗ​។ គឺ​នៅ​ក្នុងឱកាស​នោះ​ហើយ​ដែល​ព្រះពុទ្ធសាសនា​ប្រទេស​កម្ពុជា​មានភ័ព្វ​សំណាង​សារជាថ្មី​ដោយ បាន​ដុះ​ឡើង​នូវ​ភិក្ខុ​វ័យក្មេង​មួយអង្គ​ព្រះនាម ជួន ណាត មាន​ឋានៈ​ជា​ព្រះគ្រូ​សង្ឃ​ស​ត្ថ មកជួយ​យឺត​យោង ព្រះពុទ្ធសាសនា​ឲ្យ​ល្អ​ឡើងវិញ ហើយ​ក្លាយ​បណ្តើរៗ​ទៅជា​មូលដ្ឋាន​ព្រះពុទ្ធសាសនា​គំរូ​មួយ​នៅលើ​សកល លោក​។​

​ដោយសារ​ព្រះអង្គ​នេះឯង​ដែល​បាន​ពង្រីក​ប្រព័ន្ធ​សាលា​បាលី​បាន​ព្រោងព្រាត​ផ្ទៃ​ប្រទេស ហៀរហូរ​ដល់​កម្ពុជា​ក្រោម ពង្រីក​ដំឡើង​ថ្នាក់​សិក្សា​ខាង​ព្រះពុទ្ធសាសនា​ដល់​វិទ្យាល័យ និង ពុទ្ធិកៈមហាវិទ្យាល័យ​ថែមទៀត​។ អ្នកចេះដឹង​និង​អ្នកប្រាជ្ញ​ព្រះពុទ្ធសាសនា ក៏បាន​រីកដុះដាល​ដូច​ផ្សិត​ត្រូវ​ភ្លៀង​ចាប់តាំងពី​ពេលនោះ​រហូតដល់​ដើមឆ្នាំ​១៩៧៥​។​ប៉ុន្តែ​អនិច្ចា ចាប់តាំងពី​ព្រះអង្គ​ចូល​ទីវ​ង្គ​តទៅ ពិសេស​ក្រោយ​ឆ្នាំ​១៩៧៥ ព្រះពុទ្ធសាសនា​ត្រូវ​អាប់​ឪ​ន​ថយក្រោយ​វិញ​ពិសេស​ការបំបាត់​ខាង​វិស័យ​សាសនា​ទាំងស្រុង​ក្នុង​របប​ខ្មែរក្រហម​ប៉ុន្ដែ​ទោះ​សព្វថ្ងៃ នេះ​ពុទ្ធសាសនា​រស់​ឡើងវិញ​ក៏ មិនទាន់​បានល្អ​ដូច​ជំនាន់​ព្រះអង្គ​ឡើយ​។​

​ជួន ណាត គឺជា​ព្រះនាម​ដ៏​ល្បីល្បាញ​មួយរូប​នៅ​ចុង​សតវត្ស៍​ទី​២០​នេះ មិន​ត្រឹមតែ​នៅក្នុង​ប្រទេស​កម្ពុជា​ឬ​ត្រឹម​អាស៊ី​ខាងត្បូង​ទេ គឺ​ពាសពេញ​ពិភពលោក​តែម្តង​។ នៅទីណា​ក៏ដោយ បើសិនជា​គេច​ង់​ស្វែងយល់​អក្ខរាវិរុទ្ធ​ដ៏​ត្រឹមត្រូវ​នៃ​ភាសា​ខ្មែរ​នោះ​គ្មាន​នរណាម្នាក់​អាច​បោះបង់ចោល​វចនានុក្រម​ខ្មែរ​ដែលជា​ស្នា​ព្រះ​ហ​ស្ថ​នៃ​សម្តេច ព្រះសង្ឃរាជ ជួន​ណាត ឡើយ​។​

​ដោយឡែក​នៅ​អាស៊ី​ខាងត្បូង​រាប់​តាំងពី​ប្រទេស​ឥណ្ឌា សេរី​លង្កា ឥណ្ឌូនេស៊ី វៀតណាម ថៃ​ពិសេស​ប្រទេស​ភូមា​តែម្តង ពុទ្ធសាសនិកជន​ទាំងអស់​សុទ្ធតែ​បានចាត់ទុក​ព្រះអង្គ​ជាម​ហា​គ្រូ​មួយអង្គ​របស់គេ ដូចជា​មហា​គ្រូ​នៃ​ប្រទេស​ផងដែរ​។ សមាគម​ព្រះពុទ្ធសាសនា​ពិភពលោក​បាន​ចារ​ទុក​ព្រះកិត្តិនាម​ព្រះអង្គ​ថា ជា​អ្នកប្រាជ្ញ​ខាង​ព្រះពុទ្ធសាសនា​មួយអង្គ​នៃ​ចុង​សតវត្សរ៍​ទី​២០ របស់​ព្រះពុទ្ធសាសនា​ពិភពលោក ដោយសារតែ​ព្រះអង្គ​ចេះ​ចាំ​ក្បួនខ្នាត​គម្ពីរ​ព្រះពុទ្ធសាសនា​យ៉ាង​ស្ទាត់ជំនាញ​ឥតខ្ចោះ ហើយ​ទ្រង់​បាន​ស្ថាបនា​គម្ពីរ​ព្រះ​ត្រៃបិតក​បាន​គ្រប់​វគ្គ​ដែល​ធ្វើ​ឲ្យ​សមាគម​ពុទ្ធសាសនា​នា​ក្នុង​ពិភពលោក​ជៀវ​យកទៅ​បកប្រែ​សិក្សា​រៀនសូត្រ​និង​តំកល់​ទុកជា​ឯកសារ​តរៀង​ទៅ​។ រាល់​ស្នា​ព្រះ​ហ​ស្ថ​ព្រះអង្គ​ដែល​បាន​ត្រូវ​បំផ្លិចបំផ្លាញ​ស្ទើរ​អស់រលីង​ចាប់ពី​ឆ្នាំ​១៩៧៥​នោះ បាន​ត្រូវ​សមាគម​ព្រះពុទ្ធសាសនា​ប្រទេស​ជប៉ុន​រក្សាទុក​និង​បោះពុម្ព​ឡើងវិញ​ចែក​ផ្សាយ​ពាសពេញ​ពិភពលោក​សព្វថ្ងៃនេះ​។​
សូមចុចទីនេះដើម្បីអានបន្ត...