តើ​ជា​គោលបំណង​អ្វី​ឲ្យ​ប្រាកដ ជាការ​ផ្តួលរំលំ ឬ​ចង់​ធ្វើឃាត ប៉ុល ពត របស់ សោ ភឹម ដែលជា​ប្រធាន​ភូមិភាគ​បូព៌ា​?

អាថ៌កំបាំង
0
1127
សោ ភឹម​(​ហៅ​០៩)​និង​ការប៉ង​ផ្តួលរំលំ ប៉ុល ពត 



តើ​ប៉ុល ពត យល់ច្រឡំ ឬ​សោ ភឹម ផ្តួល​ខ្មែរក្រហម​?
•​ ​សោ ភឹម ថា ស៊ុន សេន ធ្វើ​រដ្ឋប្រហារ​
•​ ​ការប៉ង​បាញ់សម្លាប់ និង​បំពុល ប៉ុល ពត​

“​គ្រប់គ្នា​បានដឹងហើយថា នៅក្នុង​របប​ប៉ុល ពត​មានការ​គ្រប់គ្រង​តឹងតែង​បំផុត ពិសេស​អ្នកណា​ក៏​ស្គា ល់​ដែរ​ថា ប៉ុល ពត ឬ​របប​ខ្មែរក្រហម​មាន​កងទ័ព​ខ្លាំងក្លា​មួយ ដែល​អាច​ផ្តួលរំលំ​ទាហាន​របប​សាធារណរ ដ្ឋ​ខ្មែរ ដែលមាន​លន់ នល់ ជា​សេនាប្រមុខ និង​មាន​អ្នកគាំទ្រ​ពីក្រោយ​ខ្នង​ដោយ​អាមេរិក​។​”

ប៉ុន្តែ​ទោះបីជា​របប​នេះ​មើល​សំបក​ក្រៅ​ទៅ​ដូច​រឹងមាំ ប៉ុន្តែ​បើ​ពិនិត្យ​លើ​ពួកយោធា ដូចជា​ធ្វើ​ឲ្យ​ប៉ុល ពត មិនអាច​ក្តោប​ក្តាប់ ឬ​កាន់កាប់​រឹងមាំ​ប៉ុន្មាន​ឡើយ​។ ពោល​ប្រធាន​យោធា​ភូមិភាគ​របប​នេះ​ដូចជា​ពុំ​សូវ​ចុះ សំរុង​គ្នា ឬ​ស្តាប់​គ្នា​ក្នុងនោះ​សូម្បីតែ ប៉ុល ពត ក៏​ប្រធាន​យោធា​ភូមិភាគ​មួយចំនួន​ពុំ​សូវ​ស្តាប់​ដែរ​។ ដែល ពេលខ្លះ​ដូចជា​យោង​លើ​ឯកសារ​មួយ​គឺ​កាលពី​មានការ​ប្រជុំ​នៅ​ស្តា​ត​អូ​ឡាំ​ពិ​ច ក្រោយ​រំដោះប្រទេស​ភ្លាម ធ្វើ​ឲ្យ​ប៉ុល ពត បង្ហូរ ទឹកភ្នែក ដែល​ពុំ​អាច​ត្រួតត្រា​កងទ័ព​បាន​។ មេ​យោធា​ភូមិភាគ​មួយចំនួន​សុទ្ធតែ​អ្នក​ស ង្គ្រា​ម​ជើងចាស់ តាំង​ជំនាន់​ឥស្សរៈ​(​សតវត្ស​ទី​៤០)​ក្នុងនោះ​មានដូចជា សោ ភឹម​. តា​ម៉ុក​. កែ ពក​. ចន្ទ ចក្រី ជាដើម​។​

ដោយឡែក​ទាក់ទង​ទៅនឹង​ការធ្វើ​សង្គ្រាម​ជាមួយ​របប​កម្ពុជា​ប្រជាធិបតេយ្យ ហៅ​ខ្មែរក្រហម​មានការ លើកឡើង​ច្រើន​ពី​ឆ្នាំ​១៩៧៨ ដល់​ឆ្នាំ​១៩៧៩​ពិសេស​សង្គ្រាម​ជាមួយ​វៀតណាម និង​ក្រុម​រណសិរ្ស​ខ្មែរ​មួយ ក្រុម ដែល​បង្កើតឡើង​កាលពី​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​១៩៧៨​។ ប៉ុន្តែ​ការពិត​មាន​ក្រុម​បះបោរ​មួយក្រុម​របស់​យោ ធា​ភូមិភាគ​បូព៌ា ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់លោក សោ ភឹម ប្រធាន​យោធា​ភូមិភាគ​បូព៌ា​ក៏បាន ធ្វើ​សកម្មភាព​ចង់​ផ្តួលរំលំ និង​ប៉ង​ធ្វើឃាត ប៉ុល ពត តាំង​ពីមុន​នោះមក​ដែរ​។​

ឯកសារ​នេះ​កម្រ​មានការ​លើកឡើង​របស់​មេភូមិ​ភាគ​នេះ​ណាស់​។ តើ​រឿងនេះ​ហេតុអ្វី សោ ភឹម ចង់​ផ្តួ ល និង​ធ្វើឃាត ប៉ុល ពត​។​
សូមចុចទីនេះដើម្បីអានបន្ត...