អាថ៌កំបាំង​របស់​មនុស្ស​ឆ្កែចចក​ដែល​អ្នក​មិនដែល​បានដឹង​!!!

អាថ៌កំបាំង
0
1913
មនុស្ស​ចចក​ស៊ីម​នុស្ស



​អ្នក​គ្រប់គ្នា​អាច​ស៊ាំ​ជាមួយ​ការ​ឮ​ពាក្យ​ថា “ មនុស្ស​ឆ្កែចចក ” និង គិតថា​វា​ជា​តំណាល​រឿង​ពី​អតីតកាល ដែល​មកដល់ពេលនេះ​គ្មាន​នរណា​លើក​យកមក​និយាយ​ទៀត​ទេ​។ តាមពិត​តំណាល​រឿង​ទាំងអស់នេះ វា​ស្ថិតនៅក្នុង​រឿងព្រេង និង ធាតុពិត​នោះ វា​ស្ថិតនៅក្នុង​រឿងព្រេង និង ស្ថិតក្នុង​សភាព​អាថ៌កំបាំង ដែល​ពិបាក​លើកយក​មក​ធ្វើជា​អំណះអំណាង​ពិត​បាន​ណាស់​។

​​ក្នុង​អាយុ​២៨​ឆ្នាំ បុរស​រូបនេះ​សារភាព​ប្រាប់​ប៉ូលិស​ថា ខ្លួនគេ​បានក្លាយ​ជាម​នុស្ស​ឆ្កែចចក ហើយ​ចេះតែ​ស្រេកឃ្លាន​បឺត​ឈាម​មនុស្ស​។ ក្រោយមក​គេ​បាន​ប្រមាញ់​សម្លាប់​មនុស្ស​ជា​បន្ដបន្ទាប់​រហូត​ត្រូវ​ចាប់ខ្លួន​។ ប្រទេស​បារាំង​ដែល​ពោរពេញ​ទៅដោយ​វិទ្យាសាស្ដ្រ វេជ្ជសាស្ដ្រ​បាន​ភ្ញាក់ផ្អើល​នឹង​ដំណឹង​នេះ ហើយ​បាន​សិក្សា​ពី​មនុស្ស​ឆ្កែចចក ដើម្បី​ឲ្យ​ដឹង​ពី​ឫសគល់​របស់​វា​។ មានមតិ​ផ្ដល់​ខុសៗ​ពីគ្នា​រវាង​ក្រុម​វេជ្ជសាស្ដ្រ​ពី​បំណកស្រាយ​ដែល​អាច​ជឿ​ទុក​ចិ​ត្ដ​បាន​រៀងៗ​ខ្លួន​។ ប៉ុន្ដែ​វា​ក៏​ស្ថិតនៅក្នុង​សភាព​អាថ៌កំបាំង​។

​​កាសែត សាន់​ដេ ស្ដេ​សិន ធ្លាប់បាន​ចុះផ្សាយ​ដោយ​ដកស្រង់​សម្ដី​ពី​អ្នកឯកទេស​ជាច្រើន​ដែល​ជឿជាក់ថា មនុស្ស​ឆ្កែចចក​នោះ​តាម​ពិតជា​សភាវគតិរ​បស់​សត្វព្រៃ​ដែលមាន​នៅក្នុង​ខ្លួន​របស់​មនុស្ស​ខ្លះ​។ ពេល​មនុស្ស​ទទួលបាន​សភាព​បែបនេះ នឹងមាន​ចិ​ត្ដ​គំនិត​កាច​សាហាវ ខ្វះ​ការពិចារណា​ដូច​មនុស្ស​ធម្មតា​ទូទៅ​។
​ ​ពាក្យ​ថា វែ​វ៉ុល (Were Wolf) ដែលមាន​ន័យ​ដល់​មនុស្ស​អាច​ក្លាយជា​ឆ្កែចចក​បាន​នោះ ក៏​មកពី​ពាក្យ​ថា វែ (Were)​ដែលជា​ភាសា​អង់គ្លេស​បុរាណ​ប្រែ​ថា “ មនុស្ស ”​។

​​ក្នុង​ប្រ​វ​ត្ដិ​សាស្ដ្រ​នៃ​អតីតកាល​ស្ទើរ​គ្រប់​ប្រទេស តែង​លេច​ក្នុង​រឿងរ៉ាវ​មនុស្ស​អាច​ក្លាយខ្លួនជា​ប្រភេទ​សត្វ​ផ្សេងៗ​ជាច្រើន​ដូចជា រុស្សី និង ជនជាតិ ស្ក​ង់​ឌី​ណាវ (Scandinavia) មាន​កើត “ មនុស្ស​ខ្លាឃ្មុំ ”​។ ប្រទេស​ខ្លះ​ដែល​មិនមាន​ឆ្កែចចក​ក៏​អាចមាន​មនុស្ស​តោ មនុស្ស​ក្រពើ មនុស្ស​ត្រី ។​ល​។
សូមចុចទីនេះដើម្បីអានបន្ត...