កូន​ខ្មែរ​គួរ​ដឹង​! ប្រវត្តិ​នៃ​របាំ​អប្សរា អ្នកបង្កើត ជាមួយនឹង​តួអង្គ​អប្សរា​ដំបូងបង្អស់​ជា​អ្នកណា​?

អាថ៌កំបាំង
0
2400
សម្ដេចព្រះ​រាជបុត្រី​ព្រះរាម​រោ​ត្ត​ម បុ​ប្ជា​ទេវី​តួឯក​អ​ប្សា​រា​ដំបូង​គេ និង​ប្រភព​ដំបូង​នៃ​របាំ​អប្សរា



​សម្ដេចព្រះរាម​ន​រោ​ត្ដម បុ​ប្ជា​ទេវី ត្រូវបាន​ប្រជារាស្ដ្រ​ទូទៅ​ស្គាល់​ព្រះនាម និង ព្រះភ័ក្ដ្រ​របស់​ព្រះអង្គ​យ៉ាងច្បាស់​ទៅហើយ​។ នោះ​គ្រប់ៗ​គ្នា​បានដឹងថា ព្រះអង្គ​គឺជា​ព្រះរាជ​បុត្រី​ច្បង​របស់​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​ន​រោ​ត្ដម សីហនុ អតីតព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជាមួយនឹង​អ្នក​ម្នាង ផាត់ កា​ញ៉ុ​ល​។ សម្ដេចព្រះរាម​ន​រោ​ត្ដម បុ​ប្ជា​ទេវី នៅមាន​ព្រះអនុជ​បង្កើត​មួយអង្គ​ទៀត គឺ​សម្ដេចក្រុមព្រះ​ន​រោ​ត្ដម រណឫទ្ធិ អតីត​ប្រធាន​គណបក្ស ហ្វ៊ុនស៊ីនប៉ិច និង ជា​អតីត​ប្រធានរដ្ឋសភាជាតិ​។

​ទោះបីជា​សម្ដេចព្រះរាម បុ​ប្ជា​ទេវី មាន​ភាពល្បីល្បាញ ហើយ​ព្រះអនុជ​របស់​ទ្រង់ គឺ​សម្ដេចក្រុមព្រះ​ន​រោ​ត្ដម រណឫទ្ធិ ធ្លាប់​ប្រឡូក​យ៉ាង​ពេញទំហឹង​ក្នុង​ឆាកនយោបាយ​កន្លងមក​ក៏ដោយ ក៏​ព្រះអង្គ​ហាក់ដូចជា​នៅ​ឆ្ងាយ​ពី​នយោបាយ​មិន​ដូច​ព្រះអនុជ​របស់​ទ្រង់​ដែរ​។ សម្ដេចព្រះរាម​មាន​និស្ស័យ​ច្រើនតែ​ទៅលើ​ផ្នែក​វប្បធម៌ និង សិល្បៈ​ពិសេស​ជារឿយៗ​គឺ​ឃើញ​ព្រះអង្គ​យាង​ជាប់​នឹង​ភារកិច្ច​ពិធីការ​របស់​ព្រះមហាក្សត្រ​ទៅវិញ​។​ពិតណាស់ ជំនាញ និង ទេពកោសល្យ​របស់​ព្រះអង្គ​គឺជា​សាស្ដ្រាចារ្យ​សិល្បៈ និង ជា​អតីត​តួឯក​របាំ​អប្សរា​ដំបូង​គេ​បង្អស់​ក្នុង​ប្រ​វ​ត្ដិ​នៃ​របាំ​ដ៏​ល្អ​ឯក​នេះ​។



​សម្ដេចព្រះរាម បុ​ប្ជា​ទេវី មិន​ត្រឹមតែ​គ្មាន​ចំណូល​ចិ​ត្ដ​នឹង​រឿង​នយោបាយ ទោះបីជា​ព្រះបិតា ឬ ព្រះអនុជ​របស់​ទ្រង់ ធ្លាប់​ប្រឡូក​យ៉ាង​ស៊ប់ ហើយ​ព្រះអង្គ​មាន​ឳ​កាស​ច្រើន​ក៏ដោយ ក៏​ព្រះអង្គ​មិនសូវ​ឈឺឆ្អាល​ច្រើន​ដែរ​។ ពិសេស​ព្រះអនុជ​បង្កើត​ព្រះអង្គ គឺ​សម្ដេចក្រុមព្រះ​ធ្លាប់ធ្វើ​ឲ្យ​មាន​ភាពវឹកវរ​ក្នុង​នយោបាយ​ក៏ដោយ ក៏​ព្រះអង្គ​មិន​លូក​ព្រះ​សុ​វ​ណ្ណី​យ៍​ម្ដងណា​ឡើយ ។​
សូមចុចទីនេះដើម្បីអានបន្ត...