បើ​មិន​ជឿ​កុំ​ប្រមាថ មន្តអាគម ឬ​អា​ថ័​ន ត្រូវបាន​កំពូល​ចោរ​សង្គមងងឹត​ប្រើ​ការពារ​ខ្លួន​យ៉ាង​សាហាវ​!

អាថ៌កំបាំង
0
1789
កំពូល​មេចោរ​រ៉ា​ស្មាច់ បណ្តាញ​ងងឹត​ទាំង​១០​ក្រុម


​ ​អាថ៌កំបាំង​សម្ពាយ​លុយខ្មៅ​ជាង​៣​លាន​ដុល្លារ​ទៅណា​?
​ ​“​វា​អាច​ចាត់ទុកថា ជា​កំណត់ត្រា​ក្ដៅ​ជា​ប្រ​វ​ត្ដិ​សាស្ដ្រ​សម្រាប់​ប្រទេស​កម្ពុជា​កាលពី​ក្នុងអំឡុង​ចន្លោះ​ឆ្នាំ​១៩៩៧-២០០០ ប្រទេស​កម្ពុជា​មិន​ត្រឹមតែ​វឹកវរ​រឿង​វិបត្ដិនយោបាយ​ប៉ុណ្ណោះ​ទេ សន្ដិសុខ​សង្គម​កាលណោះ​ក៏​បោក​ក​ញ្ច្រោ​ក​មិនធម្មតា​ដែរ​។ ពោលគឺ​ទីក្រុង​ភ្នំពេញ​កាលពី​ជាង​២០​ឆ្នាំមុន ពុំមែន​ចោរលួច​ចោរប្លន់​តូចតាច​កំប៉ិកកំប៉ុក​ទេ ពោល​គឺមាន​មេចោរ​ប្លន់ នឹង​ជំរិត​ក្នុង​ទ្រង់ទ្រាយ​ធំៗ ដោយ​ពួកវា​ហាក់ដូច​មាន​សមត្ថភាព​ជំនាញ​យ៉ាង​ច្បាស់លាស់ ចាប់​សុទ្ធតែ​ពួក​អ្នកមានៗ មហាសេដ្ឋី ឧកញ៉ា តំណាងរាស្ដ្រ និង មន្ដ្រី​ហិរញ្ញវត្ថុ​ក៏​វា​ហ៊ាន​លេង​គ្មាន​ញញើត​ឡើយ គឺ​ប្រៀបដូចជា​ខ្សែភាពយន្ដ​ដូច្នេះ​ដែរ​។ អ្វីដែល​ធ្វើ​ឲ្យ​ក្រុមចោរ​ថ្លើម​ដុះ​រោម​ទាំងនោះ​ព្រហើន​ទៀត​នោះ​គឺ​ពួកគេ​ប៉ុនប៉ង​ទាំង​ចង់​ចាប់​មន្ដ្រី​ទូត​ទៀតផង​។



ក្នុង​បណ្ដា​ឆ្នាំ​ខាងលើ​នោះ​ប្រជាជន​ក្នុង​ក្រុង ភ្នំពេញ​ភាគច្រើន​កំណត់សម្គាល់​មេចោរ​ជើង​ខ្លាំង​ពីររូប​គឺ អា​រ៉ា​ស្មាច់ និង ហួត រ៉ាវុធ ដែលជា​មេចោរ​ពីរ​ក្រុម​ផ្សេង គ្នា ក្នុង​ក្រុមចោរ​សង្គមងងឹត​ចំនួន​១០​ក្រុម ដែល​ធ្លាប់​អុកឡុក​ក្រុងភ្នំពេញ​សម័យ​នោះ​។ ក្នុង​ក្រុម​ទាំង​១០ មាន​មេក្រុម​ពីរ​គឺ​អា​រ៉ា​ស្មាច់ និង ហួត រ៉ាវុធ គឺជា​កំពូល​ជើង​ខ្លាំងជាងគេ​។ ប៉ុន្ដែ​ក្នុងចំណោម​ពីរ​នាក់​នេះ មានតែ​អា​រ៉ា​ស្មាច់​ទេ​ល្បីឈ្មោះ​ខ្លាំងជាងគេ​។ ម្នាក់នេះ​ល្បី​ចាប់ជំរិត​ពួក​អ្នកមាន​ក្នុង​ទឹកប្រាក់​ខ្ទង់លាន​ដុល្លារ ហើយ​ល្បី​ថា​មាន​មន្ដអាគម​អូមអាម និង កូនក្រក​ញី​-​ឈ្មោល​ជាប់​ខ្លួន​ទៀត​។​”
សូមចុចទីនេះដើម្បីអានបន្ត...