ព្រះ​នាង​កំពូល​សម្រស់​នៃ​ប្រទេស​អេ​ហ្ស៊ី​ប​

អាថ៌កំបាំង
0
648
ព្រះ​នាង​ក្លេ​អូ​ប៉ារ (Cleopare) រាជ​នី មន្ត​ស្នេហ៍​របស់​រ៉ូ​ម៉ាំង



​ព្រះ​នាង​ត្រូវបាន​អ្នក​ចម្បាំង​រ៉ូ​មុំ​ា​ង ដ៏​ល្បីល្បាញ​ពី​រូប​កាលពី​ជំនាន់​នោះ ស្រឡាញ់​យ៉ាង​ឆ្កួត​វង្វេងអស់​ជាង​២០ សតវត្សរ៍​មកហើយ ដែល​រាជ​នី​នៃ​ប្រទេស​អេ​ហ្ស៊ី​ប​មួយអង្គ​នោះ ត្រូវបាន​សៀវភៅ​ទាំងឡាយ​បញ្ជាក់​រៀបរាប់ថា ជា​ស្ត្រី​ដ៏​មាន​មន្ត​ស្នេហ៍​បំផុត​។ ក៏ប៉ុន្តែ​នៅក្នុង​ប្រវត្តិសាស្ត្រ​វិញ ព្រះ​នាង​ក្លេ​អូ​ប៉ារ ពុំបាន​បន្សល់ទុក​អ្វី​ក្រៅ​អំពី​ស្រមោល​រូបភាព​ដ៏​ស្រពេចស្រពិល វង់​ភក្ត្រ​ដ៏​ស្រស់​ផូរផង់ និង ទាក់ទាញ​បំផុត​របស់​ព្រះ​នាង​ខ្លះៗ​តែប៉ុណ្ណោះ​។



ចំណែក​ក្រោយៗ​មកទៀត ពី​សតវត្សរ៍​មួយ អ្នកនិពន្ធ​ទាំងឡាយ​ក៏​មិន​ភ្លេច​សរសេរ​រៀបរាប់​អំពី​ព្រះ​នាង ហើយ​សៀវភៅ​តាម​បែបផែន​រឿងព្រេង ក៏​ត្រូវបាន​បោះពុម្ពផ្សាយ​ជា​បន្តបន្ទាប់ ទាំង​កវីនិពន្ធ​ទាំង​វិចិត្រករ ពួកគេ​តែង តែ​ចាត់ទុក​ព្រះ​នាង​ជា​រូបភាព​អមតៈ​ដែល​មិនអាច​ខ្វះ​បាន​។ ការរៀបរាប់​ដែល​អាច​ចាត់ទុកជា​បានការ​នោះ គឺ​ការនិទាន​របស់លោក Plutarque កវី​ជនជាតិ​ក្រិច ដែល​បានរស់នៅ​ក្រោយ​ជំនាន់​របស់​ព្រះ​នាង​បន្តិច ផ្អែក​តាម​ការនិទានរ​បស់​កវី​ម្នាក់​នោះ​ព្រះ​នាង​ក្លេ​អូ​ប៉ាត ហាក់ដូចជា​រស់​រវើក​ឡើងវិញ​ជា​រៀងរហូត​។ នៅពេលនេះ​ដល់​វេន​ដែល​លោកអ្នក​ចង់​ស្រមើស្រមៃ​បាន​តាម​ត្រូវការ ជាពិសេស​ទ្រង់ទ្រាយ​របស់​ច្រមុះ​ព្រះ​នាង ដែល​ល្បីល្បាញ​ថា​ស្រួច និង ស្រស់ស្អាត​បំផុត​លើ​ផែនដី​....​។​
សូមចុចទីនេះដើម្បីអានបន្ត...