តោះ​!! មក​ស្គាល់​ប្រវត្តិ​របស់​អ្នក​ម្តាយ​សប្បុរសធម៌​ទាំងអស់គ្នា​

អាថ៌កំបាំង
0
1298
សម្ដេច​កិ​តិ្ដ​ព្រឹទ្ធិ​បណ្ឌិត​ប៊ុនរ៉ានី ហ៊ុន សែន ភរិយា​បុរស​ខ្លាំង​កម្ពុជា



••• កិ​តិ្ដ​ព្រឹទ្ធិ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ត្រូវបាន​គេ​សម្លឹង​មើលឃើញថា គឺជា​ដួង ផ្កាយ​មួយ​កំពុងតែ​រះ​ភ្លឺ​ចិញ្ចែង​នៅលើ​ប្រទេស​កម្ពុជា ឬ ត្រូវបាន​គេ​ហៅថា ជំទាវ​ទី​១​របស់​កម្ពុជា​។ សម្ដេច​កិ​តិ្ដ​ព្រឹទ្ធិ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ត្រូវបាន​គេ​គិតថា មិន​ត្រឹមតែ​ជា​ផ្កាយ ដែលមាន​ពន្លឺ​រស្មី​ដោយ​ខ្លួនឯង​នោះទេ​គឺ​ថែមទាំង​មានការ​ជះ​ពន្លឺ​បន្ថែម​ឲ្យ​ដោយ​ផ្កាយ​នៃ​សម្តេច​តេ​ជោ ហ៊ុនសែន​នាយករដ្ឋមន្ត្រី​ដ៏​មានអំណាច​ដែលជា​ស្វាមី​របស់គាត់​ទៀតផង​។​



​គឺ​មនុស្ស​គ្រប់គ្នា​កំពុងតែ​ចាត់ទុកថា សម្ដេច​កិ​តិ្ដ​ព្រឹទ្ធិ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន គឺជា​ស្ត្រី​ទី​១ ហើយក៏​ជា​វីរនារី ដែលមាន​ការលះបង់​យ៉ាង​ធំធេង និង ជួយផ្តល់​កម្លាំងចិត្ត​ឲ្យ​សម្តេច​តេ​ជោ ហ៊ុន សែន មានលទ្ធភាព​គ្រប់គ្រាន់​ក្នុងការ រួមចំណែក​តស៊ូ​រំដោះទឹកដី និង ប្រជាពលរដ្ឋ​ខ្មែរ​ពី​របប​ប្រល័យពូជសាសន៍​រួមចំណែក​ស្វែងរក​សន្តិភាព​ជូន​ជាតិ ព្រមទាំង​ស្ដារ​អភិវឌ្ឍន៍​ប្រទេស ឲ្យ​ឈានទៅរក​ភាពរុងរឿង​ឡើងវិញ​។ មិនតែប៉ុណ្ណោះ សម្ដេច​កិ​តិ្ដ​ព្រឹទ្ធិ​បណ្ឌិត ថែមទាំង​បានសម្រេច​ចិត្ត​ធ្វើការ​ដឹកនាំ​លើ​ការងារ​កាកបាទក្រហម​ជាតិ ជួយ​ទៅលើ​ផ្នែក​សប្បុរសធម៌ និង ការ​ស្តារនីតិសម្បទារ ព្រមទាំង​សុខមាលភាព​ប្រជាពលរដ្ឋ​រហូត​ទទួលបាន​កិត្តិនាម​ពី​អន្តរជាតិ​ជា​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ​នៃ​វេទិការ​ភាពជា​អ្នកដឹកនាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វី​ក ចំពោះ​ការឆ្លើយតប​នឹង​មេរោគ​អេដស៍ និង ជំងឺ អេដស៍​នៅ​កម្ពុជា​។


សម្ដេច​កិ​តិ្ដ​ព្រឹទ្ធិ​បណ្ឌិត​ក៏​ជា​ប្រធានកិត្តិយស​នៃ​គណៈកម្មាធិការ​ជាតិ ដើម្បី​លើកកម្ពស់​សីលធម៌​តម្លៃ​ស្ត្រី និង គ្រួសារ​ខ្មែរ​ហើយក៏​ជា​ភរិយា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ប្រទេស​កម្ពុជា​ដែលជា​វីរនារី​ដ៏​ឆ្នើម​ទីមួយរបស់​ប្រទេស​។
​សូមចុចទីនេះដើម្បីអានបន្ត...