ប្រវត្តិ​តស៊ូ​ពី​កូន​កសិករ​ក្រីក្រ​ម្នាក់ រហូត​ក្លាយជា​ប្រធាន​សភាជាតិ របស់​សម្តេច​មហា​ចក្រី ហេង សំរិន​

អាថ៌កំបាំង
0
2786
សម្តេច​អគ្គ​មហា​ចក្រី ហេង សំរិន​ប្រធានរដ្ឋសភា​និង​កម្ពុជា​ដោយ នៃ​.​ប៉េ​ណា និង​ជីវិត​ពិត



“​ប្រជាជន​កម្ពុជា​ក៏ដូចជា​អន្តរជាតិ នរណា​ក៏​ស្គាល់ឈ្មោះ​សម្តេច​អគ្គ​មហា​ចក្រី ហេង សំរិន ដែរ ថា សម្តេច ហេង សំរិន គឺជា​ឥស្សរជន​ជាន់ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុ​ជាមួយ រូប ដែល​លោក​នៅ​កាន់តំណែង​កំពូលៗ​នេះ​តាំងពី​ឆ្នាំ​១៩៧៩ មកម្ល៉េះ​។ គេ​ឮឈ្មោះ និង រូប ថត​លោក តាំងពី​ចុងឆ្នាំ​១៩៧៨​មកម្ល៉េះ​តាម​វិទ្យុផ្សាយ សម្លេង​របស់​កង​ទ័ព​រណសិរ្ស​សាមគ្គី សង្គ្រោះ​ជាតិ​កម្ពុជា​រួមទាំង​ខិតប័ណ្ណ ដែល​គេ​បាន​ពីលើ​យន្តហោះ​។ កាល​គេ​ឃើញ​រូបថត ដំបូង​រូបលោក​តូច​ទាប​ល្អិត​ស្គម សម្បុរ​ខ្មៅ​ស​ស្រអែម​មើលទៅ លោក​ជា​កូន​ខ្មែរ​សុទ្ធ​។ ក្រោយ​ថ្ងៃ​៧ មករា ឆ្នាំ​១៩៧៩​ភ្លាម គេ​ឃើញ​លោក​នៅលើ​ទំព័រ​កាសែត និង​ប្រព័ន្ធ ឃោសនា​ផ្សេងៗ ដែល​លោក​ឡើង​ថ្លែង​សុន្ទរកថា​ក្នុងនាម​ជា​មេដឹកនាំ​កំពូល​ថ្មី​ដំបូង បន្ទាប់ពី​ផ្តួលរំលំ​របប​ខ្មែរក្រហម​ភ្លាម​។ សម្តេច ហេង សំរិន និយាយ មួយៗ មុតៗ ច្បាស់ៗ​។ នៅ​គ្រប់​វេទិកា​សម្តេច ហេង សំរិន ពុំ​សូវ​និយាយ​សំណេះសំណាល​មាត់​ក្រៅ​ទេ លោក​ច្រើន ថ្លែង​សុន្ទរកថា​លើ​របាយការណ៍ ឬ​សំណេរ​។​



​ថ្វីដ្បិតតែ​សម្តេច​(​ប្រធាន​កិ​ត្ត​យស​គណបក្ស​ប្រជាជន​កម្ពុជា និង ជា​ប្រធានរដ្ឋសភាជាតិ​) ប៉ុន្តែ​សម្តេច ហេង សំរិន ពុំមែន​ទទួល បាន​តំណែង​នេះ​ដោយសារ​ការ​ស្នង​នៃ​វង្ស​ត្រកូល មាន​ឪពុកម្តាយ​ជា​ថ្នាក់ដឹកនាំ​ឡើយ​។​សម្តេច ហេង សំរិន គឺជា​កូន​កសិករ​ក្រីក្រ សុទ្ធសាធ ដែលមាន​ជីវិត​ជា​អ្នកស៊ីឈ្នួល​គេ ប៉ុន្តែ​ដោយសារ​ការតស៊ូ​យក​ជីវិត​ទៅ​ប្តូរ​ក្នុង​ការរំដោះ ប្រទេសជាតិ​តាំងពី​វ័យ​ជំទង់​មក លោក​បាន​ឡើង​ឋានៈ​ជា​បន្តបន្ទាប់ ដែល​ការតស៊ូ​របស់ សម្តេច​គឺ​អនុវត្ត​ជាក់ស្តែង​លំបាក​លះបង់​គ្រប់បែបយ៉ាង​ក្នុង​ភ្នក់ភ្លើងសង្គ្រាម និង សមរភូមិ នយោបាយ​ការទូត ដែល​ប្រវត្តិសាស្ត្រ​មួយ ដែល​លោក​ពុំបាន​បង្ហាញ​ឲ្យ​ប្រជាជន​ខ្មែរ​បាន ដឹង​។​”
សូមចុចទីនេះដើម្បីអានបន្ត...