ប្រ​វ​ត្ដិ​សាស្ដ្រ​ខ្មែរ​ដែល​កូន​ខ្មែរ​មួយចំនួន​មិនដឹង​….​បាត់បង់​ទឹកដី​

អាថ៌កំបាំង
0
1414
​ដើមកំណើត​ខ្មែរ​ដំបូង ការ​ឡើងជា​មហានគរ និង ការធ្លាក់ចុះ​របស់​ខ្មែរ​



“​ក្នុងសម័យ​ដែល​រុងរឿង​បំផុត ទឹកដី​ខ្មែរ​បាន​លាតសន្ធឹង​ទៅលើ​មួយ​ភាគ​ធំ​នៃ​អាស៊ីអាគ្នេយ៍​ដីគោក​។ ក្រៅពី​ប្រទេស​ខ្មែរ​បច្ចុប្បន្ន​ទឹកដី​កូសាំងស៊ីន​ទាំងមូល ផ្នែក​ខាងត្បូង និង កណ្តាល​នៃ​ប្រទេស​លាវ និង ផ្នែក​ខាងកើត​នៃ​ប្រទេស​ថៃ ក៏​ជា​របស់​ខ្មែរ​ដែរ​។ ហើយ​មានពេលខ្លះ​អំណាច​ខ្មែរ​បាន​លាតសន្ធឹង រហូតដល់​ជ្រោយ​ម៉ាឡាយូ និង ប្រទេស​ភូមា ថែមទៀត​។​”



​ពីស​.​វ​ទី​១៣ ដល់ ១៩ ទឹកដី​ខ្មែរ​ត្រូវ​រួញ​បន្តិច​ម្តងៗ ដោយសារ​អំពើ​រុករាន​របស់​ជនជាតិ​សៀម និង ជនជាតិ​យួន ដែលមាន​បំណង​ចង់យក​ទន្លេមេគង្គ​ធ្វើជា​ព្រំដែន​រួម​របស់គេ​។ ដោយមាន​ការស្នើសុំ​ពី​សំណាក់​ស្តេច​ខ្មែរ ហើយ​ដែល​ស្រប​នឹង​ប្រយោជន៍​របស់គេ​ផង​នោះ បារាំង​បានធ្វើ​អន្តរាគមន៍​ចូលមកក្នុង​នយោបាយ​ខ្មែរ​ហើយ​ដោយ សារតែ​រឿង​នោះ ទើប​ជាតិខ្មែរ​យើង​ក៏​អាច​នៅ​គង់វង្ស​រហូតដល់​សព្វ​ថ្ងៃ ព្រមទាំង​អាច​ថែរក្សា​ទាំង​ទឹកដី ដែល​ខ្លួន​ធ្លាប់មាន​កាល​ពីស​.​វ​ទី​១៨​។ ប៉ុន្តែ​ជនជាតិខ្មែរ​រាប់លាន​នាក់ ត្រូវ​ឃ្លាតឆ្ងាយ​ពី​មាតុភូមិ​របស់ខ្លួន ហើយ​ត្រូវ​រស់នៅ​ក្រោម​ការគ្រប់គ្រង​របស់​ជនបរទេស​ដែល​យក​ទឹកដី​ខ្មែរ​ធ្វើជា​ទឹកដី​របស់គេ​។​
សូមចុចទីនេះដើម្បីអានបន្ត...