
អ្នកជម្ងឺដេកព្យាបាលនៅក្នុងមន្ទីរពេទ្យមួយភាគធំបានស្លាប់ក្រោយពេលសត្វឆ្មាឈ្មោះ អូស្ការ ចូលទៅសួរសុខទុកនោះ។វាជាសត្វឆ្មាមច្ចុរាជ ដែលគ្រួសារអ្នកស្លាប់មួយចំនួនធំនាំគ្នាអរគុណ ដែលវា បានមកក្រើនរំលឹកឲ្យដឹងមុននោះ។ក៏ប៉ុន្តែក្នុងនោះក៏មានសាច់ញាតិអ្នកជម្ងឺញាក់សាច់ដែរពេលឃើញ ឆ្មាមច្ចុរាជនេះ ចូលទៅដូចគេចូលទៅយកជីវិតអ្នកជម្ងឺ ឬមនុស្សនានាដែរ។ក្រោយពេលវាចេញទៅនៅ ក្រៅបន្ទប់ វាដើរស្រែកយំម៉េវៗ ទៅមកហាក់ដូចជាមិនពេញចិត្តទាល់តែសោះ។
អូស្ការ ជាឈ្មោះសត្វឆ្មាឈ្មោលមានឫកពារដូចសត្វឆ្មាធម្មតា វាមានរាងទ្រលុកទ្រលន់គួរឲ្យ ស្រលាញ់រោមរបស់វាមានពណ៌សលាយប្រផេះរស់នៅក្នុងផ្ទះជនជរានិងជាមជ្ឈមណ្ឌលសំរាកលំហែរ ឈ្មោះ ស្ទៀរហៅ ណឺស៊ីងអេន រីហេបលីប៊ីតេសិន សេនធឺរ។សត្វឆ្មាចម្លែកមួយក្បាលនេះមានសមត្ថភាព ពិសេសដែលអាចទស្សន៍ទាយបានថាមនុស្សជរាម្នាក់ណា ដែលកំពុងតែជិតស្លាប់នោះ ប្រសិនបើ អូស្ការ ចូលទៅសួរសុខទុក្ខអ្នកជម្ងឺម្នាក់នោះដល់ក្នុងបន្ទប់ហើយនោះ អ្នកជម្ងឺនោះរយៈពេលមិនលើស ពី៤ម៉ោងក្រោយនឹងស្លាប់យ៉ាងប្រាកដ។ សូមចុចទីនេះដើម្បីអានបន្ត