បើ​មិន​ជឿ​កុំ​ប្រមាថ ! ឆ្មា​មច្ចុរាជ បើ​ចូល​ផ្ទះ​នរណា​នោះ​នឹងមាន​មនុស្ស​ស្លាប់

អាថ៌កំបាំង
0
2734


​អ្នក​ជម្ងឺ​ដេក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​មួយ​ភាគ​ធំ​បាន​ស្លាប់​ក្រោយពេល​សត្វ​ឆ្មា​ឈ្មោះ អូ​ស្ការ ចូលទៅ​សួរ​សុខ​ទុក​នោះ​។​វា​ជាស​ត្វ​ឆ្មា​មច្ចុរាជ ដែល​គ្រួសារ​អ្នកស្លាប់​មួយចំនួនធំ​នាំគ្នា​អរគុណ ដែល​វា បានមក​ក្រើនរំលឹក​ឲ្យ​ដឹង​មុន​នោះ​។​ក៏ប៉ុន្តែ​ក្នុងនោះ​ក៏មាន​សាច់ញាតិ​អ្នក​ជម្ងឺ​ញាក់សាច់​ដែរ​ពេល​ឃើញ ឆ្មា​មច្ចុរាជ​នេះ ចូលទៅ​ដូច​គេ​ចូល​ទៅយក​ជីវិត​អ្នក​ជម្ងឺ ឬ​មនុស្ស​នានា​ដែរ​។​ក្រោយពេល​វា​ចេញទៅ​នៅ ក្រៅ​បន្ទប់ វា​ដើរ​ស្រែកយំ​ម៉េ​វៗ ទៅមក​ហាក់ដូចជា​មិន​ពេញចិត្ត​ទាល់តែសោះ​។​

​អូ​ស្ការ ជា​ឈ្មោះ​សត្វ​ឆ្មា​ឈ្មោល​មាន​ឫកពារ​ដូច​សត្វ​ឆ្មា​ធម្មតា វា​មាន​រាង​ទ្រលុកទ្រលន់​គួរ​ឲ្យ ស្រលាញ់​រោម​របស់​វា​មាន​ពណ៌​សលាយ​ប្រផេះ​រស់នៅក្នុង​ផ្ទះ​ជន​ជរា​និង​ជា​មជ្ឈមណ្ឌល​សំរាកលំហែរ ឈ្មោះ ស្ទៀរ​ហៅ ណឺ​ស៊ី​ង​អេ​ន រី​ហេ​ប​លី​ប៊ី​តេ​សិន សេន​ធឺរ​។​សត្វ​ឆ្មា​ចម្លែក​មួយ​ក្បាល​នេះ​មាន​សមត្ថភាព ពិសេស​ដែល​អាច​ទស្សន៍ទាយ​បាន​ថា​មនុស្ស​ជរា​ម្នា​ក់ណា ដែល​កំពុងតែ​ជិត​ស្លាប់​នោះ ប្រសិនបើ អូ​ស្ការ ចូលទៅ​សួរសុខទុក្ខ​អ្នក​ជម្ងឺ​ម្នាក់​នោះ​ដល់​ក្នុង​បន្ទប់​ហើយ​នោះ អ្នក​ជម្ងឺ​នោះ​រយៈពេល​មិន​លើស ពី​៤​ម៉ោង​ក្រោយ​នឹង​ស្លាប់​យ៉ាង​ប្រាកដ​។​ សូមចុចទីនេះដើម្បីអានបន្ត