
ភាពតានតឹងរវាងអាមេរិក និង កូរ៉េខាងជើងមិនមែនកើតឡើងថ្មីៗនេះទេ សង្គ្រាមរបស់អាមេរិក ឲ្យកូរ៉េខាងជើងបោះបង់ការផលិតអាវុធនុយក្លេរអ៊ែនេះ បានកើតឡើងតាំងពីជំនាន់ ជីតានិងឪពុក របស់លោក គីម ជុងអ៊ុនមកម្ល៉េះ។
យោងតាមរបាយការណ៍មួយបានឲ្យដឹងថាកាលពីឆ្នាំ១៩៩៤ ស្ថានការណ៍សង្គ្រាមរវាងអាមេរិក និង កូរ៉េខាងជើងបានឈានដល់ក្តៅហុយផ្សែងចង់ផ្ទុះសង្គ្រាម។ ភាគីម្នាក់ៗសុទ្ធតែត្រៀមជើងព្រួ លរួចរាល់អស់ហើយសល់តែការបញ្ជាអាវុធតែប៉ុណ្ណោះ។
សភាពការណ៍យោធានាម្តុំឧបទ្វីបកូរ៉េស្រាប់តែឡើងសីតុណ្ហភាពក្តៅឡើងដល់កម្រតិពេលដែលមានព័ត៌មានថា សហរដ្ឋអាមេរិកបានដាក់ពង្រាយកងទ័ពជើងទឹក ដែលក្នុងនោះមាននាវាផ្ទុក យន្តហោះ USS Cart Vinson បានធ្វើដំណើរឆ្ពោះទៅកាន់ឧបទ្វីបកូរ៉េ ដែលបញ្ហានេះបានធ្វើឲ្យ ស្ថានការណ៍យោធាមានការប្រឈមមុខដាក់គ្នាយ៉ាងតានតឹងតែងបំផុតក្នុងតំបន់នេះ។ ព្រោះរហូតមក ដល់ពេលនេះទាំងអាមេរិក ទាំងកូរ៉េខាងជើងសុទ្ធតែបានដាក់ប្រទេសអោយស្ថិតនៅក្នុងស្ថានភាព ប្រឈមមុខដាក់គ្នាយ៉ាងតានតឹងបំផុត។ ក្រុងព្យុងយ៉ាងបានប្រកាសដាច់អហង្ការថា និង មិន រាថយនូវកម្មវិធីអាវុធនុយក្លេរអ៊ែរ និង ការកសាងកាំជ្រួចយុទ្ធសាស្ត្ររបស់ខ្លួន។ ឯខាងវ៉ាស៊ីនតោនវិញ ក៏បានអះអាងថារាល់ជម្រើស ដែលក្នុងនោះរួមមានទាំងវិធានការយោធាបាននឹងកំពុងធ្វើប្រតិបត្តិ ការផងដែរ។
សភាពការណ៍តានតឹងលើផ្នែកយោធានៅឧបទ្វីបកូរ៉េកាលនោះធ្វើឲ្យមជ្ឈដ្ឋានវិភាគយុទ្ធសាស្ត្រអន្តរជាតិនឹកឃើញឡើងវិញ សភាពការណ៍កាលពី២៣ឆ្នាំ មុនឧបទ្វីបកូរ៉េដែលសភាពការណ៍តានតឹង លើផ្នែកនុយក្លេរអ៊ែនាឆ្នាំ១៩៩៤នេះក៏ប៊ិះនាំឲ្យមានសង្គ្រាមទាំងអាមេរិកជាមួយកូរ៉េ ហើយ ដែលស្ថានភាពខណៈនោះអាចនាំឲ្យចិនជំពាក់វាក់វិននៅក្នុងភ្លើងសង្គ្រាមនេះផង។ ២៦ឆ្នាំមុនពេលនោះរដ្ឋការប៊ីលគ្លីនតុន បានធ្វើការថ្លឹងថ្លែងពិនិត្យពិចារណាគ្រប់ជ្រុងជ្រោយក្នុងផែនការវាយកំទេចជាឯ កតោភាគីមកលើចង្ក្រានប្រតិកម្មនុយក្លេរអ៊ែរបស់កូរ៉េ។ សូមចុចទីនេះដើម្បីចូលអានបន្ត