ចម្រៀង​មួយ​បទ​ចំណងជើង​ថា «​កណ្តៀវ​អូន​ស្រួយ​» អត្ថន័យ​បទ​នេះ​ចង់បង្ហាញ​ពីអ្វី ?

សិល្បៈកម្សាន្ត
0
8736


[wai id="7"]

​កាលពី​ថ្ងៃទី​០៩ ខែមិថុនា ម្សិលមិញ​មហាជន​ខ្មែរ និង​អ្នកលេង​បណ្តាញ​សង្គម​ផ្ទុះ​ប្រតិកម្ម​គ្រប់គ្នា បន្ទាប់ពី​មាន ចម្រៀង​មួយ​បទ​ចំណងជើង​ថា «​កណ្តៀវ​អូន​ស្រួយ​» ត្រូវបាន​បញ្ចេញ ព្រោះ​បទ​នេះ មាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង ដល់​វប្បធម៌​ខ្មែរ​។ ទាំង​ចំណងជើង និង Melody ទាំងស្រុង​ក្នុង​ចម្រៀង​មួយ​បទ​នេះ គឺ​បាន​បង្កប់​អត្ថន័យ វិល​ទៅ វិល​មក ទៅណា​មិន​ឆ្ងាញ​ពី​រឿង​អាសអាភាស​ឡើយ​។​

​មហាជន​រង់ចាំ​មើលថា បទ​ចម្រៀង «​កណ្តៀវ​អូន​ស្រួយ​» នេះ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ មាន​ចំណាត់ការ​បែបណា​។ តែ​យ៉ាងណា កន្លងមក ក្រសួង​វប្បធម៌​ធ្លាប់​បានចេញ​វិធាន​ការហាម​ជាបន្ទាន់​រួចហើយ ចំពោះ​ការនិពន្ធ​បទ​ចម្រៀន ដែល​គ្មាន​សុជីវធម៌​មាន​លក្ខណៈ​អាសអាភាស​បែបនេះ​។​

​គួរ​បញ្ជាក់ដែរថា​មាន​តារាចម្រៀង​ស្រី​មានឈ្មោះ ឈ្មោះ ប​រ៉ា​ម៉ី បាន​ច្រៀង​ចម្រៀង​១​បទ មាន​ចំណងជើង​ថា «​កណ្តៀវ​អូន​ស្រួយ​» ដែល​និពន្ធ​ទំនុកច្រៀង និង​បទ​ភ្លេង ដោយ​ទេវបុត្រ ខ្មៅ ។
[wai id="5"]