​ហ្វី​ដែល កា​ស្ដ្រូ មេដឹកនាំដែលត្រូវ CIA តាមធ្វើឃាត​រហូតដល់​ទៅ​ជាង ៦០០​ដង

អាថ៌កំបាំង
0
1692
កំណត់ហេតុៈ បញ្ជីខ្មៅ​តាម​យក​ជីវិត ហ្វី​ដែល កា​ស្ត្រូ​



[wai id="7"]

​ហ្វី​ដែល កា​ស្ដ្រូ គឺជា​អតីត​មេដឹកនាំ​របស់​ប្រទេស​គុយបា និង ជា​មេដឹកនាំ​មួយរូប​ដែល​អាច​រួច​ជីវិត​មក​បាន​ហួស​ពី​ការជឿ​។ មេដឹកនាំ​រូបនេះ​អាច​គេច​ផុតពី​ការ​តាម​យាយី​ជីវិត​រហូតដល់​ទៅ​ជាង ៦០០​ដង​។ ក្នុង​រយៈពេល​ជាង​កន្លះ​សតវត្សរ៍​មកនេះ ភ្នាក់ងារ​សម្ងាត់ CIA របស់​សហរដ្ឋអាមេរិក​បាន​ព្យាយាម​ស្វែងរក​វិធី​ផ្សេងៗ ដើម្បី​ប្រហារ​មេដឹកនាំ​ស្បែក​ស្វិត​នេះ​ឲ្យ​បាត់​ពី​ពិភពលោក​។

​លោក ហ្វា​បៀ​ន​អេស​ការ​ឡេ​ន​តេ អ្នកទទួល​ភារៈ​ការពា​រ​មេដឹកនាំ​រូបនេះ បាន​បង្ហើប​ឲ្យ​ដឹងថា មានការ​ព្យាយាម​រហូត​ដល់​ទៅ​៦៣៨​ដង ដើម្បី​ផ្ដាច់ជីវិត​លោក ហ្វី​ដែល កា​ស្ដ្រូ គឺជា​សត្រូវ​ដែល​មិនអាច​នៅ​រួម​លោក​ជាមួយគ្នា​បាន​។ ក៏ប៉ុន្ដែ​ដោយសារ CIA មិនអាច​ចូលទៅ​កៀក​ខ្លួន ហ្វី​ដែល កា​ស្ដ្រូ ដោយ​ត្រង់ៗ​បាន​នោះ ដូច្នេះ CIA បាន​ប្រើ​ឧបាយកល ពី​វិធី​ផ្សេងៗ ដើម្បី​លប​ធ្វើឃាត​លោក កា​ស្ដ្រូ អស់​រយៈពេល​ជាង ៤០​ឆ្នាំ មកនេះដោយ មាន​លោក ហ្វា​បៀ​ន អេស​កាឡេ​ន​តេ ជា​អ្នកការពារ​។ ដូចជា​ពេល​នោះគេ​បាន​ព្យាយាម​ធ្វើ​អត្ដ​ឃាត​លោក កា​ស្ដ្រូ ដើម្បី​ពិនិត្យ​មើលថា លោក កា​ស្ដ្រូ ចូល​ចិ​ត្ដ​មុជ​ហែល​ទឹក​លេង​នៅតាម​ឆ្នេរសមុទ្រ គេ​ក៏បាន​ធ្វើការ​សាក ល្បង​ស្វែងរក​សម្បកខ្យង​ធំៗ អាច​លាក់​ផ្ទុក​គ្រាប់បែក​នៅ​បាតសមុទ្រ​បាន​។ ក្រៅពីនោះ​ទៅទៀត ក៏មាន​ការ​លួច​ដាក់​សារធាតុ​មេរោគ​ផ្សិត​នៅលើ​ឈុត​ដែល​លោក កា​ស្ដ្រូ ស្លៀកពាក់​ក្នុង​បំណង​ឲ្យ​មេដឹកនាំ​រូបនេះ​ឆ្លង​មេរោគ​នៅលើ​ស្បែក តែ​គម្រោងការ​នោះ​មិន​ត្រូវបាន​គេ​នាំយកមក​អនុវត្ដ​ន៍​នោះទេ ព្រោះ​ពុំមាន​ឳ​កាស​អាចធ្វើ​ទៅបាន​។
សូមចុចទីនេះដើម្បីអានបន្ត...
[wai id="5"]