កំណត់ត្រា បិសាចវីរុស COVID-19

.អ្នកវិទ្យាសាស្ដ្រ២៧នាក់ចេញមុនបំភ្លឺ
.ចម្លងពីប្រចៀវទៅពង្រូលពីពង្រូលទៅមនុស្ស
.សង្ស័យធ្លាយចេញពីមន្ទីរពិសោធន៍អាវុធជីវសាស្ដ្រ (ភាគ១)
ការផ្ទុះឡើងនូវមេរោគកូរ៉ូណាវីរុសប្រភេទថ្មីដែលចេញពីទីក្រុងវូហាន ប្រទេសចិន បានធ្វើឲ្យមានការព្រួយបារម្ភជាខ្លាំង ដល់បញ្ហាសុខភាពសាធារណៈរបស់ពិភពលោកទាំងមូល។ នេះមិនមែនជាលើកទីមួយទេ ដែលមេរោគជំងឺផ្លូវដង្ហើមអំបូរកូរ៉ូណានេះ បានផ្ទុះចេញពីប្រទេសចិន។ កាលពីឆ្នាំ២០០២ មេរោគជំងឺផ្លូវដង្ហើមឈ្មោះថាសារស៍ (SARS) ក៏បានចេញពីខេត្តគ័ងទុង ប្រទេសចិនដែរ។ បើផ្អែកតាមការស្រាវជ្រាវកន្លងមកសត្វប្រចៀវ គឺជាជង្រុកផ្ទុកនូវមេរោគកូរ៉ូណាជាច្រើនប្រភេទ។ ថ្វីបើប្រចៀវមានផ្ទុកមេរោគទាំងនោះមែន តែប្រចៀវមិនបានមកចម្លងឲ្យមនុស្សដោយចិត្តឯងឡើយ គឺមនុស្សលោកខ្លួនឯងទេដែលបានធ្វើសកម្មភាពផ្សេងៗ ធ្វើឲ្យមេរោគដែលមានក្នុងខ្លួនប្រចៀវអាចឆ្លងចេញមកសំងំ នៅក្នុងខ្លួនមនុស្សបាន។ អ្វីដែលគេគ្រប់គ្នាជ្រួលច្របល់ភ័យខ្លាចបំផុតគឹវីរុស CoVid-19 នេះឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ស្ទើរតាមគ្រប់រូបភាព តាមខ្យល់ដង្ហើមដែលនៅជិតជាង១ម៉ែត្រ ការប៉ះពាល់វត្ថុផ្សេងៗដែលវីរុសនោះលាក់ខ្លួន ការប៉ះអ្នកជំងឺ តាមទឹកមាត់ ក្រដាស់ ឬ ក្អក។ វាប្រៀបដូចជាព្រលឹងបិសាចឥតស្រមោលតាមយកជីវិតមនុស្សគ្រប់រូបមិនថាចាស់ក្មេង អ្នកធំ អ្នកតូច អ្នកមាន អ្នកក្រ នោះឡើយ។ ប្រទេសនៅលើពិភពលោកមិនថាមហាអំណាច ប្រទេសតូចធំ ក្រីក្រ គឺជំងឺបិសាចនេះបានវាយលុកលើមនុស្សរាប់ពាន់ម៉ឺននាក់។
សូមចុចទីនេះដើម្បីអានបន្ត...