​ឆ្នាំ​គត់ ជា​ឆ្នាំ​ដែល​ចង្រៃ​ដូច​ពាក្យចាស់​លោក​ថា​ឬ បានជា​២០២០​មនុស្ស​ដេក​ភ័យ​រឿង​សេដ្ឋកិច្ច​ធ្លាក់ចុះ​?

អាថ៌កំបាំង
0
1069
​ ​វិបត្ដិ​សេដ្ឋកិច្ចពិភពលោក​ឆ្នាំ​២០២០ ដូច​វិបត្ដិ​ឆ្នាំ​១៩២៩ ដែរឬទេ​?



​ ​អគ្គលេខាធិការ អ​.​ស​.​ប ព្រមាន​ថា​: វិបត្ដិ​សេដ្ឋកិច្ច​អាចមាន​វិបត្ដិ​សង្គម ជម្លោះ​អន្ដរជាតិ សង្គ្រាម​ហិង្សា​សម្លាប់​គ្នា​។
​ប្រទេស​ទាំងឡាយ​នៅលើ​ពិភពលោក កំពុងតែ​ព្រួយបារម្ភ​យ៉ាងខ្លាំង មិន​ត្រឹមតែ​ការឆ្លង​នៃ​វីរុស COVID-19 នោះទេ​ការប្រយុទ្ធប្រឆាំង​យ៉ាង​ប្ដូរផ្ដាច់​ក្នុងការ​ចំណាយ ដើម្បី​ទប់ទល់​ជំងឺ​នេះ ពិភពលោក​ចំណាយ​ថវិកា​រាប់​កោដ​ដុល្លារ​គឺជា​គ្រោះ​មួយ​។ តែ​គ្រោះ​បន្ដទៀត​នោះ ធនាគារពិភពលោក​ព្យាករណ៍​ថា ពិភពលោក​នឹង​អាចមាន​វិបត្ដិ​សេដ្ឋកិច្ច​ធំ​មួយ​កើនឡើង​តាម​ក្រោយ​ផងដែរ​។ ហើយ​វិបត្ដិ​សេដ្ឋកិច្ច​នេះ​វា​អាច​អូសបន្លាយ​ពេលវេលា​យូរ ឬ ឆាប់​គឺ​វា​អាស្រ័យទៅលើ​ថា តើ​រដ្ឋាភិបាល និង ប្រជាពលរដ្ឋ​លើ​ពិភពលោក មានការ​ប្ដេជ្ញា​ចិ​ត្ដ​ស្រុះគ្នា​ដើម្បី​ទប់ស្កាត់​វា​បានល្អ ឬ មានការ​ធ្វេសប្រហែស​កំ​រិត​ណា​?

​យ៉ាងណាមិញ លោក អង់​តូ​នី​ញ៉ូ ហ្គូ​ត​ទែស អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បាន​ព្រមាន​ថា ៖ “ ចាប់តាំងពី​ចប់​សង្គ្រាមលោកលើកទី​២​មក ពិភពលោក​យើង មិនដែល​បាន​ជួប​វិបត្ដិ​ធំ ធ្ងន់ធ្ងរ ដូច​វិបត្ដិ​ដែល​បង្កឡើង​ដោយសារ​មេរោគ​កូ​វីដ​១៩​នេះ​ទេ ”​។ លោក​ពន្យល់ថា វិបត្ដិ​កូ​វីដ​១៩​នេះ ធ្ងន់​ខ្លាំង គឺ​ដោយសារ​វា​មាន​កត្ដា​រួមផ្សំ​ពីរបញ្ចូល​គ្នា គឺ​កត្ដា​សុខភាព អាយុជីវិត​របស់​មនុស្ស​បូក​ថែម​ជាមួយ​ផលប៉ះពាល់ដ៏​ធំ​មហិមាទៅលើ​សេដ្ឋកិច្ច នៅតាម​បណ្ដា​ប្រទេស​ទាំងអស់ គ្មាន​នរណា​អាច​រួចខ្លួន​ទៅបាន​ទេ​។ វិបត្ដិ​ធំ​នេះ វា​នឹង​រុញ​បន្ថែម​ឲ្យ​មាន​កាត់​តែ​ច្រើន នូវ​ជម្លោះ​ក្នុងសង្គម ជម្លោះ​អន្ដរជាតិ សង្គ្រាម​ហិង្សា​កាប់សម្លាប់​គ្នា​។



​ ​លោក​អគ្គលេខាធិការ​ស​ហ​ប្រជាជាតិ បាន​អំពាវនាវឲ្យ​ប្រទេស​ទាំងអស់​ជាពិសេស​ប្រទេស​មហាអំណាចរួម សហការ​គ្នា ជួយ​គ្នា​ទៅវិញទៅមក បោះបង់ចោល​មហិច្ឆតា​ភូមិសាស្ដ្រ​នយោបាយ ហើយ​ងាក​មក​រួមគ្នា​សង្គ្រោះ​មនុស្សជាតិទាំងអស់គ្នា​។
សូមចុចទីនេះដើម្បីអានបន្ត...