​តើ​នុយ​ក្លេ​អែ៊រ​ជាដើម​ហេតុ​បង្កជម្លោះ​រវាង​ប្រទេស​នៅលើ​ពិភពលោក​ឬ​?​

អាថ៌កំបាំង
0
645
រុស្ស៊ី​ជា​អធិរាជ​មាន​អាវុធ​សម្ងាត់​បញ្ជា​នុយក្លេអ៊ែរ​លើ​ផែនដី​?


​សង្គ្រាម​កុំព្យូទ័រ​!​តើ​ក្រុម Hacker អាច Hak ក្នុង​កូដ​សម្ងាត់​បញ្ជា​ប្រព័ន្ធ​ប៊ូ​តុង នុយ ក្លេ អ៊ែរ កំទេច ពិភពលោក​ឬទេ​? ដូច​វិបត្តិ​y2k​ឆ្នាំ​2០០០​ទៀត​ឬ​?​មកដល់​យុគសម័យ​នេះ​មនុស្ស​ពេញ​ពិភពលោក​កំពុងតែ​ព្រួយបារម្ភ​អំពី​អាវុធ​នុយក្លេអ៊ែរ​ដែល​អាច​បញ្ជា​ដោយ​លេខ​កូដ​សម្ងាត់​ពី​កុំព្យូទ័រ​ដើម្បី​កំទេច​គោលដៅ​ណាមួយ​នៃ​ពិភពលោក​យើង​នេះ​។​ហើយ​អ្នក​ដែលមាន​សិទ្ធិ​នេះឯង​ក៏មាន​តែ​ម្នាក់​គត់​ដែល​កាន់​លេខ​កូដ​សម្ងាត់​នោះ​គឺ​មេដឹកនាំ​កំពូល​របស់​ប្រទេស​ដែលមាន​អាវុធ​ប្រភេទ​នេះ​។​កុំព្យូទ័រ​ដែល​បញ្ជា​ដោយ​លេខ​កូដ​សម្ងាត់​នេះ​ស្ទើរតែ​គ្រប់​ដង្ហើម​ចេញចូល​គឺ​ស្ថិតក្នុង​ដៃ​ឬ​ក្បែរ​ខ្លួន​មេដឹកនាំ​ទាំងនេះ​ជានិច្ច​ដែល​នេះ​បង្ហាញ​ឲ្យ​ឃើញថា​ប្រព័ន្ធ​បញ្ជា​នេះ​មាន​សារៈសំខាន់​ជាង​អាយុជីវិត​បំផុត​។ ប៉ុន្តែ​អ្វី​សុទ្ធតែ​អាច​កើតឡើង​បាន​អំពី​ភាពគ្រោះថ្នាក់​ជាយថាហេតុ​ដូច​ពាក្យ​គេ​និយាយថា ”​វិទ្យាសាស្ត្រ​ជា​អាវុធ​មុខ​ពីរ​” វា​ងាយ​នឹង​ជួយ​ម្ចាស់​វា​បាន​ងាយស្រួល​តែ​វា​ក៏​ងាយ​បំផ្លាញ​ម្ចាស់​ឬ​មនុស្សលោក​បាន​ដោយ​ស្រួល​ដែរនោះ​គឺ​ការប្រើប្រាស់​កុំព្យូទ័រ​ដែល​ភ្ជាប់​ដោយ​ប្រព័ន្ធ​អ៊ិន​ធឺ​ណេ​ត​។​ប្រព័ន្ធ​កុំព្យូទ័រ​អ៊ិន​ធឺ​ណេ​ត​ក្រៅពី​ផ្ទុក​ទិន្នន័យ​សំខាន់​រាប់លាន​ទិន្នន័យ​និង​បញ្ជា​បាន​យ៉ាង​ងាយស្រួល​សម្រាប់​គ្រប់គ្រង​ការងារ​ទាំងអស់​របស់​ប្រទេស​និង​ទំនាក់ទំនង​ពិភពលោក​វា​ក៏បាន​ភ្ជាប់​ទៅនឹង​ការងារ​ដ៏​គ្រោះថ្នាក់​ជាច្រើន​ទៀត​ដែល​គេ​កំពុង​និយម​ប្រើប្រាស់​នោះ​ការ​គ្របគ្រង​ធនាគារ​ការគ្រប់គ្រង​កិច្ចការ​សម្ងាត់​ប្រទេស​ពិសេស​គ្រប់គ្រង​អាវុធ​ប្រល័យ​លោក​...​ជាដើម​។​ដោយឡែក​គេ​ក៏​យកមកប្រើ​ប្រាស់​ក្នុង​កិច្ចការ​បោះឆ្នោត​ជា​បន្តបន្ទាប់​នៅក្នុង​ប្រទេស​មហាអំណាច​ដូចជា​អាមេរិក​បារាំង​ជាដើម​។​ប៉ុន្តែ​ប្រព័ន្ធ​កុំព្យូទ័រ​នេះ​វា​កំពុងតែ​ក្លាយទៅជា​វិបត្តិ​ដ៏​ធំ​និង​កំពុង​កើត​ទៅជា​សង្គ្រាម​វាយប្រហារ​គ្នា​ដោយសារតែ​ប្រសិទ្ធិភាព​នៃ​ការគ្រប់គ្រង​ដែល​គេ​អាច​Hak​ចូល​ដើម្បី​លួច​និង​បញ្ជា​ទិន្នន័យ​បាន​។​ការបោះឆ្នោត​នៅ​សហរដ្ឋអាមេរិក​និង​នៅ​បារាំង​ធ្លាប់​ជ្រួល ច្របល់​និង​បន្ត​ស៊ើបអង្កេត​ដោយ​ចោទ​រុស្ស៊ី​ថា​ជា​អ្នក ​Hak​សហរដ្ឋអាមេរិក​និង​ក្រុម​ស៊ើបអង្កេត​សម្ងាត់​FBI​បាន​បង្កើត​គណកម្មកា​រ​ក្នុងការ​ស៊ើបអង្កេត​អំពី​សកម្មភាព​របស់​រុស្ស៊ី​ខណៈ ពេល​ការបោះឆ្នោត​មួយ​ដែល​គេ​ជឿថា​អាច​ប្តូរ​ទិន្នន័យ​ឆ្នោត​ឲ្យ​លោក​ត្រាំ​ឈ្នះ​កំពុងស្ថិត​ក្តៅគគុក​នៅ​សហរដ្ឋអាមេរិក​ដែល​កិច្ចការ​នេះ​ប្រធានាធិបតី​អាមេរិក​លោក​ត្រាំ​ដកហូត​មុខតំណែង​ប្រធាន​FBI​រួចហើយ​ដែរ​។​
សូមចុចទីនេះដើម្បីអានបន្ត...