​អ្នកណា​ខុស អ្នកណា​ត្រូវ បើ​ប្រភព​នៃ​មេរោគ​កូ​រ៉ូ​ណា​ចេះតែ​ល្បី​ចេញពី​ប្រទេស​ចិន​មុន​គេ​រហូត​!​

អាថ៌កំបាំង
0
592
កំណត់ត្រា បិសាច​វីរុស COVID-19



 .អ្នកវិទ្យាសាស្ដ្រ​២៧​នាក់​ចេញ​មុន​បំភ្លឺ​
​ ​.ចម្លង​ពី​ប្រចៀវ​ទៅ​ពង្រូល​ពី​ពង្រូល​ទៅ​មនុស្ស
 .​សង្ស័យ​ធ្លាយ​ចេញពី​មន្ទីរពិសោធន៍​អាវុធ​ជីវសាស្ដ្រ (​ភាគ​១)

​ការផ្ទុះ​ឡើង​នូវ​មេរោគ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី​ដែល​ចេញពី​ទីក្រុង​វូ​ហាន ប្រទេស​ចិន បានធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​ជាខ្លាំង ដល់​បញ្ហា​សុខភាព​សាធារណៈ​របស់​ពិភពលោក​ទាំងមូល​។ នេះ​មិនមែនជា​លើកទីមួយ​ទេ ដែល​មេរោគ​ជំងឺ​ផ្លូវដង្ហើម​អំបូរ​កូ​រ៉ូ​ណា​នេះ បាន​ផ្ទុះ​ចេញពី​ប្រទេស​ចិន​។ កាលពី​ឆ្នាំ​២០០២ មេរោគ​ជំងឺ​ផ្លូវដង្ហើម​ឈ្មោះថា​សារស៍ (SARS) ក៏បាន​ចេញពី​ខេត្ត​គ័ង​ទុង ប្រទេស​ចិន​ដែរ​។ បើ​ផ្អែក​តាម​ការស្រាវជ្រាវ​កន្ល​ង​មក​សត្វ​ប្រចៀវ គឺជា​ជង្រុក​ផ្ទុក​នូវ​មេរោគ​កូ​រ៉ូ​ណា​ជាច្រើន​ប្រភេទ​។ ថ្វីបើ​ប្រចៀវ​មាន​ផ្ទុកមេរោគ​ទាំងនោះ​មែន តែ​ប្រចៀវ​មិន​បានមក​ចម្លង​ឲ្យ​មនុស្ស​ដោយ​ចិត្ត​ឯង​ឡើយ គឺ​មនុស្សលោក​ខ្លួនឯង​ទេ​ដែល​បានធ្វើ​សកម្មភាព​ផ្សេងៗ ធ្វើ​ឲ្យ​មេរោគ​ដែលមាន​ក្នុង​ខ្លួន​ប្រចៀវ​អាច​ឆ្លង​ចេញមក​សំងំ នៅក្នុង​ខ្លួន​មនុស្ស​បាន​។ អ្វីដែល​គេ​គ្រប់គ្នា​ជ្រួលច្របល់​ភ័យខ្លាច​បំផុត​គឹ​វីរុស CoVid-19 នេះ​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ស្ទើរ​តាម​គ្រប់​រូបភាព តាម​ខ្យល់​ដង្ហើម​ដែល​នៅ​ជិត​ជាង​១​ម៉ែត្រ ការប៉ះពាល់​វត្ថុ​ផ្សេងៗ​ដែល​វីរុស​នោះ​លាក់ខ្លួន ការ​ប៉ះ​អ្នកជំងឺ តាម​ទឹកមាត់ ក្រដាស់ ឬ ក្អក​។ វា​ប្រៀបដូចជា​ព្រលឹង​បិសាច​ឥត​ស្រមោល​តាម​យក​ជីវិត​មនុស្ស​គ្រប់រូប​មិន​ថា​ចាស់​ក្មេង អ្នកធំ អ្នកតូច អ្នកមាន អ្នកក្រ នោះឡើយ​។ ប្រទេស​នៅលើ​ពិភពលោក​មិន​ថា​មហាអំណាច ប្រទេស​តូចធំ ក្រីក្រ គឺ​ជំងឺ​បិសាច​នេះ​បាន​វាយលុក​លើ​មនុស្ស​រាប់ពាន់​ម៉ឺន​នាក់​។
សូមចុចទីនេះដើម្បីអានបន្ត...