លោក យ៉ែម សំ​អូន​៖ គ្មាន​ឪពុក​ឯណា ដែល​មិន​ស្រឡាញ់​កូន​នោះទេ

សិល្បៈកម្សាន្ត
0
4124
[wai id="8"]


[wai id="7"]
​គិត​មកទល់ពេលនេះ តារាចម្រៀង​ប្រុស លោក យ៉ែម សំ​អូន និង អតីត​ភរិយា អ្នកនាង យ៉ាន លីន​ដា គឺ​បាន​បែក​គ្នា​មាន​រយៈពេល​5 ឆ្នាំ​មកហើយ ខណៈដែល​បច្ចុប្បន្ន លោក យ៉ែម សំ​អូន កំពុង​រស់នៅ​ជាមួយ​អាជីព​ការងារ​សិល្បៈ​ស្រុក​ខ្មែរ​។ ចំណែកឯ​អតីត​ភរិយា អ្នកនាង យ៉ាន លីន​ដា ក៏​កំពុង​រស់​នៅឯ​ក្រៅប្រទេស​ជាមួយ​កូនស្រី​ជាទី​ស្រលាញ់​របស់ខ្លួន​។ យ៉ាងណាមិញ​ក្តី​ស្រឡាញ់​នឹក​រម្លឹក​ចំពោះ​កូន​នៅតែមាន​គ្រប់​វិនាទី ។​
ពាណិជ្ជកម្ម

​ថ្មីៗ​នេះ លោក យ៉ែម សំ​អូន បាន​ទម្លាយ​នូវ​រូបថត​អនុស្សាវរីយ៍​ដ៏​កម្រ​១​សន្លឹក​ជាមួយ​កូនស្រី​បណ្ដូលចិត្ត​ភ្ជាប់​នឹង​ខ្លឹមសារ​នៃ​ទំហំ​ទឹកចិត្ត​ផ្ញើ​ក្តី​ស្រលាញ់ ចំពោះ​កូនស្រី ដែល​កំពុង​រស់នៅ​ឯនា​យ​សមុទ្រ​(​ប្រទេស​អូស្ត្រាលី​) ខណៈ​មហាជន ដែល​បានឃើញ​ហើយ​នាំគ្នា​សរសើរ​ពី​ទឹកចិត្ត​លោក ក្នុងនាម​ជា​ឪពុក ដែលមាន​ទំនួល​ខុសត្រូវ​ស្ទើរ​គ្រប់គ្នា​។

លោក យ៉ែម សំ​អូន បាន​រៀបរាប់ថា ឃើញ​រូបភាព​នេះ គឺ​ពេលវេលា​រំលង​ផុត​ទៅ​១៥​ឆ្នាំ​យ៉ាង​លឿន​បំផុត ហើយ​វា​បន្សល់​ត្រឹម​អនុស្សាវរីយ៍​ដ៏​ច្រើន​លើសលុប​សម្រាប់​ការចងចាំ ដែល​គ្មាន​ថ្ងៃ​និង​ភ្លេច​បាន​។ ថ្ងៃនេះ​ខែ​ថ្មី​ថ្ងៃ​ដំបូង​នៃ​ឆ្នាំ​២០២០ ប៉ា​សូម​ជូនពរ​ឲ្យ​កូនស្រី​បណ្ដូលចិត្ត​របស់​ប៉ា​ប៉ា ជួបតែ​រឿង​យ៉ាង​ល្អៗ កុំ​ឲ្យ​កូនស្រី​ប៉ា​ឈឺ​។ តារាចម្រៀង​មាន​ប្រជាប្រិយភាព​លោក យ៉ែម សំ​អូន បាន​និយាយ​បន្ថែមទៀតថា កូន​ប្រាថ្នា​អ្វី​សូម​ឲ្យ​កូន​សម្រេច​ដូច​ក្ដី​បំណង និង​ក្ដី​សុខ​អស់​មួយជីវិត​ណា​កូន​ណា​នេះ ជា​សេចក្ដីសុខ​បំផុត សម្រាប់​ជីវិតចុងក្រោយ​របស់​ប៉ា​ប៉ា​ហើយ នឹក​កូន​…..!​។​

​ដោយឡែក​កាលពី​ថ្មីៗ​កន្លងទៅនេះ លោក យ៉ែម សំ​អូន ក៏បាន​ធ្វើ​ឲ្យ​មហាជន​ផ្ទុះ​ក្ដី​អាណិត​ផងដែរ​ក្រោយ​ពេលដែល លោក​រៀប​រាប់ទាំង​អួលដើមក ក្នុងនាម​ជា​ឪពុក ដែល​ពោរពេញ​ដោយ​ក្ដី​នឹករឭក ព្រួយបារម្ភ​ចង់ដឹង​សុខទុក្ខ​កូនស្រី​សំណព្វចិត្ត កំពុង​រស់នៅ​ប្រទេស​អូស្ត្រាលី​ជាមួយ​អតីត​ភរិយា​អ្នកនាង យ៉ាន លីដា ខណៈ​ទំនាក់ទំនង​ឪពុក​កូន​ហាក់​ត្រូវបាន​កាត់ផ្ដាច់​ស្ទើរ​ទាំងស្រុង​ក្នុងកំឡុងពេល​ពីរ​ឆ្នាំ​ក្រោយនេះ​។​

​គួររំឭកថា កាលពី​ពាក់កណ្ដាល​ឆ្នាំ​២០១៥ ដំណឹង​ចែកផ្លូវ​រវាង លោក យ៉ែម សំ​អូន និង អ្នកនាង យ៉ាន លីន​ដា បានធ្វើ​ឲ្យ​កក្រើក​ពិភព​សិល្បៈ ក្រោយពី អ្នកនាង យ៉ាន លីន​ដា បាន​ទៅ​រស់នៅ​អូស្ត្រាលី ក្រោយពេល​អតីត​ស្វាមីភរិយា​១​គូ​នេះ បាន​ផ្ទុះ​រឿង​រកាំរ​កុះ​ជាមួយគ្នា​។ យ៉ាងណាមិញ ក្រោយ​ចំណង​ស្វាមី ភរិយា ត្រូវបាន​កាត់ផ្ដាច់​ពី អ្នកនាង យ៉ាន លីន​ដា តារាចម្រៀង​ពោះម៉ាយ លោក យ៉ែម សំ​អូន កន្លងមក បានបង្ហាញ​រូបភាព​ស្ដែង​អំពី​កាតព្វកិច្ច​ជា​ឪពុក ដ៏​ល្អ​មកលើ​កូនស្រី​សំណព្វ យ៉ែម វិ​រូ​នី​ខា (​សំ​អូន វិ​ថា​ណា​)​ផងដែរ​៕


[wai id="5"]