សុគន្ធ ថេ​រ៉ា​យុ ៖​គេចង់និយាយអី អោយគេនិយាយទៅ

សិល្បៈកម្សាន្ត
0
890
[wai id="8"]


[wai id="7"]
​បន្ទាប់ពី​ស្ងាត់​ការងារ​ពី​សិល្ប​:​មួយរយ​:​ធំ​ដោយសារ​វិបត្តិ​កូ​វីដ ១៩ តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ថោ​ន សុគន្ធ ថេ​រ៉ា​យុ ក្រៅពី​មាន​ប្រជាប្រិយភាព​ក្នុង​វិស័យ​សិល្បៈ លោក​ក៏​ត្រូវបាន​មហាជន​ដឹងថា​កំពុងមាន​ជំនួញ​ធំ​មួយ​ក្នុង​ដៃ​ផងដែរ​។ ទន្ទឹមគ្នានេះ តាមរយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម តារា​ប្រុស​រូបនេះ​តែងតែ​ចែករំលែក​ជីវិត​ឯកជន​ជា​បន្តបន្ទាប់ ដើម្បី​ឲ្យ​ទស្សនិកជន​បាន​ជ្រាប​។​
ពាណិជ្ជកម្ម

​យ៉ាងណាមិញ ថ្មីៗ​នេះ សុគន្ធ ថេ​រ៉ា​យុ បានធ្វើ​ឲ្យ​មហាជន ជាពិសេស​អ្នកគាំទ្រ​របស់លោក​មាន​ការគាំទ្រ​យ៉ាងខ្លាំង បន្ទាប់ពី​លោក​បាន​បង្ហាញខ្លួន​ម្តង​ទៀតហើយ ជាមួយនឹង​បទ​ចម្រៀង​ថ្មី​ដែល​បានចេញ​ជា​ផ្លូវការ​កាលពី​ល្ងាច​ថ្ងៃទី ១ កក្កដា ។
ក្រោយពី​បាត់​យូរ ត្រលប់​មកវិញ សុគន្ធ ថេ​រ៉ា​យុ បាន​បង្ហើរ​នូវ​បទ​ចម្រៀង​បែប​មនោសញ្ចេតនា​មួយ​បទ​ថ្មី​ទៀត ដែលមាន​ចំណងជើង​ថា «​​គេចង់និយាយអី អោយគេនិយាយទៅ»​។
គួរបញ្ជាក់​ដែរ បទ​ចម្រៀង​ថ្មី​របស់​តារាង​ចម្រៀង សុគន្ធ ថេ​រ៉ា​យុ ត្រូវបាន​ទទួលបាន​កា​រ​គាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​មិត្ត​យុវវ័យ នឹងមាន​ការចែក​ចាយ​យ៉ាងច្រើន​នៅតាម​បណ្តាញ​សង្គម ៕​




[wai id="5"]