អ្នកនិពន្ធ​បទ​ចម្រៀង “​អ្នក​ព្រៃវែង​អាក្រក់​ត្រង់ណា​” ចេញមុខ​បកស្រាយ​ហើយ

សិល្បៈកម្សាន្ត
0
6568
[wai id="8"]


[wai id="7"]
​អភិបាលខេត្ត​ព្រៃវែង លោក ជា សុ​មេធី មានប្រតិកម្ម​ខ្លាំង​នឹង​ខ្លឹមសារ និង​រូបភាព បទ "​អ្នក​ព្រៃវែង​អាក្រក់​ត្រង់ណា​" របស់​ផលិតកម្ម មរតក មេ​ឌៀ ដែល​បាន​បង្ហោះ​ក្នុង​បណ្តាញ​សង្គម និង​Chanel យូ​ធូប របស់​ផលិតកម្ម​កាលពី​ថ្ងៃទី​២ កក្កដា ឆ្នាំ​២០២០ កន្លងទៅ​។​
ពាណិជ្ជកម្ម

​លិខិត​របស់​រដ្ឋបាល​ខេត្តព្រៃវែង​ដែល​ដាក់​ស្នើ​ទៅ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ដែល​ហត្ថលេខា​របស់ លោក ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង នៅ​ថ្ងៃទី​៣ កក្កដា ២០២០ នោះ​បង្ហាញថា បទ "​អ្នក​ព្រៃវែង​អាក្រក់​ត្រង់ណា​" មាន​ខ្លឹមសារ រូបភាព និង​និយាយថា "​អ្នក​ព្រៃវែង​សុទ្ធតែ​អ្នក​មិនល្អ ពូជ​ចោរលួច ចោ​ប្លន់ កាប់​ចាក់ សុំទាន និង​ជា​អ្នកក្រ​" ផ្អែក​តាម​ខ្លឹមសារ​នេះ រ​ដ្ខ​បាល​ខេត្តព្រៃវែង បាន​ស្មើ​សុំ​ទៅ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ចាត់វិធានការ​ច្បាប់​ចំពោះ​ផលិតកម្ម មរតក មេ​ឌៀ ពីបទ​ល្មើស​ញុះញង់​បង្ក​ឲ្យ​មានការ​រើសអើង និង​ប្រព្រឹត្ត​បទល្មើស និង​ឲ្យ​ផលិតកម្ម​ត្រូវ​លុប​ឃ្លី​ប​វីដេអូ និង​ធ្វើការ​បកស្រាយ​សុំទោស​ជា​សាធារណៈ ។​

​ជុំវិញ​បញ្ហា​នេះ លោក សយ រតនា អ្នកចម្រៀង និង​ជា​អ្នកនិពន្ធ​ដែលមាន​កំណើត​នៅ​ខេត្តព្រៃវែង​ដែរនោះ អះអាងថា ខ្លួន​គ្មាន​ចេតនា​អ្វី​ទាល់តែសោះ ក្នុងការ​បន្តុះបង្អាប់​ខេត្ត​ខ្លួន តែ​ជា​គោលបំណង​ទប់ស្កាត់​ការរើសអើង​។​លោក​បាន​អះអាង​ដូច្នេះ​ថា​៖ « ខ្ញុំ​អ្នក​នៅ​ខេត្តព្រៃវែង មិនមាន​ហេតុផល​ណា ដែល​ខ្ញុំ​ត្រូវ​សរសេរ​ដៀមដាម ខេត្ត​ខ្លួនឯង​នោះទេ មានតែ​ទប់ស្កាត់​កុំឱ្យ​មានការ​រើសអើង​។ ហើយ​តួ​ស្រី​ពាក់អាវ​ពណ៌​ខៀវ​ហ្នឹង គឺ​គាត់​តំណាងឱ្យ​អ្នក​ធ្លាប់​ដៀល​អ្នក​ព្រៃវែង ប៉ុន្តែ​នេះ​គ្រាន់​ជា​ឈុត​ពិសេស​នៅក្នុង MV មិនមែនជា​Full MV នោះទេ ។​

​គួរ​រម្លឹក​ដែរ​ថា ក្រោយ​ចេញ​ឈុត​ខ្លី​នៃ​បទ​ចម្រៀង​នេះ​ភ្លាម អ្នក​ដែល​និយម​ប្រើប្រាស់​បណ្តាញ​សង្គម​បានធ្វើ​ការរិះគន់​យ៉ាង​ចាស់ ដៃ​អំពី ខ្លឹមសារ​នៃ​បទ​ចម្រៀង​នេះ​មាន​ចរិត​រេ​ី​ស​អេ​ី​ង បំបែកបំបាក់​ជាតិ​សាសន៍ បន្ទាប​តម្លៃ​អ្នក​ព្រៃវែង បន្តុះបង្អាប់​កិត្តិយស ប្រមាថ​សេចក្ដីថ្លៃថ្នូរ​ក្នុងនាម​ប្រជាពលរដ្ឋ ដែលមាន​សិទ្ធិ​ពេញលេញ​និង​សេចក្ដីថ្លៃថ្នូរ​ដ៏​បរិបូរណ៍​នា​សម័យ​បច្ចុប្បន្ន​៕

[wai id="5"]