កម្ចី​លើ​វិស័យ​អចលនទ្រព្យ សំណង់​និង​លំនៅដ្ឋាន មានការ​កើនឡើង​ជាង​៧,៦៨ ពាន់​លាន​ដុល្លារ​ក្នុង​ឆមាស​ទី​១​នៃ​ឆ្នាំ​២០២០

សេដ្ឋកិច្ច
0
545
[wai id="8"]


[wai id="7"]
​ការផ្តល់​កម្ចី​នៅក្នុង​ប្រាក់កម្ចី​លើ​វិស័យ​អចលនទ្រព្យ សំណង់​និង​លំនៅដ្ឋាន ដែល​ផ្តល់​ដោយ​គ្រឹះស្ថាន​ធនាគារ​នៅ​កម្ពុជា មាន​ទំហំ​ទឹកប្រាក់​ដល់​ជាង​៧,៦៨ ពាន់​លាន​ដុល្លារ​ក្នុង​ឆមាស​ទី​១​នៃ​ឆ្នាំ​២០២០ ។ នេះ​បើ​យោងតាម​របាយការណ៍​ប្រចាំឆមាស​ទី​១ របស់​ធនាគារជាតិ​នៃ​កម្ពុជា​។​

​បើ​គិត​ត្រឹម​ចុង​ឆមាស​ទី ១ ឆ្នាំ ២០២០ ទំហំ​នៃ​ការផ្តល់​ឥណទាន​អតិថិជន​របស់​គ្រឹះស្ថាន​ធនាគារ​នៅ​កម្ពុ​ជាមាន​ទឹកប្រាក់​សរុប ២៦,៧ ពាន់​លាន​ដុល្លារ​ក្នុងនោះ​ការផ្តល់​កម្ចី​នៅក្នុង​វិស័យ​អចលនទ្រព្យ និង​សំណង់​មាន​សរុប ២៨,៨ ភាគរយ ដែល​ស្មើនឹង​ទឹកប្រាក់​ប្រមាណ​ជិត ៧,៦៩ ពាន់​លាន​ដុល្លារ​។
​ឥណទាន​ក្នុង​វិស័យ​អចលនទ្រព្យ និង​សំណង់​ទាំងនោះ​រួមមាន​ការ​ឲ្យ​កម្ចី​ទិញ​ផ្ទះ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​មាន​ចំនួន ១១,៦ ភាគរយ (​ប្រហែល ៣ ០៩៧ លាន​ដុល្លារ​) សំណង់ ៩,២ ភាគរយ (​ប្រហែល ២ ៤៥៦ លាន​ដុល្លារ​) និង​ការជួញដូរ​អចលនទ្រព្យ មាន​ចំនួន ៨ ភាគរយ (​ប្រហែល ២ ១៣៦ លាន​ដុល្លារ​)​។​
ពាណិជ្ជកម្ម

​លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ឲ្យ​ដឹង​ក្នុង​របាយការណ៍​ប្រចាំឆមាស​ទី ១ ឆ្នាំ ២០២០ ថា ទោះបីជា​រដ្ឋាភិបាល​កម្ពុ​ជា​បានដាក់​ចេញ​នូវ​វិធានការ​មួយចំនួន​ដើម្បី​គ្រប់គ្រង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នេះហើយ​ក៏ដោយ ក៏​ផល​អវិជ្ជមាន​មួយចំនួន​បាននិងកំពុង​កើត​រួចមកហើយ​ក្នុង​វិស័យ​ធនាគារ​នៅ​កម្ពុជា​។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន Postkhmer​។​
​លោក​បន្តថា ហានិភ័យ​ចម្បងៗ​ដែល​អាច​កើតមាន​ពី​ការបន្ត​អូសបន្លាយ​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ មានដូចជា ការធ្លាក់ចុះ​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ និង​អាជីវកម្ម ការធ្លាក់ចុះ​នៃ​វិស័យ​សំណង់ និង​អចលនទ្រព្យ និង​ការថយចុះ​នៃ​លំហូរ​មូលធន​ពី​ក្រៅប្រទេស​មក​ក្នុង​វិស័យ​ធនាគារ​។
​លោក​លើកឡើងថា​៖ «​បើទោះបី​កម្ពុជា​បាន​ចាត់វិធានការ​គ្រប់គ្រង​ការរីក​រាលដាល​ជំងឺ​កូ​វីដ ១៩ ប្រកបដោយ​ប្រសិទ្ធភាព​ក៏ដោយ វិស័យ​សំណង់​នៅ​កម្ពុជា​ក៏​ប្រឈមមុខ​នឹង​ការថយចុះ​ផងដែរ ដោយសារតែ​ប្រភព​ទុន ១ ផ្នែក​ទទួល​បានមកពី​ក្រៅប្រទេស​»៕



[wai id="5"]