ម្ចាស់​រថយន្ត Rolls-Royce ៣​រូប​នៅ​កម្ពុជា​ដែល​ប្រើប្រាស់​រថយន្ត​លំដាប់​អភិជន​កំពុង​ធ្វើ​ឲ្យ​មហាជន ចាប់អារម្មណ៍​

សិល្បៈកម្សាន្ត
0
4568


[wai id="7"]
​បើ​និយាយ​ទៅដល់ រថយន្ត Rolls-Royce គឺជា​ប្រភេទ​រថយន្ត​ប្រណីត​មួយ​ដែល​ឈរ​នៅ​លំដាប់​កំពូល ក្នុងចំណោម​រថយន្ត ប្រណីតៗ ជាច្រើន​ម៉ាក នៅលើ​ពិភពលោក ។ រថយន្ត​ប្រភេទ​នេះ ត្រូវបាន​បែងចែក​ជាច្រើន​ស៊េរី​មានដូចជា Rolls-Royce Phantom , Rolls-Royce Dawn , Rolls-Royce Collinan, Rolls-Royce Wraith , Rolls-Royce Ghost ជាដើម ដែល​សុទ្ធសឹង​ជា​រថយន្ត​ប្រណីត ស្ថិតក្នុង​តម្លៃ​ខ្ពស់ ហើយ​អ្នក​ដែលមាន​សិទ្ធិ​ជា​ម្ចាស់​របស់​វា​គឺ​សុទ្ធសឹងតែ​លំដាប់​អភិជន ។​

Rolls-Royce គឺជា​យីហោ​ឡាន​បែប​ប្រណិត​មួយ​មកពី​ប្រទេស​អង់គ្លេស និង​ជា​ឡាន​ដែល​ពេញនិយម​សម្រាប់​អ្នកមានៗ នៅ​ស្រុក​ខ្មែរ ដែល​ចូលចិត្ត​របស់​ហឺរ​ហារ​បែប Classic ក្នុងនោះ Rolls-Royce បាន​បង្កប់​មកជា​មួយ​លក្ខណៈពិសេស​ជាងគេ នោះ​គឺ គ្រប់ផ្នែក និង​ចំណុច​ពិសេស​របស់ Rolls Royce ធ្វើឡើង​ដោយ​ហត្ថកម្ម ផ្ចិតផ្ចង់ ព្រមទាំង​បំពាក់​គ្រឿង​សំភារ​: ប្រណិតៗ​ពី​ក្រុមហ៊ុន​ម៉ាក់​ល្បីៗ​ថែម​ទៀតផង ។
​ថ្មីៗ​នេះ​នៅ​កម្ពុជា​យើង​ក៏មាន​អ្នកប្រើប្រាស់​រថយន្ត​ប្រភេទ​នេះ​ច្រើន​គឺ​គួរសម​ដែរ​ប៉ុន្តែ​មាន​បុគ្គល​៣​រូប បានធ្វើ​ឲ្យ​មហាជន​នៅលើ​បណ្តាញ​សង្គម​មានការ​ចាប់អារម្មណ៍​យ៉ាងនោះ​គឺ ៖

1.​ ​លោក ជី​-​ដេវីដ និង កញ្ញា ទេព បូ​ព្រឹក្ស​






2.​ ​អ្នកនាង​ទ្រី ដា​ណា ថៅកែ​ហាង​ពេជ្រ និង​ផលិតផល NNP



3.​ ​អ្នកនាង Love Riya ជា​អ្នកលក់​ផលិតផល​អន​ឡាញ​ដ៏​មានឈ្មោះ​ល្បី​មួយរូប នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។​




​គួរ​បញ្ជាក់ដែរថា Rolls Royce Limited គឺជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏​ល្បីឈ្មោះ​របស់​អង់គ្លេស​ត្រូវបាន​បង្កើត​ឡើង​ដោយ​ស្ថា​និក​ចំនួន​ពីររូប​គឺ​លោក Charles Steward Rolls និង​លោក Frederick Henry Royce ។ លោក Charles Steward Rolls គឺជា​អ្នកជំនាញ​បង្កើត​គ្រឿង​ម៉ាស៊ីនរថយន្ត ម៉ាស៊ីន​យន្តហោះ ខណៈ​លោក Frederick Henry Royce គឺជា​អ្នកជំនាញ​ច្នៃ​ម៉ូដ​រថយន្ត ៕
[wai id="5"]