G-Devith ….​សម្តី​ឥតប្រយោជន៍​ប៉ុន្មាន​ម៉ាត់​ចង់អោយ​ខ្ញុំ​បាក់​ទឹកចិត្ត​?.. Tep Boprek ជិះ​ទៅ​អូន​កុំ​ខ្វល់​ចាំ​បង​ទុក​លុយ​អោយ​ចាក់​សាំង​…

សិល្បៈកម្សាន្ត
0
1946
[wai id="8"]

[wai id="7"]
​តារាចម្រៀង​រ៉េ​ប ងួន ចាន់​ដេវីត ឬ​ទស្សនិកជន​ភាគច្រើន​ហៅថា G-Devith ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា គូស្នេហ៍​របស់​កញ្ញា ទេព បូ​ព្រឹក្ស ជា​អតីត​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​នោះ ពេលនេះ​លោក​បាន ធ្វើឱ្យ​ទស្សនិកជន​ជាច្រើន ស្ញប់ស្ញែង​នឹង​ភាពមានបាន​របស់លោក​យ៉ាងខ្លាំង បន្ទាប់ពី​រូបគេ​បាន​ទិញ​រថយន្ត ទំនើប និង ប្រណីត​មួយ គ្រឿង​ម៉ាក Rolls-Royce Ghost ដែលមាន​តម្លៃ​ថ្លៃ​កប់​ពពក ហើយ​រំលង​តែមួយ​ថ្ងៃ តារាចម្រៀង​ប្រុស​រូបនេះ​កាន់តែ​ធ្វើឱ្យ​មហាជន​ភ្ញាក់ផ្អើល ដោយ​រូបគេ​ស្រាប់តែ​បង្អួត​រថយន្ត​ម៉ាក Tundra ដែល​ខ្លួន​ទើបនឹង​ទិញ​មួយគ្រឿង​បន្ថែមទៀត ។​
ពាណិជ្ជកម្ម

​ថ្មីៗ​នេះ​តារាចម្រៀង​រ៉េ​ប ងួន ចាន់​ដេវីត បាន​ផុស​រូបថត​អម​ទៅដោយ​សំណេរ​យ៉ាង​ដូច្នេះ​ថា ៖ ខ្ញុំ​ដើរ​លើផ្លូវ​នេះ​យូរហើយ​ពាក្យ​ស្អី​ដែល​ខ្ញុំ​មិន​ធ្លាប់​ជួប​? ហើយ​ត្រឹម​ពាក្យសម្តី​ឥតប្រយោជន៍​ប៉ុន្មាន​ម៉ាត់​ចង់អោយ​ខ្ញុំ​បាក់​ទឹកចិត្ត​? សុំទោស​អែប​គៀន​តិច​ទៅ ហាស​ហាស ខ្ញុំ​គិត ថា​ហ្វេ​ន​ខ្ញុំ​មាន​មោទកភាព​ណាស់ រីករាយ​ណាស់​នូវ​លទ្ធផល​ដែល​ខ្ញុំ​បានទទួល ចឹ​ង​បាន​គេ​តែងតែ​និយាយប្រាប់​ខ្ញុំ​ថា​មនុស្ស​ស្រលាញ់​យើង​គេ​អបអរ ដល់​អ្នក​ស្អប់​យើង​គឺ​គេ​ខំប្រឹង​ជាន់​យើង​ទាំង​បេះដូង​គេ​កំពុង​ខ្ទិចខ្ទាំ ។ ហើយ​ម្យ៉ាងទៀត​បើ​អ្នក​ស្អប់​ខ្ញុំ​ក៏​មិនចាំបាច់​អី​មករ​វល់​នឹង​ខ្ញុំ​ទេ ព្រោះ​ខ្ញុំ​ក៏​មិនដែល​បាន​គិតពី​អ្នក តែបើ​អ្នក​ស្រលាញ់​ចូលមក​នេះ​ជប់លៀង ? Tep Boprek ជិះ​ទៅ​អូន​កុំ​ខ្វល់​ចាំ​បង​ទុក​លុយ​អោយ​ចាក់​សាំង និង ហូបបាយ​ព្រឹក ហាស​ហាស ។​



​គួរ​បញ្ជាក់ដែរថា​ការទិញ​រថយន្ត​ដ៏​ប្រណិត​នេះ គឺ​លោក​ធ្វើ​ដើម្បី​ជា​កាដូ Surprise  សម្រាប់ ៤​ឆ្នាំ anniversary រវាង​លោក និង​កញ្ញា ទេព បូ​ព្រឹក្ស​ផ្លូវ​ដើរមក​វែងឆ្ងាយ ឧបសគ្គ ក៏​ច្រើន​រាប់មិនអស់ ការលំបាក តស៊ូ រហូតមកដល់​ពេលនេះ ។ សំណេរ​របស់លោក​បាន​បន្តទៀតថា បង​ក៏​គិតថា​កាដូរ​នេះ​ក៏​ជា​រស់ជាតិ​ជីវិត​ថ្មី ដែល​យើង​សាង​ឡើង​ពី​ដៃទទេ ក៏​អាច​ចាត់ទុកជា​ការចងចាំ​ដ៏ ពិសេស​ពិសាល​មួយ​នៅក្នុង​ចំណែក​ជីវិត​មួយ នេះ​ពួកយើង​នឹង​ដើរ​ទៅមុខ​ជាមួយគ្នា​រួមសុខ​រួមទុក្ខ រហូតដល់​ថ្ងៃ​ចុងក្រោយ​នៃ​ជីវិត​គូរ​មួយ​នេះ I Love you @TEP BOPREK​ហើយ​ជា​ចុងក្រោយ ក៏​សូម​អរគុណ ដល់​បងប្អូន​ល្អ​ទាំងអស់គ្នា ក៏ ដូចជា​អរគុណ ហ្វេ​ន ស​ម្រា​ការលើកទឹកចិត្ត និង ជំ​រុញអោយ​ពួកយើង​ឆ្ពោះ ទៅមុខ ។ សូម​ចងចាំ​ថា ជឿជាក់​លើ​ខ្លួនឯង ក្រោយ​ឈរ​ជំនះ​នឹង​ឧបសគ្គ​ជីវិត ដែលជា​កម្មផល​នៃ​ធម្មជាតិ ភាព​អំនត់​នឹង​នាំ​អ្នក​ទៅកាន់​ភាពជោគជ័យ ❤️ ៕


[wai id="5"]