ក្រសួងសុខាភិបាល​ជំងឺ​បាក់​ទឹកចិត្ត និង​ជំងឺ​ភ័យខ្លាច​/​ថប់​បារម្ភ​មានការ​កើន​ឡើងដល់​៣​ដង ក្នុងអំឡុងពេល​…

សុខភាព
0
1145
[wai id="8"]


[wai id="7"]
មិនមែនជា​រឿង​ងាយស្រួល​នោះឡើយ​សម្រាប់​មនុស្ស​ជាច្រើន​ក្នុងការ​រក្សា​ចិត្ត​ឲ្យ​ស្ងប់ ខណៈពេលដែល​ទទួលបាន​ព័ត៌មាន​ថ្មីៗ​មិនចេះចប់ អំពី​ជំងឺ​កូ​វីដ​១៩ ដោយសារ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ កើនឡើង​នៅ​ទូទាំង​សកលលោក ថែមទាំង​មាន​ប៉ះពាល់​រំខាន​សម្រាប់​របរ​អាជីវ​កម្ម​ដែល​កំពុងមាន​បញ្ហា​ប្រឈម ។​

​របាយការណ៍​ដែល​ស្រង់​ដោយ​ក្រសួងសុខាភិបាល​ចុះផ្សាយ​នៅ​ថ្ងៃទី​២១​កក្កដា ឆ្នាំ​២០២០ បាន​បង្ហាញថា​ពលរដ្ឋ​ដែល​ជំងឺ​បាក់​ទឹកចិត្ត និង​ជំងឺ​ភ័យខ្លាច​/​ថប់​បារម្ភ ដោយសារតែ​បញ្ហា​ឆ្លង​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​នោះ មាន​កើន​ឡើងដល់​៣​ដង ដែលមាន​អត្រា​ប្រេ​វ៉ាឡង់​កើន​ពី​៣៥​ទៅ​៦០​ភាគរយ ក្នុងចំណោម​ប្រជាពលរដ្ឋ​ទូទៅ​។ ជាមួយនឹង​គ្នា​នេះ មន្ត្រី​សុខាភិបាល និង​ក្រុមគ្រូពេទ្យ​ដែល​ថែទាំ និង​ពិនិត្យ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ ក្រៅពី​អាច​កើត​ជំងឺ​ខាងលើ ក៏មាន​បញ្ហា​នៃ​ការ​សម្រាន្ត​មិន​លក់ ពី​៣៥​ទៅ​៥០ ផងដែរ​។
ពាណិជ្ជកម្ម

​បញ្ហា​សុខភាព​ផ្លូវចិត្ត​លើ​កុមារ និង​មនុ​ស្សវ័យ​ជំទង់ ក៏​ប៉ះពាល់​ក្នុង​អត្រា​ប្រេ​វ៉ាឡង់​ពី​៣០​ទៅ​៧៧​ភាគរយ រីឯ​ការប្រើប្រាស់​គ្រឿង​ស្រវឹង និង​គ្រឿងញៀន ក៏បាន​កើនឡើង​ប្រមាណ​២០​ភាគរយ​ផងដែរ ក្នុងចំណោម​ក្រុមមនុស្ស​វ័យ​១៥​ទៅ​៤៩​ឆ្នាំ​។ ដោយសារតែ​ការ​រាតត្បាត​មេរោគ​កូ​វីដ​-១៩ បានធ្វើឱ្យ​ពលរដ្ឋ​កើត​នូវ​ជំងឺផ្លូវចិត្ត​ទាំងនេះ ដែល​បណ្តាលឱ្យ​ជះឥទ្ធិពល​អវិជ្ជមាន​ទៅលើ​ស្ថានភាព​សុខភាព​និង​សង្គម ព្រមទាំង​ជះឥទ្ធិពល​អាក្រក់​លើ​សេដ្ឋកិច្ច​ឋ​គ្រួសារ សេដ្ឋកិច្ចជាតិ ក្នុង​រយៈ​ខ្លី​និង​វែង​។









[wai id="5"]