ក្រសួងការបរទេស​ចិន សម្តែង​ការព្រួយបារម្ភ​ចំពោះ​និស្សិត​ចិន​ដែល​នៅ​អាមេរិក អាច​នឹងត្រូវ​ចាប់ខ្លួន​សួរចម្លើយ​

ព័ត៌មានអន្តរជាតិ
0
4309
[wai id="8"]


[wai id="7"]

​សហរដ្ឋអាមេរិក​បាន​ទុកពេល​ឱ្យ​ចិន ៧២​ម៉ោង ដើម្បី​បិទ​ស្ថាន​កុងស៊ុល​របស់ខ្លួន​នៅក្នុង​ទីក្រុង ហូ​ស្តុ​ន (Houston) នៃ​រដ្ឋ​តិច​សាស់ ខណៈ​ប្រធានាធិបតី​អាមេរិក​បង្ហើប​ថា ស្ថាន​កុងស៊ុល​ចិន​ដទៃទៀត ក៏​ប្រឈមមុខ​នឹង​ការបិទទ្វារ​ផងដែរ​។ នេះ​បើតាម​ការចេញផ្សាយ ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៣ ខែកក្កដា ឆ្នាំ​២០២០​។​

​ក្រសួងការបរទេស​អា​មេ​រិ​កនៅ​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ (​ពេលវេលា​នៅ​វ៉ាស៊ីនតោន​) បាន​និយាយថា ការសម្រេចចិត្ត​បិទ​ស្ថានកុង ស៊ុ​ល​ចិន​នៅក្នុង​ទីក្រុង Houston គឺ​ដើម្បី​ការពារ​កម្មសិទ្ធិបញ្ញា និង​ព័ត៌មាន​ឯកជន​របស់​ប្រជាជន​អាមេរិក ពី​ការ​ស៊ើបការណ៍ ឬ​លួច​ពី​សំណាក់​ទីក្រុង​ប៉េកាំង​។ បន្ថែម​ពីលើ​នេះ ក្នុង​ថ្ងៃ​ដដែល​នោះដែរ ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បាន​ឆ្លើយតប​ទៅនឹង​សំនួរ​អ្នកសារព័ត៌មាន​ថា ស្ថានកុង​ស៊ុ​ល​ចិន​ជាច្រើន​ទៀត នៅក្នុង​សហរដ្ឋអាមេរិក ក៏​កំពុង​ប្រឈមមុខ​នឹង​ការ បិទទ្វារ​ផងដែរ បន្ទាប់ពី​មន្ត្រី អាមេរិក​ពីររូប​បាន​អះអាងថា មន្ត្រី​ចិន​ក្នុង​ស្ថាន​កុងស៊ុល​នៃ​ទីក្រុង Houston បាន​ដុតបំផ្លាញ ចោល​ឯកសារ​។​
​បន្ថែម​ពីនេះ​ក្រុម​រដ្ឋអាជ្ញា​សហរដ្ឋអាមេរិក​និយាយថា ស្ថាន​កុងស៊ុល​ប្រទេស​ចិន​នៅក្នុង​ទីក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ រដ្ឋ​កាលីហ្វ័រ​ញ៉ា កំពុង​ឲ្យ​អ្នកវិទ្យាសាស្ត្រ​ចិន​ម្នាក់​ដែល​បាន​លាក់​ពី​ទំនាក់ទំនង​ខ្លួន​ជាមួយ​យោធា​ចិន លាក់ខ្លួន​នៅក្នុង​បរិវេណ​ស្ថាន​កុងស៊ុល​របស់ខ្លួន​។​
​ក្រុម​រដ្ឋអាជ្ញា​បាន​ចោទប្រកាន់​អ្នកស្រី Tang Juan អ្នកស្រាវជ្រាវ​ម្នា​ក់នៅ​សាកលវិទ្យាល័យ​កាលីហ្វ័រ​ញ៉ា​នៅ Davis អំពី​ការ​ក្លែងបន្លំ​ទិដ្ឋាការ​កាលពី​ថ្ងៃទី​២៦ ខែមិថុនា​។ យោងតាម​ឯកសារ​តុលាការ នៅក្នុង​ពាក្យ​ដាក់​សុំ​ទិដ្ឋាការ អ្នកស្រី Tang អះអាងថា អ្នកស្រី​មិនមាន​ទំនាក់ទំនង​ជាមួយ​កង​ទ័ព​រំដោះប្រជាជន​ចិន​ទេ​។ ប៉ុន្តែ​ភ្នាក់ងារ​នៃ​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ​FBI ក្រោយមក​បាន​រកឃើញ​រូបថត​អ្នកស្រី​ក្នុង​សម្លៀកបំពាក់​យោធា​ពេល​ឆែកឆេរ​ផ្ទះ​របស់​អ្នកស្រី ហើយ​បាន​រកឃើញ​ព័ត៌មាន​ថា​អ្នកស្រី​ធ្លាប់បាន​ធ្វើការ​ជា​អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​យោធា​របស់​កងទ័ពអាកាស​ចិន​។​
​នៅក្នុង​ឯកសារ​តុលាការ​នេះ អ្នកស្រី Tang បាន​បដិសេធ​ការ​ចោទ​ទាំងនេះ​នៅពេល​អ្នកស្រី​ត្រូវ​ភ្នាក់ងារ​FBI សាកសួរ​កាលពី​ថ្ងៃទី​២០ ខែមិថុនា ហើយ​ក្រោយពី​នោះ​អ្នកស្រី​បាន​ស្វះ​ស្វែងរក​ការ​ជ្រកកោណ​នៅ​ស្ថាន​កុងស៊ុល​ចិន​នៅ​ក្រុង​សាន់​ហ្រា​ន់​ស៊ីន​ស្កូ​។​
ពាណិជ្ជកម្ម

​ឆ្លើយតប​ទៅនឹង​ការ​ប្រតិ​កម្មនេះ ក្រសួងការបរទេស​ចិន បានចេញ​ប្រតិកម្ម ចាត់ទុក​ការបញ្ជា​ឲ្យ​បិទ​ស្ថាន​កុងស៊ុល​នេះ ថា​ជាការ​បង្កជម្លោះ រករឿង​ចិន​ដោយ​គ្មាន​ហេតុផល​។ ក្រសួងការបរទេស​ចិន បាន​ធានាថា នឹង​ចាត់វិធានការ​តប​វិញ​ឲ្យ​សមស្រប​។ ដោយឡែក​នៅ​ថ្ងៃ​ដដែល ក្រសួងការបរទេស​ចិន ក៏បាន​ចេញ​លិខិត​ប្រកាស​មួយ ជូនដំណឹង​ទៅ​និស្សិត​ចិន នៅ​សហរដ្ឋអាមេរិក ឲ្យ​មានការ​ប្រុងប្រយ័ត្ន ព្រោះ​អាជ្ញាធរ​អាមេរិក កំពុង​ធ្វើ​សកម្មភាព ចាប់​មនុស្ស​សួរចម្លើយ និង​រឹបអូស​ឯកសារ ទ្រព្យសម្បត្តិ​៕


[wai id="5"]