សូមកុំ​ប្រហែស ! ជំងឺ​កាលពី​ជិត​១០​ឆ្នាំមុន​បានកើត​មាន​ជាថ្មី​នៅ​កម្ពុជា​ទាំងចាស់ ក្មេងប្រុស​ស្រី ត្រូវ​យល់ដឹង​

សុខភាព
0
1561
[wai id="8"]


[wai id="7"]
​ជំងឺ​គ្រុន​ឈី​ក (Chikunngunya) គឺជា​ជំងឺ ដែល​បង្កដោយ​វីរុស​ឈី​ក ហើយ​ចម្លង​តាមរយៈ​មូស​ខ្លា​ញី​ខាំ ជាពិសេស​នោះ គឺ​ខាំ​នៅពេល​ថ្ងៃ​។ ជំងឺ​នេះ ត្រូវបាន​គេ​រកឃើញ​ដំបូង​បំផុត​នៅ​ឆ្នាំ ១៩៥៣ នៅ​ទ្វីប​អា​ហ្វ្រី​ក និង​ធ្លាប់បាន​រកឃើញ ដំបូង​នៅ​កម្ពុជា​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា នៅ​ឆ្នាំ​១៩៦១ និង​ឆ្នាំ​២០១១។

ថ្មីៗ​នេះ​ក្រសួងសុខាភិបាល បានចេញ​សេចក្តីជូនដំណឹង​មួយ​ស្តីពី​ការផ្ទុះ​ឡើង​នៃ​ជំងឺ​ឈី​ក​គន់​ហ្គ​ន់​យ៉ា​(Chikunngunya) នៅក្នុង​ប្រទេស​កម្ពុជា​។ ការប្រកាស​របស់​ក្រសួងសុខាភិបាល​ដូច្នេះ ធ្វើឡើង​បន្ទាប់ពី​អ្នកភូមិ​ជាច្រើន​នាក់​នៅ​សង្កាត់​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ត្រូវបាន​រកឃើញថា​មាន​អា​ការៈមិន​ស្រួលខ្លួន ហើយ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ និង​មណ្ឌល​សុខ​ភាពជា​បន្តបន្ទាប់​។​
​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១០០​នាក់ ដែល​រស់នៅ ក្នុង​សង្កាត់​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ចំនួន​៦​ភូមិ ត្រូវបាន​ក្រសួង សុខាភិបាល​បញ្ជាក់ថា​ពួកគេ​បានកើត​ជំងឺ​ឈី​ក ឬ​ឈី​ក​គន់​ហ្គ​ន់​យ៉ា​។ ការបញ្ជាក់​របស់​ក្រសួងសុខាភិបាល​តាមរ​យៈ​សេចក្តីជូនដំណឹង​នៅថ្ងៃនេះ ធ្វើឡើង​បន្ទាប់ពី​មាន​ពលរដ្ឋ​ជាច្រើន​បាន​ធ្លាក់ ខ្លួន​ឈឺ ចេញ​រោគសញ្ញា​គ្រុនក្តៅ ៣៨​អង្សារ​សេ កន្ទួល​ក្រហម​លើ​ស្បែក និង​ឈឺសន្លាក់​ដៃជើង​។​
ពាណិជ្ជកម្ម

​ប្រឈម​នឹង​រោគសញ្ញា​ដូច្នេះ ក្រុមគ្រូពេទ្យ​ក្រសួងសុខាភិបាល និង​ខេត្តបន្ទាយមានជ័យ បាន​ប្រមូល​សំណាក​វត្ថុ​វិភាគឈាម ពី​អ្នកភូមិ​ទាំងនោះ មក​ធ្វើ​វិភាគ​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ ដើម្បី​ស្វែង​រកមើល​វីរុស​គ្រុន​ឈី​ក វីរុស​កញ្ជ្រឹល ស្អូច និង​សំណាក សម្រាប់ធ្វើ​តេស្ត​រក​វីរុស​កូ​វីដ​១៩ ចាប់តាំងពី​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២០​។​
​គួរបញ្ជាក់​ផងដែរ​ថា ជំងឺ​ឈី​ក មាន​ភាព​ស្រដៀង​ទៅនឹង​ជំងឺគ្រុនឈាម ដោយ​យើង​អាច​ការពារ​បាន​តាមរ​យៈ ការពារ​កុំអោយ​មូស​ខ្លាំ​ញី​ខាំ ការ​កំចាត់​វត្ថុ​ដក់​ទឹក ដែលជា​ជម្រក​នៃ​ការកកើត​សត្វ​មូស​។ ប្រជាជន​គួរតែ​អនុវត្តតាម​វិធានការ​ណ៌​ដូចខាងក្រោម ដើម្បី​ការពារ​ជំងឺ​ឈី​ក ៖
•​ ​បំបាត់​ជម្រក​មូស​ខ្លា ការពារ​កុំអោយ​មានទឹក​ដក់ នៅ​ជុំវិញ​ផ្ទះ លុប​បុះ​បាត់​ថ្លុក សំបក​កំប៉ុង សំបក​កង់ឡាន ត្រឡោក​ដូង ធុង​ទឹក ផើងផ្កា និង​ប្រើ​អា​បែ​ត​ដាក់​ក្នុង​អាង​ស្តុ​ប​ទឹក ឬ​ពាង ជា​រៀងរាល់​ស​ប្តា​ហ៌​។​
•​ ​ស្លៀក​សម្លៀកបំពាក់​ជើង​វែង ដៃ​វែង (​គួរតែ​ជា​សម្លៀកបំពាក់​ដែលមាន​ពណ៌​ភ្លឺ ចៀសវាង ខ្មៅ​ឬ​ងងឹត​)
•​ ​ប្រើ​ថ្នាំ Spary ឬ លាប repellent ដើម្បី​ការពារ​មូស (​ស្ត្រី​មាន​ផ្ទៃពោះ​ក៏​ប្រើប្រាស់​បានដែរ​)
•​ ​គេង​ក្នុង​មុង រាល់​យប់ និង​ថ្ងៃ បើកទ្វារ បង្អួច ដើម្បី​មាន​ពន្លឺ និង​ខ្យល់​ច​ញ​ចូល បានល្អ​

​ជំងឺ​ឈី​ក មិន​បណ្តាលអោយ​អ្នកជំងឺ​បាត់បង់​ជីវិត​នោះទេ ស្ទើរតែ​គ្រប់​អ្នកជំងឺ​ទាំងអស់ ជាសះស្បើយ​ឡើងវិញ ក្នុង​រយៈពេល​១​ស​ប្តា​ហ៌ ឬ​អាច​យូរ​រហូតដល់​រាប់​អាទិត្យ​ក្នុង​ករណីខ្លះ​។ ជាពិសេស​ជំងឺ​នេះ អាចធ្វើអោយ​អ្នកជំងឺ មាន​អា​ការៈឈឺ​សន្លាក់​ដៃជើង​ក្នុង​រយៈពេល​យូរ (​ដល់​ឆ្នាំ​) ហើយ​អាច​បណ្តាលអោយ​ស្លាប់បាត់ បង់ជីវិត​បាន នៅក្នុង​ករណី​ដែល​អ្នកជំងឺ មាន​ជំងឺ​រួមផ្សំ​ដូចជា ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម និង​ជំងឺរលាកស្រោមខួរ​ក្បាល​ជាដើម​៕​
[wai id="5"]