កញ្ញា មាន សូ​នី​តា ប្រតិកម្ម​យ៉ាងខ្លាំង​ចំពោះ​ផេ​ក​ហ្វេ​ស​ប៊ុ​កមួយ​ថា​នឹង​នាង​……..

សិល្បៈកម្សាន្ត
0
1625
[wai id="8"]

[wai id="7"]
​តារា​សម្ដែង​ស្រី​មាន សូ​នី​តា បាន​សម្ដែង​ការ​ប្រតិកម្ម​យ៉ាងខ្លាំង​បន្ទាប់ពី​មាន​ផេ​ក​ហ្វេ​ស​ប៊ុ​កមួយ​បាន​យក​រូប​របស់​នាង​ទៅ​ផុស  ​អមដោយ​សារ​អសុរ​ស​ដែល​មិនមាន​ការអនុញ្ញាត​ពី​សាមីខ្លួន នាង​ក៏បាន​សំណូមពរ​ឲ្យ​មហាជន​អ្នកលេង បណ្ដាញ​សង្គម​មេត្តាជួយ report​ផេ​ក​នោះ​ផងដែរ ។​

​មាន សូ​នី​តា បានបង្ហាញ​អារម្មណ៍​មិន​សប្បាយចិត្ត និង​ព្រមាន​ចាត់វិធានការ​ភ្លាមៗ ប្រសិនបើ​បណ្តាញ​សង្គម​ទាំងនោះ មិន​លុប​រូបនាង​ចោល និង​បើ​មិន​ធ្វើការ​កែតម្រូវ​ទេនោះ​។​
​យ៉ាងណាមិញ មុននឹង​ព្រមាន​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ មាន សូ​នី​តា បាន​អំពាវនាវ​ដល់​អ្នកលេង​បណ្តាញ​សង្គម និង​អ្នកគាំទ្រ​ទាំងអស់ មេត្តាជួយ Report ផេ​ក​ទៅកាន់​ហ្វេ​ស​ប៊ុ​ក ដើម្បី​ឲ្យ​លុប​ផេ​ក​ទាំងនោះ​ចោល ព្រោះ​បានធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស​នាង​យ៉ាងធ្ងន់ធ្ងរ ក្នុងនាម​ជាតា​រា​ល្បី​។​
ពាណិជ្ជកម្ម

​មាន សូ​នី​តា និយាយថា « ខ្ញុំ​បានឃើញ​ផេ​ក​ជាច្រើន​បាន​យក​រូបខ្ញុំ ទៅធ្វើ​ទង្វើ​ដែល​គ្មាន​ប្រយោជន៍ ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់ ដល់​កិត្តិយស​ខ្ញុំ ដោយ​ដំបូង​ខ្ញុំ​សូម​ស្នើ​ឲ្យ​ហ្វេ​ន​ជួយ Report ទៅកាន់​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​ជាមុនសិន​។ ប៉ុន្តែ​ប្រសិនបើ​ផេ​ក​ទាំងអស់នោះ នៅតែ​បន្តសកម្មភាព​នេះ​ដដែល ខ្ញុំ​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ប្តឹងទៅ​សមត្ថកិច្ច​ជំនាញ ដើម្បី​ស្វែង​រកមុខ​អ្នកបង្កើត​ផេ​ក​ទាំងអស់នេះ ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​»៕



[wai id="5"]