អាជ្ញាធរ​វៀតណាម បញ្ជា​ឱ្យ​ឱសថស្ថាន​ត្រូវ​កត់​ឈ្មោះ​អាសយដ្ឋាន និង​លេខ​ទូរ​សព្ទ័ ទិញ​ថ្នាំ​ផ្ដាសាយ គ្រុនក្តៅ ឬ​ក្អក​ទុក​

ព័ត៌មានអន្តរជាតិ
0
2749
[wai id="8"]


[wai id="7"]
​វៀតណាម​កំពុង​ចាប់ផ្តើម​ជម្លៀស​មនុស្ស​ប្រមាណ​៨០.០០០​នាក់ ភាគច្រើន​ជា​អ្នកទេសចរ ចេញពី​ទីក្រុង​ដា​ណាំង​ភាគ​កណ្តាល​បន្ទាប់ពី​អ្នករស់នៅ​ក្នុង​ទីក្រុង​នេះ​៣​នាក់​ទៀត​បាន​ពិនិត្យ​សុខភាព​និង​រកឃើញ​វីរុស​កូ​រ៉ូ​ណា​កាលពី​ចុង​សប្តាហ៍ នេះ​បើតាម​រដ្ឋាភិបាល​វៀតណាម​បានបញ្ជាក់​កាលពី​ថ្ងៃ​ចន្ទ​ទី​២៧​កក្កដា​។​
​តាមរយៈ​សេចក្តីថ្លែងការណ៍​រដ្ឋាភិបាល​វៀតណាម​ប្រកាស ការជម្លៀស​នេះ ត្រូវបាន​ប្រើពេល ៤​ថ្ងៃ ដោយមាន​ជើងហោះហើរ​ដឹកជញ្ជូន​ចំនួន​១០០​ជើង​ក្នុង​មួយថ្ងៃ​។ ប្រសិន​គ្មាន​ការប្រែប្រួល​ទេ វៀតណាម​នឹង​ជម្លៀស​ភ្ញៀវទេសចរ​ទៅកាន់​ក្រុង ១១​ផ្សេងទៀត​។ ការជម្លៀស​នេះ ធ្វើឡើង​ដើម្បី​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​កូ​រ៉ូ​ណាវី​រុស នៅក្នុង​ទីក្រុង​ទេសចរណ៍​មួយ​នេះ​។​
ពាណិជ្ជកម្ម

​នៅក្នុង​ថ្ងៃ​ដដែល​នេះ រដ្ឋាភិបាល​វៀតណាម បានចេញ​សេចក្តីថ្លែងការណ៍​ដាច់ដោយឡែក​មួយទៀត​ពា​ក់​ព័ន្ធ​ការស៊ើបអង្កេត​ករណី​ឆ្លង​ថ្មី​។ នៅក្នុង​សេចក្តីថ្លែងការណ៍​ថ្មី​នេះ ការស៊ើបអង្កេត​លើ​ការឆ្លង​ជាបឋម បាន​បង្ហាញថា ករណី​ឆ្លង​ក្នុងស្រុក​ទាំង​៤​របស់​វៀតណាម គឺមាន​ពាក់ព័ន្ធ​នឹង​មន្ទីរពេទ្យ​ចំនួន ៣​នៅក្នុង​ទីក្រុង​ដា​ណា​ង​។ រដ្ឋមន្ត្រី​ស្ដីទី​សុខាភិបាល លោក Nguyen Thanh Long បាន​អះអាងថា តាម​ការវិភាគ​លើ​ហ្សែ​ន COVID-19 នេះ គឺជា​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី ដែល​ឆ្លង​ខ្លាំង​ជាង​មុន​។
​គួរ​រម្លឹក​ដែរ​ថា វៀតណាម​បញ្ជា​ឱ្យ​ឱសថស្ថាន​ទាំងអស់​នៅ​ទូទាំងប្រទេស​ត្រូវ​កត់​ឈ្មោះ អាសយដ្ឋាន និង​លេខ​ទូរ​សព្ទ​របស់​អ្នក​ដែល​មក​ទិញ​ថ្នាំ​ផ្ដាសាយ គ្រុនក្តៅ ឬ​ក្អក​ទុក ហើយ​ផ្ញើមក​អាជ្ញាធរ​សុខាភិបាល​តំបន់​ក្នុង​រយៈពេល​២៤​ម៉ោង​ម្តង ក្រោយ​រកឃើញ​ករណី​ឆ្លង​កូ​វីដ​១៩​ក្នុង​សហគមន៍​៣​ករណី​ថ្មី​នៅ​ចុង​សប្តាហ៍​។​
​តាម​ប្រភពពី​សារព័ត៌មាន​ក្នុងស្រុក​ឱ្យដឹងថា បទបញ្ជា​នេះ​គឺជា​ផ្នែក​មួយ​នៃ​វិធាន​ការតាមដាន​អ្នក​សង្ស័យ​ឆ្លង​មេរោគ​ផ្លូវដង្ហើម​ថ្មី បន្ទាប់ពី​ក្រសួងសុខាភិបាល​រកឃើញ​៣​ករណី​ថ្មី​ក្នុង​ក្រុង​ទេសចរណ៍​ឆ្នេរសមុទ្រ​ដា​ណា​ង ២​ថ្ងៃ​ជាប់​គ្នា ក្រោយ​ស្ងប់ស្ងាត់​បាត់អស់​ពេល​ជាង​៣​ខែ​៕




[wai id="5"]