ថ្ងៃ​ឈប់​សម្រាកជិត​មកដល់​ហើយ មុន​សម្រេចចិត្ត​ទៅ​កម្សាន្ត​នៅទីណា សូមកុំ​ភ្លេច​វិធានការ​ទាំងនេះ …..

សុខភាព
0
1470
[wai id="8"]



[wai id="7"]
​រាជរដ្ឋាភិបាល បាន​សម្រេចយក​ថ្ងៃទី​១៧​ដល់​២១ ខែសីហា ឆ្នាំ​២០២០ ដើម្បី​សង​ថ្ងៃ ឈប់សម្រាក​ការងារ របស់​មន្ដ្រីរាជការ និយោជិត កម្មករ ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ ដែល​ត្រូវ បាន​លើក​ដោយ​អនុក្រឹត្យ​លេខ​៥០ ចុះ​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០២០ របស់​រាជរដ្ឋាភិបាល​។​

​ក្រសួងសុខាភិបាល​កម្ពុ​ជា​បានសម្រេច​ចេញ​វិធានការ​និង​សេចក្ដីណែនាំ​របស់​ក្រសួងសុខាភិបាល​ស្ដីពី​ការការពារ​ការចម្លង​វីរុស​កូ​វីដ​-៩​ក្នុងអំឡុងពេល​ឈប់សម្រាក​ចំនួន​៥​ថ្ងៃ​ខាងមុខ​ដើម្បី​សង​ថ្ងៃ​ឈប់សម្រាក​ការងារ​សម្រាប់​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ​។ ក្រសួងសុខាភិបាល​សូម​ធ្វើការ​ណែនាំ​ក្រើន​រំ​លឹ​ង​ដល់​សាធារណៈជន​ទាំងអស់ ឱ្យ​ប្រកាន់យក​នូវ​ការរស់នៅ​តាមបែប​កន្ល​ង​ថ្មី ដោយ​ចេះ​កែប្រែ​ទម្លាប់ និង​ឥរិយាបទ ប្រកបដោយ​ការប្រុងប្រយ័ត្ន​ខ្ពស់ និង​នៅតែ​បន្ត​ការការពារ​ការចម្លង​កូ​វីដ​-១៩​នេះ​ទោះ​ក្នុង​ពេលណា​ទីណា កន្លែង​ណាក៏ដោយ​។ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ចូលរួម​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ នូវ​វិធានការ​ការពារ​ខ្លួន​ពី​ការចម្លង​វីរុស​កូ​វីដ​-១៩ ទាំង​៦​ដូចខាងក្រោម​៖
ពាណិជ្ជកម្ម

១.​ជ្រើសរើស​ការជួបជុំ​គ្រួសារ​ឬ​ដំណើរ​កំសាន្ត​ប្រកបដោយ​សុវត្ថិ​ភាពមិន​មានការ​ចម្លងជំងឺ​
២.​ជ្រើសរើស​មធ្យោបាយ​ធ្វើដំណើរ​មាន​សុវត្ថិភាព​កាត់បន្ថយ​ជា​អតិប្បរិមា​នូវ​ការចម្លង​ជំងឺ​
៣.​ជ្រើសរើស​ទីកន្លែង​ស្នាក់នៅ​ប្រកបដោយ​សុវត្ថិភាព​និង​កាត់បន្ថយ​ហានិភ័យ​នៃ​ការចម្លង​ជំងឺ​
៤.​ជ្រើសរើស​ការទទួល​ទាន់​អាហារ​ប្រក​ដ​ដោយ​សុវត្ថិ​ភាពមិន​បង្ក​ការចម្លង​ជំងឺ​
៥.​បុគ្គល​ម្នាក់ៗ​ត្រូវ​រក្សា​អនាម័យ​ជានិច្ច​
៦.​ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​

​គួរ​បញ្ជាក់ដែរថា ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២០ កម្ពុជា​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ទាំងអស់ សរុប ២៣៣​នាក់ (​ស្ត្រី ៤៦​នាក់ និង​បុរស ១៨៧​នាក់ ក្នុងនោះ​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​ទូទាំងប្រទេស មាន​ចំនួន​១៥៤​នាក់ (​ស្រី ៤០​នាក់ និង​បុរស​១១៤​នាក់​) អ្នក​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​រដ្ឋ​មាន​ចំនួន​សរុប​៧៧​នាក់ និង​អ្នក​សម្រាក​ព្យាបាល នៅ​បន្ទប់​ដោយឡែក​ក្នុង​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ជា​ស្ត្រី​ជនជាតិ អាមេរិកកាំង​០២​នាក់​៕







[wai id="5"]