សេដ្ឋកិច្ច​អាមេរិក និង​អឺរ៉ុប អាច​នឹងត្រូវ​ដើរ​ដល់​ផ្លូវ​ទល់ !

ព័ត៌មានអន្តរជាតិ
0
1784
[wai id="8"]

[wai id="7"]
​ស្ថានការណ៍​នៃ​មេរោគ​កូ​វីដ​១៩ បានធ្វើ​ឲ្យ​ពិភពលោក​រងគ្រោះ​អស់​រយ​:​ពេល​ជាង ១០​ខែ​ហើយ​ជាមួយគ្នា​នោះ សេដ្ឋកិច្ច​អឺរ៉ុប និង​សហរដ្ឋអាមេរិក ធ្លាក់ចុះ​ខ្លាំង​មិន​ធ្លាប់មាន នា​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ គឺ​ដោយសារតែ​រង​ផល​វិបត្តិ​នៃ​មេរោគ​កូ​រ៉ូ​ណា​ថ្មី​។ មេរោគ​កូ​រ៉ូ​ណា​ថ្មី នៅពេលនេះ បាន​ចម្លង​ដល់​មនុស្ស ជាង ១៧​លាន​នាក់ ហើយ​សម្លាប់​អាយុជីវិត​មនុស្ស ជាង​៦៧ ម៉ឺន​នាក់ នៅលើ​ពិភពលោក​។​
ពាណិជ្ជកម្ម

​សេដ្ឋកិច្ច​នៃ​តំបន់ Eurozone អឺរ៉ុប​ដែលមាន​១៩​ប្រទេស​បាន​ថយចុះ​រហូតដល់​ជាង​១២% ក្នុង​ត្រីមាស​ទី​២​ពី​ខែមេសា ដល់​ខែមិថុនា ដែលជា​ការធ្លាក់ចុះ​សេដ្ឋកិច្ច​ខ្លាំង​បំផុត​មិន​ធ្លាប់មាន ខណៈដែល​វិធាន​ការបិទ​សកម្មភាព​សង្គម​និង​អាជីវកម្ម​នានា​បានធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ការចាយវាយ​របស់​អ្នកប្រើប្រាស់​។​
​ប្រទេស​អេ​ស្ប៉ា​ញ ដែល​ធ្លាប់ជា​កន្លែង​មានការ​ផ្ទុះ​រាតត្បាត​កូ​វីដ​១៩​ខ្លាំង​ជាង​ដំបូង​នៅ​អឺរ៉ុប ជាមួយ​ប្រទេស​អ៊ីតាលី បានទទួល​ផលប៉ះពាល់​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ជាងគេ ដោយមាន​ការធ្លាក់ចុះរ​ហូត​១៨,៥%​។ ប្រទេស​បារាំង អ៊ីតាលី និង​ព័រ​ទុយ​ហ្គា​ល់​ក៏បាន​រង​ការធ្លាក់ចុះ​សេដ្ឋកិច្ច​ខ្លាំង​ដែរ​។​

​សហរដ្ឋអាមេរិក​វិញ វិធាន​ការបិទ​ខ្ទប់​បង្ខាំង​ពលរដ្ឋ​ឱ្យ​ដេក​នៅផ្ទះ បាន​បណ្តាលឱ្យ​ធ្លាក់ចុះ​ផលិតផល​ក្នុងស្រុក​សរុប ប្រមាណ​ជិត​៣៣​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា តាម​ចរន្ត​ប្រចាំឆ្នាំ​។ កា​ដា​ណា ត្រឹម​ថ្ងៃ​សុក្រ ក៏​ទទួលស្គាល់​ដែរ​ថា កំណើនសេដ្ឋកិច្ច​របស់​ខ្លួន​ធ្លាក់ចុះ ៤,៥% នៅ​ខែឧសភា បើ​ធៀប​នឹង​ខែមេសា​។​

​គួ​រម្លឹក​ដែរ​ថា ចំនួន​អ្នក​ឆ្លង​ជំងឺ COVID-19 នៅ​ទូទាំង​ពិភពលោក បាន​កើន​ឡើងដល់ ១៨,២២០,៩៨៨​នាក់​ហើយ​។ ក្នុងនោះ​អ្នកស្លាប់​មាន​ចំនួន ៦៩២,៣៦៥​នាក់ និង​ជាសះស្បើយ​ឡើងវិញ ១១,៤៣៦,៧២៤​នាក់​។​
​សហរដ្ឋអាមេរិក នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង និង​ស្លាប់​ដោយសារ​ជំងឺ COVID-19 ច្រើនជាងគេ​។ សហរដ្ឋអាមេរិក មាន​អ្នក​ឆ្លង​ជំងឺ COVID-19 ចំនួន ៤,៨១៣,៦៤០​នាក់ ស្លាប់​ចំនួន ១៥៨,៣៤៧​នាក់ និង​ជាសះស្បើយ​ចំនួន ២,៣៧៧,៨៦១​នាក់​។​
​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២ នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ គឺ​ប្រទេស​ប្រេ​ស៊ី​ល​។ ប្រេ​ស៊ី​ល​មាន​អ្នក​ឆ្លង ២,៧៣៣,៦៧៧​នាក់ ស្លាប់​ចំនួន ៩៤,១៣០​នាក់ និង​ជាសះស្បើយ ១,៨៨៤,០៥១​នាក់​។​


[wai id="5"]