មនុស្ស​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ឬ​កូ​វីដ​-១៩​នៅក្នុង​ពិភពលោក បាន​កើនឡើង​ខ្លាំង​ជាស​ញ្ញា​ក្រហម​

សុខភាព
0
965
[wai id="8"]


[wai id="7"]
​ចំនួន​មនុស្ស​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ឬ​កូ​វីដ​-១៩​នៅក្នុង​ពិភពលោក បាន​កើន​ឡើងដល់​ជាង​២៣​លាន​នាក់​ហើយ និង​ស្លាប់​ជាង​៨០​ម៉ឺន​នាក់ នេះ​បើតាម​ការចុះផ្សាយ​នៅលើ​គេហទំព័រ​worldometers ជា​គេហទំព័រ​ធ្វើ​បច្ចុប្បន្នភាព​កូ​វីដ​-១៩​ប្រចាំថ្ងៃ​។ ក្នុងចំណោម​មនុស្ស​ឆ្លង​សរុប​ក៏មាន​ជាសះស្បើយ​ផងដែរ គឺជា​សះស្បើយ​ជិត​១៦​លាន​នាក់ ហើយ​ចំណែក​អ្នក​កំពុង​សម្រាក​ព្យាបាល​សល់​ជាង​៦​លាន​នាក់​។​
ពាណិជ្ជកម្ម

​យោងតាម​ទិន្នន័យ​ពី​គេហទំព័រ​អន្តរជាតិ Worldometer បាន​បង្ហាញថា ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នៅតែមាន​សភាព​ស្រួចស្រាវ​ចំនួន​អ្នក​ឆ្លង និង​ស្លាប់​ថ្មី​នៅតែមាន​ចំនួន​ច្រើន​។​
​សហរដ្ឋអាមេរិក នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង និង​ស្លាប់​ដោយសារ​ជំងឺ COVID-19 ច្រើនជាងគេ​។ សហរដ្ឋអាមេរិក មាន​អ្នក​ឆ្លង​ជំងឺ COVID-19 ចំនួន ៥,៨៧៤,១០៦​នាក់ ស្លាប់​ចំនួន ១៨០,៦០៤​នាក់ និង​ជាសះស្បើយ​ចំនួន ៣,១៦៧,០២៣​នាក់​។​

​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២ នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ គឺ​ប្រទេស​ប្រេ​ស៊ី​ល​។ ប្រេ​ស៊ី​ល​មាន​អ្នក​ឆ្លង ៣,៦០៥,៧៨៣​នាក់ ស្លាប់​ចំនួន ១១៤,៧៧២​នាក់ និង​ជាសះស្បើយ ២,៧០៩,៦៣៨​នាក់​។​
​ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣ គឺ​ប្រទេស​ឥណ្ឌា​។ ឥណ្ឌា មាន​អ្នក​ឆ្លង ៣,១០៥,១៨៥​នាក់ ស្លាប់ ៥៧,៦៩២​នាក់ និង​ជាសះស្បើយ ២,៣៣៦,៧៩៦​នាក់​។​

[wai id="5"]